ព័ត៌មានជាតិ
សម្តេច ហ៊ុន ម៉ាណែត៖ ប្រភពទិន្នន័យ ជាផែនទីត្រីវិស័យក្នុងការសម្រេចចិត្តបានគ្រប់ជ្រុងជ្រោយ មិនប្រថុយប្រថាន
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រភពទិន្នន័យមានសារសំខាន់ណាស់ វាជាផែនទីត្រីវិស័យជួយឱ្យយើងសម្រេចចិត្តបានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ មិនសម្រេចចិត្តដោយប្រថុយប្រថាន។ ផែនទី មានន័យថា ឱ្យយើងដឹងពីភូមិសាស្រ្តទាំងនៅលើដី និងភូមិសាស្រ្តនយោបាយ សេដ្ឋកិច្ច ធុរកិច្ច ជាពិសេសស្ថានភាពនៅជុំវិញខ្លួនយើង។ ដោយឡែក ត្រីវិស័យ ឱ្យយើងដឹងពីទីតាំងថា នៅចំណុចណានៅលើផែនទីភូមិសាស្រ្តនេះ។ នេះជាការពន្យល់របស់សម្តេច ហ៊ុន ម៉ាណែត នៅក្នុងពិធីប្រកាសផ្សព្វផ្សាយ “របាយការណ៍ថ្នាក់ជាតិ ស្តីពី លទ្ធផលចុងក្រោយនៃជំរឿន សេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២” នាព្រឹកថ្ងៃទី ២៦ ធ្នូនេះ។

សម្តេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ប្រសិនបើគ្មានទិន្នន័យ គឺងាយនឹងវង្វេងវង្វាន់ មិនអាចដឹងពីស្ថានភាពនៅជុំវិញខ្លួន និងមិនអាចព្យាការណ៍ពីថ្ងៃខាងមុខបានទេ។
បើតាមសម្តេចនាយករដ្ឋមន្រ្តី ក្រុមហ៊ុនជាច្រើននៅលើពិភពលោក បានវិនិយោគទៅលើប្រព័ន្ធទិន្នន័យ។ «ទិន្នន័យល្អ ទី១ ជួយឱ្យយើងសម្រេចចិត្តបានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ មិនសម្រេចចិត្តដោយប្រថុយប្រថាន, ទី២ ការព្យាករណ៍សេណារីយ៉ូ ពីអនាគតថាតើមានការប្រែប្រួលកម្រិតណា…បើយើងមិនអាចព្យាករណ៍បានថាតើស្ថានភាពនឹងទៅជាយ៉ាងណា យើងនឹងដើរក្រោយសភាពការណ៍ មិនអាចបុរេសកម្មភាពបានទេ នឹងត្រូវប្រតិកម្ម តែប្រតិកម្មហើយ ច្រើនតែលុបលាងបញ្ហា សម្អាតបញ្ហា បានន័យថា គោរួចទៅហើយទើបធ្វើក្រោលតាមក្រោយ»។ នេះជាការបន្ថែមរបស់សម្តេច ហ៊ុន ម៉ាណែត។
លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានលើកឡើងថា ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ត្រូវបានធ្វើឡើងគោលបំណងចងក្រងស្ថិតិមូលដ្ឋានគ្រឹះស្តីពីអង្គភាពសេដ្ឋកិច្ច និងបង្កើតបញ្ជីមេនៃអង្គភាពសេដ្ឋកិច្ចនៅកម្ពុជា ដែលផ្តល់នូវព័ត៌មានសំខាន់ៗស្តីពីស្ថានភាពនៃសកម្មភាព និងរចនាសម្ព័ន្ធសេដ្ឋកិច្ច ដល់អ្នករៀបចំគោលនយោបាយ អ្នករៀបចំផែនការ អ្នកស្រាវជ្រាវ និងអ្នកពាក់ព័ន្ធដទៃទៀត។ បញ្ជីមេនៃអង្គភាពសេដ្ឋកិច្ចក៏ត្រូវបានប្រើប្រាស់ជាបញ្ជីគោលនៃជំរឿនសេដ្ឋកិច្ច និងធ្វើជាបញ្ជីសំណាកគំរូ សម្រាប់ជ្រើសរើសសំណាកគំរូនៃអង្កេតផ្សេងៗពាក់ព័ន្ធនឹងក្រុមហ៊ុន សហគ្រាសអាជីវកម្ម សិប្បកម្ម ពាណិជ្ជកម្ម និងសេវាកម្ម លើកលែងតែអង្គភាពសេដ្ឋកិច្ចក្នុងវិស័យកសិកម្ម។

ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ត្រូវបានធ្វើឡើងដោយអនុលោមតាមច្បាប់ស្តីពីស្ថិតិឆ្នាំ២០១៥ និងអនុក្រឹត្យលេខ១៥១ អនក្រ.បក ចុះថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ ស្តីពីការកំណត់កាលបរិច្ឆេទ ការរៀបចំនិងការប្រព្រឹត្តទៅនៃជំរឿនសេដ្ឋកិច្ចកម្ពុជា និងអនុក្រឹត្យលេខ១៨២ អនក្រ.បក ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីស្ថិតិផ្លូវការ ដែលបានចាត់តាំង និងការគាំទ្រថវិកាពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃរាជរដ្ឋាភិបាលកម្ពុជា។
ជំរឿនសេដ្ឋកិច្ចត្រូវបានរៀបចំធ្វើ២ដងរួចមកហើយ គឺជំរឿនសេដ្ឋកិច្ចឆ្នាំ២០១១ និងជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២៕
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


