ព័ត៌មានជាតិ
លោក លី ធុជ៖ ដើម្បីឱ្យបក្សប្រជាជនឈ្នះគ្រប់អាណត្តិ សមាជិកត្រូវបម្រើពលរដ្ឋឱ្យបានល្អ
លោក លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត បានលើកឡើងថា ដើម្បីឱ្យគណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតគ្រប់អាណត្តិ សមាជិក សមាជិកាបក្ស ត្រូវយកចិត្តទុកដាក់បម្រើ និងគិតគូរដល់ប្រជាជនឱ្យបានល្អ។

លោកលើកឡើងបែបនេះ នៅក្នុងពិធីផ្សព្វផ្សាយសេចក្តីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ នៅក្រុងបាវិត ខេត្តស្វាយរៀង។ ពិធីផ្សព្វផ្សាយនោះ មានការចូលរួមពីក្រុមការងារថ្នាក់កណ្តាល សមាជិកបក្សខេត្ត សមាជិកបក្សក្រុង និងសមាជិកបក្សតាមសង្កាត់ទាំង ៥ ក្នុងក្រុងបាវិត ខេត្តស្វាយរៀងផងដែរ។
ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត បញ្ជាក់ថា ដើម្បីបង្កើននូវភាពឈ្នះជូនគណបក្សប្រជាជនកម្ពុជាគ្រប់អាណត្តិៗ ចាប់ផ្តើមពីពេលនេះទៅ សមាជិក សមាជិកាបក្សទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ និងខិតខំរក្សាឱ្យបាននូវកម្លាំងនយោបាយគណបក្ស កសាងភាពស្និទ្ធស្នាល និងយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ដើម្បីទាញបាននូវការគាំទ្រកាន់តែខ្លាំងក្លាបន្ថែមពីប្រជាពលរដ្ឋ។

បន្ថែមពីនេះ លោក លី ធុជ ក៏បានពាំនាំនូវសេចក្តីនឹករលឹកពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចជាសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ជូនចំពោះសមាជិក សមាជិកាគណបក្សក្រុងទាំងអស់ ព្រមទាំងបានជំរុញឱ្យថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សទាំងក្រុងបាវិតគ្រប់ជាន់ថ្នាក់ បន្តអនុវត្តនូវខ្លឹមសារនៃសេចក្តីសម្រេចចិត្តនេះ និងកម្មវិធីនយោបាយគណបក្ស ឱ្យបានខ្ជាប់ខ្ជួន ម៉ឺងម៉ាត់ និងឱ្យបានជោគជ័យ ដើម្បីភាពឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេសជាតិ និងដើម្បីភាពសុខដុមរមនារបស់ប្រជាជនកម្ពុជា។

លោក លី ធុជ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចរបស់ក្រុមការងារ និងគណបក្សក្រុងកន្លងមក។ លោកថា ទឹកចិត្ត និងការចូលរួមរបស់សមាជិកបក្សទាំងអស់ គឺមានតម្លៃធំធេងណាស់សម្រាប់ជាតិមាតុភូមិ និងគណបក្សប្រជាជនកម្ពុជា ពីព្រោះប្រជាជនកម្ពុជា និងប្រទេសជាតិទាំងមូល ត្រូវការភាពជាអ្នកដឹកនាំមិនអាចខ្វះបានរបស់គណបក្សប្រជាជនកម្ពុជា។ លោក៏កបានសំណូមពរឱ្យសមាជិកបក្សគ្រប់ជាន់ថ្នាក់ បន្តរក្សាឱ្យនូវភាពជឿទុកចិត្តពីប្រជាពលរដ្ឋ បន្តកសាងនូវកម្លាំងយុវជន និងបន្តចិញ្ចឹមចលនាមហាជន តាមរយៈការប្រាស្រ័យទាក់ទង និងការចុះមូលដ្ឋានជាប្រចាំ៕
អត្ថបទ៖ ភក្ដី

-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៣ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


