ព័ត៌មានជាតិ
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រកាសសមាសភាពក្រុមការងារអន្តរក្រសួងត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ
ភ្នំពេញ ៖ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រកាសសមាសភាពក្រុមការងារអន្តរក្រសួងត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ។

ក្រុមការងារនេះជាសេនាធិការជូនអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនលើការងារត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ ដែលយកមកប្រើប្រាស់ក្នុងសកម្មភាពស្របច្បាប់លើវិស័យសុខាភិបាល ឧស្សាហកម្ម កសិកម្ម រ៉ែ និងថាមពល ដើម្បីបង្ការទប់ស្កាត់ការលួចបង្វែរទៅប្រើប្រាស់ក្នុងសកម្មភាពស្របច្បាប់។ ប្រមូលព័ត៌មាននិងគ្រប់គ្រងពាក់ព័ន្ធការនាំចូល នាំចេញ ដឹកជញ្ជូន រក្សាទុក ជួញដូរ ប្រើប្រាស់ និងសន្និធិ សារធាតុ ដែលបានប្រើប្រាស់នៅក្នុងវិស័យ គ្រប់គ្រងការចរាចរ ការជួញដូរ ការរក្សាទុកសារធាតុញៀន សារធាតុគីមីផ្សំ និងសារធាតុគីមី ពាក់ព័ន្ធនឹងការផលិតគ្រឿងញៀនខុសច្បាប់ ទប់ស្កាត់ការប្រើប្រាស់ដោយខុសច្បាប់ និងការលួចបង្វែរពីជំនួញស្របច្បាប់ទៅផលិតគ្រឿងញៀនខុសច្បាប់ ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ការចែកចាយ ការប្រើប្រាស់ និងការរក្សាទុកសារធាតុញៀន សារធាតុគីមីផ្សំ និងសារធាតុគីមីពាក់ព័ន្ធនឹងការផលិតគ្រឿងញៀនខុសច្បាប់នៅតាមបណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាស។ល។

ផ្តល់យោបល់ជូនប្រធាន អ.ជ.ប.គ.ញ. ដើម្បីចាត់វិធានការគ្រប់គ្រងនិងត្រួតពិនិត្យការនាំចេញ នាំចូល ការដឹកជញ្ជូន ភាររក្សាទុក ការជួញដូរ ការប្រើប្រាស់ និងការធ្វើសន្និធិសារធាតុញៀន សារធាតុគីមីផ្សំ និងសារធាតុគីមីពាក់ព័ន្ធនឹងការផលិតគ្រឿងញៀនខុសច្បាប់ ដើម្បីធានាសុវត្ថិភាព និងបង្ការទប់ស្កាត់ការប្រើប្រាស់ខុសច្បាប់ និងការលួចបង្វែរពីជំនួញស្របច្បាប់យកទៅផលិត គ្រឿងញៀនខុសច្បាប់ រៀបចំរបាយការណ៍អំពីលទ្ធផល និងវឌ្ឍនភាពការងារនិងអនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ពីប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

យោងតាមសេចក្ដីសម្រេចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ បានកំណត់ថា ក្រុមការងារនេះ ដឹកនាំទេសរដ្ឋមន្ដ្រី ព្រុំ សុខា អនុប្រធានប្រចាំការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជាប្រធាន អមដោយអនុប្រធាន ចំនួន៦រូប និងសមាជិក ចំនួន១០រូប៕








-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


