ព័ត៌មានជាតិ
ក្រុមការងារចុះជួយឃុំទួលព្រះឃ្លាំង រៀបចំពិសារនំបញ្ចុកសាមគ្គីជាមួយអ្នកភូមិ ដេីម្បីអបអរថ្ងៃជ័យជំនះ ៧មករា
ដេីម្បីចូលរួមអបអរសាទរទិវាថ្ងៃជ័យជំនះ ៧មករា (១៩៧៩-២០២៤) និងធ្វេីការផ្សព្វផ្សាយមហាស្ននិបាតវិសាមញ្ញតំណាងទូទាំងប្រទេស ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំទួលព្រះឃ្លាំង បានរៀបចំពិធីសំណេះសំណាល និងពិសារនំបញ្ចុកសាមគ្គីក្រោមដំបូលសន្តិភាព។

លោកវេជ្ជបណ្ឌិត គីមសួ ភិរុណ ប្រធានក្រុមការងារគណបក្សចុះជួយឃុំទួលព្រះឃ្លាំងនៃស្រុកស្ទឹងត្រង់ បានបញ្ជាក់ថា ការរៀបចំកម្មវិធីជួបជុំបងប្អូនប្រជាពលរដ្ឋជាង២ពាន់នាក់នេះ គឺចូលរួមអបអរសាទរទិវាថ្ងៃជ័យជំនះ ៧មករា(១៩៧៩-២០២៤) និងធ្វេីការផ្សព្វផ្សាយមហាស្ននិបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជាជូនដល់សមាជិកសមាជិកានិងប្រជាពលរដ្ឋរស់នៅក្នុងឃុំទួលព្រឃ្លាំងទាំងមូល។ លោកប្រធានក្រុមការងារ បន្ថែមទៀតថា មិនត្រឹមតែមានការសំណេះសំណាលនោះទេ ក្រុមការងារបានរៀបចំអាហារគឺនំបញ្ចុកសាមគ្គីនិងមានកម្មវិធីចាប់ឆ្នោតត្រូវរង្វាន់ និងរាំលេងកម្សាន្តសប្បាយ។

បេីរំលឹកកាលពី៤៥ឆ្នាំមុន ជាតិ និងប្រជាជនកម្ពុជាគ្រាន់តែជាមនុស្សនៅសល់តែដង្ហើម ដែលរៀបនឹងស្លាប់តែប៉ុណ្ណោះ ព្រោះរបបខ្មែរក្រហម ប៉ុល ពត ដែលបានឡើងកាន់អំណាចចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ បានកាប់សម្លាប់មនុស្សដោយគ្មានត្រាប្រណី និងបានបំផ្លិចបំផ្លាញខឿនសេដ្ឋកិច្ច សង្គម វប្បធម៌ និងហេដ្ឋារចនាសម្ព័ន្ធគ្រប់វិស័យទាំងអស់ ស្ទើរគ្មានសល់។
ពលរដ្ឋដែលធ្លាប់ឆ្លងកាត់របប៣ឆ្នាំ៨ខែ២០ថ្ងៃ ក៍ដូចពលរដ្ឋទូទាំងប្រទេស បានយកថ្ងៃ៧មករា គឺជាថ្ងៃកំណើតទី២ ជាថ្ងៃដែលផ្តល់កំណើតឱ្យពួកគេមានថ្ងៃនេះ មានសព្វ មានគ្រប់ មានអ្វីៗដោយសារថ្ងៃ ៧មករា បានរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដឹកនាំរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដែលបានសម្លាប់ជាតិសាសន៍ឯង យ៉ាងរង្គាលព្រៃផ្សៃបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តពិភពលោក។ ពួកគាត់ បន្តទៀតថា ពួកគាត់មិនចង់ឲ្យមានរបបនេះកេីតឡេីងម្តងទៀតឡេីយ ពោលគឺរួមគ្នាថែរក្សាសុខសន្តិភាព និងចូលរួមចំណែកកសាងសង់អភិវឌ្ឍន៍សង្គមជាតិឲ្យកាន់តែរីកចម្រេីន និងជឿនលឿនតទៅមុខទៀត៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ



-
កីឡា៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


