ព័ត៌មានជាតិ
សម្ដេចធិបតី អរគុណប្រទេសឆេក ដែលបានលុបចោលបំណុលរបស់កម្ពុជា ហើយបង្វែរទៅជាជំនួយអភិវឌ្ឍន៍
ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតឆេកប្រចាំកម្ពុជា, សម្ដេច ហ៊៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអរគុណចំពោះរដ្ឋាភិបាលប្រទេសឆេកដែលបានលុបចោលបំណុលរបស់កម្ពុជា ដោយបង្វែរទៅជាជំនួយអភិវឌ្ឍន៍ និងបានផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការដល់កម្ពុជា។

គួររម្លឹកឡើងវិញថា កាលពីខែធ្នូ ឆ្នាំ២០១២ រដ្ឋាភិបាលនៃប្រទេសឆេក បានសម្រេចលុបចោលបំណុលប្រមាណ៣លានដុល្លារដែលកម្ពុជាខ្ចី អំឡុងទសវត្សឆ្នាំ១៩៨០ ដោយបង្វែរបំណុលនោះទៅជាជំនួយដើម្បីឱ្យកម្ពុជាអភិវឌ្ឍន៍ប្រទេស។ ការណ៍ដែលប្រទេសឆែកបានលុបចោលបំណុលដែលកម្ពុជាជំពាក់ គឺដោយសារយល់ឃើញថាកម្ពុជា ជាប្រទេសដែលទើបតែរំដោះខ្លួនចេញពីភ្នក់ភ្លើងសង្គ្រាម។
ក្នុងជំនួបនាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ក៏បានអរគុណដល់រដ្ឋាភិបាលនៃប្រទេសឆេកដែលបានជួយបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០មក។ សម្ដេចនាយករដ្ឋមន្ត្រីក៏បានការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការថ្មីៗរវាងប្រទេសទាំងពីរ នៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន, សន្តិសុខអ៉ីនធើណេត និងកសិកម្ម។

ក្នុងឱកាសនៃជំនួបនេះ ឯកអគ្គរដ្ឋទូតប្រទេសឆេកប្រចាំកម្ពុជា លោក Martin Vávra បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលឆ្លៀតពេលដ៏មមាញឹកអនុញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានរំឭកផងដែរអំពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងវែងឆ្ងាយរាប់ទសវត្សរ៍ រវាងឆេក និងកម្ពុជា ជាពិសេសចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ មក ។
ជាចុងក្រោយ សម្តេចធិបតី បានសាទរចំពោះលោកMartin Vávra ដែលទទួលបានការតែងតាំងជា ឯកអគ្គរដ្ឋទូត ឆេកប្រចាំកម្ពុជា និងបានផ្តាំផ្ញើនូវការអរគុណផងដែរ ជូនចំពោះ លោកនាយករដ្ឋមន្ត្រី នៃប្រទេសឆែក ដែលបានផ្ញើលិខិតអបអរសាទរចំពោះការចូលកាន់មុខតំណែងជានាយករដ្ឋមន្ត្រី របស់ សម្តេចធិបតី៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


