ព័ត៌មានជាតិ
ឆ្នាំ ២០២៣៖ កម្ពុជាបានចំណូលជាង ៤ ពាន់លានដុល្លារពីការនាំចេញកសិផល
នៅក្នុងឆ្នាំ ២០២៣ កម្ពុជាទទួលបានចំណូលជាង ៤ពាន់លានដុល្លារ ពីការនាំចេញកសិផលជាង ៨,៤ លានតោនទៅក្រៅប្រទេស។ កសិផលចម្បងៗដែលត្រូវបាននាំចេញរួមមានស្រូវ អង្ករ ដំឡូងមី គ្រាប់ស្វាយចន្ទី ចេកស្រស់ ស្វាយ ផ្លែមៀនស្រស់ ម្រេច និងកសិផលប្រមាណ ១០០ មុខទៀត។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៤ នេះ កម្ពុជាបាននាំចេញកសិផល ៨ ៤៤៩ ៤១៤,៣៦ តោន ក្នុងនោះអង្ករ ៦៥៦ ៣២៣,០០ តោន, ស្រូវ ២ ៧៣០ ៨២៥,០០ តោន។

តាមការប៉ាន់ប្រមាណ កម្ពុជាទទួលបានចំណូល ៤ ៣០៦ ៨១០ ២៦៨,៥០ ដុល្លារ ពីការនាំចេញកសិផលទាំងនេះ ក្នុងនោះតម្លៃបានពីការនាំចេញអង្ករមានចំនួន ៥៦៧ ៧១៩ ៣៩៥ ដុល្លារ, ការនាំចេញស្រូវមាន ៩៣៩ ៩៦៥ ៦៨២ដុល្លារ និងការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមាន ២ ៧៩៩ ១២៥ ១៩១,៥០ដុល្លារ។
បរិមាណនៃការនាំចេញថយចុះជិត ២ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ដោយ សារតែ ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ មានឥទ្ធិពលយ៉ាងធំធេងលើលំហូរពាណិជ្ជកម្មសកលដែលបានចុះខ្សោយរួចទៅហើយនោះ។

ជាមួយគ្នានេះ ភាពតានតឹងនៃអត្រាការប្រាក់ខ្ពស់ទីផ្សារអចលនទ្រព្យចិន និងសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន ក៏បានជះឥទ្ធិពលយ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ចពិភពលោក ជាពិសេសបណ្តាប្រទេសដែលពឹងផ្អែកជាចម្បងលើការនាំចេញដូចជា កម្ពុជា ផងដែរ។ ថ្វីបើការនាំចេញកសិផលធ្លាក់ចុះ ប៉ុន្តែការនាំចេញរបស់កម្ពុជាមាននិន្នាការកើនឡើងគួរឱ្យកត់សម្គាល់។
បើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រយៈពេល១១ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ ទទួលបានទឹកប្រាក់ចំនួន ២០ ៤៩៤លានដុល្លារ កើនឡើង ១.២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២មានចំនួន ២០ ២៤៣លានដុល្លារ។
ទីផ្សារសំខាន់ៗ ដែលកម្ពុជាបាននាំចេញទំនិញទៅរួមមាន៖ ប្រទេសចិន សហរដ្ឋអាមេរិក វៀតណាម ជប៉ុន ថៃរួមនឹងទីផ្សារសំខាន់ៗមួយចំនួនទៀត៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


