ព័ត៌មានជាតិ
សម្តេចនាយករដ្ឋមន្រ្តីសរសើរថា ក្រសួងការងារបានអនុវត្តអនុសាសន៍៦ចំណុចបានគ្រប់ជ្រុងជ្រោយ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅថ្ងៃទី៨ ខែ មករា ឆ្នាំ២០២៤ បានលើកឡើងថាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានខិតខំបំពេញការងារយ៉ាងសកម្ម និងគ្រប់ជ្រុងជ្រោយនូវការងារដែលជាអនុសាសន៍របស់សម្តេចនារយៈពេល៤ខែដើមអាណត្តិមកនេះ។

សម្តេចធិបតីនាយករដ្ឋមន្រ្តីបានបន្ថែមថា៖ «ក្រសួងបានធ្វើ និងសូមកោតសរសើរដែលអនុវត្តបាននូវចំណុចអនុសាសន៍ចំណុចនៅមុនឆ្នាំ២០២៣។ ថ្ងៃនេះយើងសង្ខេបអ្វីដែលយើងបានធ្វើក្នុងរយៈពេល៤ខែដើមអាណត្តិទី៧ ដោយខ្ញុំមិននិយាយពាក់ព័ន្ធនឹងវិស័យផ្សេងទៀត[វិស័យការងារ…យើងធ្វើច្រើនណាស់»។
ការណ៍សរសើរបែបនេះ បន្ទាប់ពី សម្តេចនាយករដ្ឋមន្រ្តីបានស្តាប់របាយការណ៍របស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិត ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុងនៅថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០២៤។

សម្តេចនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ទាំងនេះហើយជាយន្តការរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដាក់ចេញគោលនយោបាយ និងការអនុវត្តន៍ជាក់ស្តែង និងទទួលបានលទ្ធផលជាក់ស្តែងដោយមិនរងចាំយូ និងពន្យាពេលនោះទេ។ តួរយ៉ាងក្រសួងការងារសម្តេចបានដាក់ចេញអនុសាសន៍តាំងពីដើមអាណត្តិហើយរហូតពេលនេះសម្រេចបានការងារជាផ្លែផ្កែពិតប្រាកដមែន។
សូមបញ្ជាក់ថា ការងារ៦ចំណុចដែលសម្តេចនាយករដ្ឋមន្ត្រីបានដាក់ឱ្យក្រសួងការងារ រួមមាន ទី១ ការសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៤ ឱ្យបានមុនពិធីបុណ្យភ្ជុំបិណ្ឌ។ ទី២ ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទានស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស.។ ទី៣ ការដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន១,៥ លាននាក់។ទី៤. ការអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាង ហាត់ការ និងកម្មសិក្សា។ ទី៥. ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ ទាំងមុនពេលសម្រាលកូន, ពេលសម្រាលកូន, និងរហូតកូនមានអាយុ២ឆ្នាំ និងទី៦. ការធានានូវភាពសុខដុមរមនាទំនាក់ទំនងវិជ្ជាជីវៈ និងចលនាប្រឡងប្រណាំងយកពាន “សហគ្រាសមួយគឺជាសហគមន៍សុខសាន្តមួយ”៕




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


