ព័ត៌មានជាតិ
ពលរដ្ឋ៧៥គ្រួសារនៅសង្កាត់ស្ទឹងវែង មិនទាន់មានទឹកស្អាត និងអគ្គិសនីប្រើប្រាស់
ក្រុមប្រជាពលរដ្ឋរស់នៅចំណុចព្រែកស្វាយ និងឆ្មាបាត់ ភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ប្រមាណ៧៥គ្រួសារ នៅមិនទាន់មានប្រព័ន្ធទឹកស្អាត និងបណ្តាញភ្លើងអគ្គិសនីប្រើប្រាស់នោះទេ។

លោក អ៊ុក ប៉ូល និងអ្នកស្រី សេង សុភាព ក្នុងចំណោមពលរដ្ឋ៧៥គ្រួសារ តំណាងប្រជាពលរដ្ឋដែលមានតម្រូវការចង់បានបណ្តាញទឹកស្អាត និងភ្លើងអគ្គិសនីប្រើប្រាស់ លើកឡើងកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ថា ពួកគាត់ចង់ឱ្យមានការតភ្ជាប់បណ្តាញទឹកស្អាត ព្រមទាំងភ្លើងអគ្គិសនីចូលក្នុងមូលដ្ឋានឆាប់រហ័ស គ្រាមានការស្នើសុំ២លើកមកហើយមិនទាន់មានដំណោះស្រាយជូន។

តំណាងប្រជាពលរដ្ឋ បន្ថែមថា ពួកគាត់លំបាកណាស់ពេលគ្មានភ្លើង និងទឹកស្អាតប្រើប្រាស់ដូចពេលដ៏ទៃទៀត ទោះបីជាមានជីកអណ្តូងទឹកក៏ប្រើមិនបានដែរ ព្រោះទឹកមានសភាពក្រហមក្លិនស្អុយ បានត្រឹមត្រែបោកខោអាវ លានចានឆ្នាំ និងស្រោចដំណាំប៉ុណ្ណោះ។ ដោយឡែកភ្លើងអគ្គិសនីវិញ គ្មានលទ្ធភាពតភ្ជាប់ក្នុងតម្លៃថ្លៃឡើយ ខណៈសេដ្ឋកិច្ចចំណូលរកមិនសូវបានដូចពេលមុនៗ ពោលគឺគ្រាន់តែសុំតពីពលរដ្ឋដែលមានលទ្ធភាពជិតខាងមកប្រើបណ្តោះអាសន្នសិន។

ដោយជួបការលំបាកយ៉ាងដូច្នេះ ពួកគាត់សុំស្វែងរកដំណោះស្រាយម្តងទៀតតាមរយៈសារព័ត៌មាន កម្ពុជាថ្មី ដើម្បីឱ្យអាជ្ញាធរខេត្ត មន្ទីរជំនាញ និងក្រុមហ៊ុនទឹកភ្លើងបានដឹងឮ ហើយពិនិត្យលទ្ធភាពតភ្ជាប់បណ្តាញទាំងនេះចូលមកខ្នងផ្ទះរបស់ពួកគាត់បានឆាប់រហ័សផង។

ជំុវិញបញ្ហាតម្រូវការចង់របស់ពលរដ្ឋ លោក កាយ ក្រុង ចៅសង្កាត់ស្ទឹងវែង និងលោក ប្រាក់ វិចិត្រ អភិបាលក្រុងខេមរភូមិន្ទ បានទទួលស្គាល់ពីសេចក្តីការចង់បានទឹកភ្លើងប្រើប្រាស់ប្រចាំថ្ងៃ។ អាជ្ញាធរទាំង២ ក៏បានធ្វើសំណើសុំជាលាយលាក់អក្សរទៅកាន់មន្ទីរឧស្សកម្ម មន្ទីររ៉ែថាមពល និងក្រុមហ៊ុនផ្គត់ផ្គង់ទឹកភ្លើងអគ្គិសនីជួយដោះស្រាយផងដែរ ប៉ុន្តែមិនទាន់ទទួលបានដំណឹងអ្វីនោះទេ។

លោក ខ្លឹម គគីរ ប្រធានមន្ទីរឧស្សកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង លើកឡើងកាលពីរសៀលថ្ងៃទី១៩ ខែធ្នូថា លោកក៏បានដឹងពីសំណើសុំរបស់ពលរដ្ឋជាង៧០គ្រួសារនេះដែរ ដោយថែមទាំងកោះហៅតំណាងក្រុមហ៊ុនទឹកស្អាតមកពិនិត្យពីលទ្ធភាពដើម្បីអាចតភ្ជាប់បណ្តាញទឹកស្អាតទៅកាន់មូលដ្ឋានពលរដ្ឋ។ ទោះបីជាពួកគាត់រស់នៅជាយក្រុងជាង២គីឡូម៉ែត្រក៏ដោយ ក៏ក្រុមហ៊ុនព្យាយាមពង្រីកបណ្តាញទឹកតាមផែនការរបស់ខ្លួនសម្រាប់ឆ្នាំ២០២៣នេះ។

ដោយឡែកលោក ប៉ិច ស៊ីយ៉ុន ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង វិញ លោកអះអាងថា លោកបានធ្វើសំណើទៅកាន់ក្រុមហ៊ុនអគ្គិសនីខេត្តរួចរាល់អស់ហើយ ដោយមិនព្រងើយកន្តើយនឹងសំណើពលរដ្ឋនោះទេ ថ្វីត្បិតថា ពួកគាត់រស់នៅក្នុងតំបន់ដីឡូតិ៍ក៏ដោយចុះ។ អ្វីដែលសំខាន់ ក្រុមហ៊ុនមិនទាន់ផ្តល់ព័ត៌មានលម្អិតតបមកវិញថា អនុវត្តតភ្ជាប់បណ្តាញទឹកស្អាតនៅពេលឱ្យជាក់លាក់ឡើយ៕
អត្តបទ៖ សិរីវឌ្ឍនៈ



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


