ព័ត៌មានជាតិ
ក្រុមហ៊ុនហោ យាន ឈ្នះក្នុងការដេញថ្លៃភាស៊ីចំណតរថយន្តនៅក្រុងព្រះសីហនុក្នុងតម្លៃប្រមាណ៤៧០លានរៀល
ព្រះសីហនុ ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅម៉ោង៩ព្រឹកថ្ងៃទី២៩ ខែធ្នូនេះ បានធ្វើពិធីប្រកាសដេញថ្លៃភាស៊ីចំណតរថយន្តនៅក្រុងសីហនុ(ចំណតមហោស្រព ចំណតមុខផ្សារលើក្រុងព្រះសីហនុ និងចំណតឆ្នេរអូឈើទាល)។

ពិធីដំណើរការដេញថ្លៃភាស៊ីនេះ បានធ្វើឡើងនៅសាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមជាអធិបតីលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត លោកជា គឹមតុងតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកស្រីឈុន ដារី អភិបាលរងក្រុងព្រះសីហនុ លោកជ័យ វិមានរិទ្ធប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និងមន្ត្រីមកពីមន្ទីរអង្គភាពដែលពាក់ព័ន្ធនិងលោក លោកស្រីប្រធានក្រុមហ៊ុនដែលចូលរួមដេញទាំងទាំង៧នាក់ផងដែរ។

យោងតាមរបាយការណ៍ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានប្រកាសថា តម្លៃមូលដ្ឋានដេញថ្លៃភាស៊ីនេះ១ឆ្នាំមានចំនួន២៥០លានរៀល។ ការដេញថ្លៃនេះធ្វើឡើងចំនួន៣លើក ទើបប្រកាសរកអ្នកឈ្នះទទួលបានសិទ្ធិក្នុងការប្រមូលភាស៊ី។ មន្ត្រីមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុបានឲ្យដឹងថា ក្រុមហ៊ុនទាំង៧ដែលចូលរួមដេញថ្លៃនេះមានឈ្មោះ ១ លោក រស់ សុខគីម ទី២ លោកប៉ោ សេង ទី៣ អាន ធីតា ទី៤ ជាម ស៊ីវហ៊ាង ទី៥ឈូ ណៃហ៊ត់ ទី៦គី អ៊ាង និងទី៧ ហោ យាង។ មន្ត្រីដដែលបានឲ្យដឹងថា តាមលទ្ធផលនៃការប្រកួតប្រជែងដេញថ្លៃយ៉ាងសំងាត់និងតម្លាភាពនេះ ជាលទ្ធផលបានរកឃើញអ្នកឈ្នះ ដោយបានទៅលើក្រុមហ៊ុនឈ្មោះ ហោ យាន ដែលហ៊ានដេញថ្លៃក្នុងទំហំទឹកប្រាក់ចំនួន៤៦៨លាន ៥សែន៤ម៉ឺនរៀល។

ដោយឡែកក្រុមហ៊ុនចំនួន៦ផ្សេងទៀតមិនបានឈ្នះក្នុងការដេញថ្លៃនោះទេ។ មន្ត្រីដដែលបានឲ្យដឹងថា ក្រុមហ៊ុនចាស់បានអស់សុពលភាពត្រឹមថ្ងៃនេះ ហើយក្រុមហ៊ុនថ្មីនិងចាប់ផ្តើមប្រមូលភាស៊ីបន្តរហូតដល់ចុងខែធ្នូ ឆ្នាំ២០២៤។ មានប្រសាសន៍នៅក្នុងពិធីនេះដែរ លោកជា គឹមតុង តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានផ្តាំផ្ញើដល់ក្រុមហ៊ុនដែលឈ្នះក្នុងការប្រមូលភាស៊ីចំណតរថយន្តទាំង៣ទីតាំងនេះ សូមមេត្តាចូលសហការជាមួយអាជ្ញាធរដែលពាក់ព័ន្ធដើម្បីរក្សាបរិស្ថានអនាម័យក៏ដូចជារក្សាសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អ ចំពោះការចតយានយន្តគ្រប់ប្រភេទនិងអនុវត្តឱ្យបានត្រឹមត្រូវ ចំពោះការយកថ្លៃភាស៊ីរថយន្តទៅតាមសៀវភៅបន្ទុកដែលបានកំណត់ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ហើយក្រុមហ៊ុនគ្មានសិទ្ធិទៅយកភាស៊ីចំពោះរថយន្តដែលចតនៅលើចំណីផ្លូវ និង ខុសពីរង្វង់ចំណតដែលក្រុមហ៊ុនទទួលបានសិទ្ធិដោយស្របច្បាប់ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនោះទេ៕
ដោយ ៖ ស៊ុយ ចាន់ធា



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


