ព័ត៌មានជាតិ
សម្ដេច ហ៊ុន ម៉ាណែត ៖ ភាពជោគជ័យនៃនយោបាយឈ្នះឈ្នះ គឺទទួលបានផលប្រយោជន៍ទាំងអស់គ្នា រួមទាំងអ្នករិះគន់ ផងដែរ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ភាពជោគជ័យនៃនយោបាយឈ្នះឈ្នះ គឺទទួលបានផលប្រយោជន៍ពីសន្តិភាព និងការអភិវឌ្ឍទាំងអស់គ្នា រួមទាំងអ្នករិះគន់ និងអ្នកដែលមិនទុកចិត្ត នូវនយោបាយឈ្នះឈ្នះ នេះផងដែរ។

ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីអបអរសាទរ “ខួបលើកទី ២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះ និងខួប ៥ឆ្នាំ នៃការកសាងវិមានឈ្នះឈ្នះ” នាព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៣នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពិតណាស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី គឺជាស្ថាបនិកមគ្គុទ្ទេសក៍ឯក ក្នុងការដាក់ចេញនូវនយោបាយឈ្នះឈ្នះ និងដឹកនាំការប្រតិបត្តិដោយវៃឆ្លាត។ ប៉ុន្តែនយោបាយឈ្នះឈ្នះ គឺសម្រាប់សម្ដេចតេជោ ហ៊ុន សែន ម្នាក់ឯង មិនអាចធ្វើបាននោះទេ បើគ្មានប្រតិបត្តិករចូលរួមដោយស្មោះត្រង់។
ប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា «បើសិនជាគ្មានការចូលរួមដោយស្មោះត្រង់ យើងមិនអាចបញ្ចប់សង្រ្គាម និងធានាបាននូវនិរន្តភាពនៃសន្តិភាពបានទេ យើងអាចមានបទឈប់បាញ់ ប៉ុន្តែយើងមិនអាចមាននិរន្តភាពនៃសន្តិភាព ដូចសព្វថ្ងៃនេះទេ ការចូលរួមរបស់ប្រតិបត្តិករទូទៅ គឺជាការចាំបាច់»។
សម្ដេចនាយករដ្ឋមន្ត្រី បានលើកឡើងថា ការកើតឡើងនៃសង្គ្រាម មិនចាំបាច់ទាល់តែមានមនុស្សច្រើននោះទេ ហើយការបែងចែកទឹកដី អាចកើតឡើងបានដោយមនុស្សមួយក្រុម ទៅឈរជើងនៅកន្លែងណាមួយធ្វើសកម្មភាព ជាតំបន់ផ្ដាច់ខ្លួនក៏ការឯកភាពទឹកដីមិនអាចចប់នោះដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នយោបាយឈ្នះឈ្នះ គឺកើតចេញពីការដឹកនាំ និងដាក់ចេញនូវគោលនយោបាយដ៏ឆ្លាតវៃ ប្រាកដប្រជារបស់សម្ដេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកមគ្គុទ្ទេសក៍ឯក និងមានការចូលរួមដោយស្មោះត្រង់របស់ប្រតិបត្តិករស្នូល និងប្រតិបត្តិករផ្សេងទៀត ក៏ដូចជាប្រជាពលរដ្ឋ។
សម្ដេចនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា ការដាក់ចេញនយោបាយឈ្នះឈ្នះ រហូតដល់មានការបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង រយៈពេល ២៥ឆ្នាំមកនេះ គឺទទួលផលប្រយោជន៍ទាំងអស់គ្នា រួមទាំងអ្នករិះគន់ និងអ្នកមិនទុកចិត្តនូវនយោបាយឈ្នះឈ្នះ ផងដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមដូចនេះថា «បើយើងនិយាយពីផល គឺផលបានទាំងអស់គ្នា ផលរួមទាំងអ្នកដែលរិះគន់ អ្នកដែលមិនទុកចិត្ត អ្នកដែលមិនជឿទៅលើនយោបាយឈ្នះឈ្នះ នៅសង្ស័យ ប៉ុន្តែអ្នកទាំងនោះកំពុងតែបានផលពីសន្តិភាព និងការរីកចម្រើនដោយនយោបាយឈ្នះឈ្នះ»។
សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលជាស្ថាបនិកមគ្គុទ្ទេសក៍ឯក នៃនយោបាយឈ្នះ-ឈ្នះ ធ្លាប់បានបញ្ជាក់ថា ការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ ដែលជានយោបាយពន្លត់ភ្លើងសង្គ្រាមស៊ីវិលនៅកម្ពុជា បានចាប់ផ្តើមអនុវត្តន៍នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ១៩៩៦ ហើយត្រូវបានបិទបញ្ចប់ទាំងស្រុង នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩៩៨៕
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


