ព័ត៌មានជាតិ
កម្មករ-និយោជិត នឹងទទួលបានប្រាក់ឈ្នួលថ្មី ២០៤ ដុល្លារ ចាប់ពីខែមករា តទៅ
ចាប់ពីខែមករា ឆ្នាំ ២០២៤ នេះតទៅ កម្មករ-និយោជិត រោងចក្រផ្នែកវាយនភ័ណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប នឹងទទួលបានប្រាក់ឈ្នួលអប្បបរមាថ្មីចំនួន ២០៤ ដុល្លារ ក្នុងមួយខែ ខណៈប្រាក់ឈ្នួលឆ្នាំ ២០២៣ ទទួលបានត្រឹមតែ ២០០ ដុល្លារ ប៉ុណ្ណោះ។

ប្រាក់ឈ្នួលអប្បបរមាថ្មីចំនួន ២០៤ ដុល្លារ ត្រូវបានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ ២០២៤ ត្រឹមតែ ២០២ ដុល្លារប៉ុណ្ណោះ កាលពីចុងខែកញ្ញា ឆ្នាំ ២០២៣។ ប៉ុន្តែ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបន្ថែមចំនួន ២ ដុល្លារ បន្ថែមទៀត ទើបប្រាក់ឈ្នួលអប្បបរមាសរុបកើនឡើងដល់ ២០៤ ដុល្លារ។
ប្រាក់ឈ្នួលអប្បបរមាចំនួន ២០៤ ដុល្លារនេះ គឺជាប្រាក់ខែគោលប្រចាំខែនីមួយៗ ដែលកម្មករ-និយោជិត នឹងទទួលបានជាប្រចាំខែ។ ក្រៅពីប្រាក់ខែគោល កម្មករ-និយោជិត នឹងទទួលបានប្រាក់អត្ថប្រយោជន៍ផ្សេងៗ ទៀត ដូចជា ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន ៧ ដុល្លារ ក្នុងមួយខែ ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន ១០ ដុល្លារ ក្នុងមួយខែ ប្រាក់ថ្លៃបាយសម្រាប់ការធ្វើការងារបន្ថែមម៉ោងដោយស្ម័គ្រចិត្តចំនួន ២,០០០ រៀល ក្នុងមួយម៉ោង ឬ ការទទួលបានបាយមួយពេលដោយឥតគិតថ្លៃ និងប្រាក់រង្វាន់អតីតភាពការងារចាប់ពី ២ ទៅ ១១ ដុល្លារ ក្នុងមួយខែ សម្រាប់កម្មករ-និយោជិត ដែលធ្វើការចាប់ពីឆ្នាំទី ២ ដល់ឆ្នាំទី ១១។ ដូចនេះ ជាមធ្យម កម្មករ-និយោជិត ម្នាក់ៗ នឹងទទួលបានប្រាក់ឈ្នួលយ៉ាងតិចចំនួនពី ២២០ ទៅ ២៣៦ ដុល្លារ ក្នុងមួយខែ។

គួរបញ្ជាក់ថា កម្មករ-និយោជិត ទទួលបានប្រាក់ឈ្នួលជាលើកដំបូងចំនួន ៤០ ដុល្លារ នៅក្នុងឆ្នាំ ១៩៩៧ ឆ្នាំ ២០០០ ប្រាក់ឈ្នួលកម្មករ ឡើងដល់ ៤៥ ដុល្លារ ឆ្នាំ ២០០៧ ឡើងដល់ ៥០ ដុល្លារ ឆ្នាំ ២០១០ ឡើងដល់ ៦១ ដុល្លារ ឆ្នាំ ២០១៣ ឡើងដល់ ៨០ ដុល្លារ ឆ្នាំ ២០១៤ ឡើងដល់ ១០០ ដុល្លារ ឆ្នាំ ២០១៥ ឡើងដល់ ១២៨ ដុល្លារ ឆ្នាំ ២០១៦ ឡើងដល់ ១៤០ ដុល្លារ ឆ្នាំ ២០១៧ ឡើងដល់ ១៥៣ ដុល្លារ ឆ្នាំ ២០១៨ ឡើងដល់ ១៧០ ដុល្លារ ឆ្នាំ ២០១៩ ប្រាក់ឈ្នួលកម្មករមានការកើនឡើងបន្ថែមទៀត ដោយកម្មករ ឡើងដល់ ១៨២ ដុល្លារ ឆ្នាំ ២០២០ ឡើងដល់ ១៩០ ដុល្លារ ឆ្នាំ ២០២១ ស្របពេលវិបត្តិកូវីដ-១៩ កំពុងរីករាលដាលទូទាំងសកល ប្រាក់ឈ្នួលកម្មករក្នុងប្រទេសកម្ពុជា កើនឡើងត្រឹមតែ ២ ដុល្លារ បន្ថែមប៉ុណ្ណោះ ដែលអនុញ្ញាតឲ្យកម្មករ-និយោជិត ទទួលប្រាក់ឈ្នួលសរុបក្នុងចំនួន ១៩២ ដុល្លារ ឆ្នាំ ២០២២ ឡើងដល់ ១៩៤ ដុល្លារ ឆ្នាំ ២០២៣ ឡើងដល់ ២០០ ដុល្លារ និងឆ្នាំ ២០២៤ ប្រាក់ឈ្នួលកម្មករ-និយោជិត ឡើងដល់ ២០៤ ដុល្លារ ក្នុងមួយខែ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


