ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី គូសបញ្ជាក់ឆន្ទៈក្រសួងមុខងារសាធារណៈ ក្នុងការអនុវត្តចក្ខុវិស័យរបស់ នាយករដ្ឋមន្ត្រីកម្ពុជា
ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់នូវឆន្ទៈ និងការប្ដេជ្ញាចិត្តក្រសួងមុខងារសាធារណៈ ក្នុងការអនុវត្តចក្ខុវិស័យរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ការគូសបញ្ជាក់នូវឆន្ទៈ និងការប្ដេជ្ញាចិត្តនេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួប ឯកឧត្ដម Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រុមការងារ នាព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៤ នៅទីស្ដីការក្រសួងមុខងារសាធារណៈ។

នាឱកាសនោះដែរ ឯកឧត្ដម ហ៊ុន ម៉ានី បានគូសបញ្ជាក់ជម្រាបជូន ឯកឧត្ដម Igor Driesmans នូវឆន្ទៈ និងការប្ដេជ្ញាចិត្តរបស់ក្រសួងមុខងារសាធារណៈ ក្នុងការអនុវត្តចក្ខុវិស័យរបស់ សម្ដេចមហាបវរធិបតី ជាពិសេសលើវិស័យមុខងារសាធារណៈរួមមាន ៖ ការកែទម្រង់ប្រព័ន្ធប្រឡងជ្រើសរើសមន្ត្រី ,ការពង្រឹងសមត្ថភាពស្ថាប័ន និងការគិតគូរប្រព័ន្ធលើកទឹកចិត្តផ្អែកលើសមិទ្ធិកម្ម ព្រមទាំងវិធានគន្លឹះ និងគោលដៅអាទិភាពសម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈកាលខ្លី មធ្យម និង វែង ដូចដែលបានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ និងក្រោមការដឹកនាំដោយផ្ទាល់របស់ នាយករដ្ឋមន្ត្រីកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្ដម ហ៊ុន ម៉ានី បានវាយតម្លៃខ្ពស់ចំពោះស្ថានទូតសហភាពអឺរ៉ុប ដែលកន្លងមកបានចូលរួមក្នុងដំណើរការអភិវឌ្ឍកម្ពុជា តាមរយៈការផ្ដល់ជំនួយឧបត្ថម្ភគាំទ្រគម្រោង និងគាំទ្របច្ចេកទេសផ្សេងៗ ជាបន្តបន្ទាប់ ក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរយៈពេលជាង ៣០ ឆ្នាំ មកនេះ។
ទន្ទឹមនោះ ឯកឧត្ដមឯកអគ្គរដ្ឋទូត ក៏បានបង្ហាញការចាប់អារម្មណ៍ខ្ពស់ចំពោះគោលនយោបាយកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ ក៏ដូចជាបំណងក្នុងការស្វែងយល់អំពីចក្ខុវិស័យ និងបេសកកម្មក្រសួងមុខងារសាធារណៈក្នុងកិច្ចការកែទម្រង់រដ្ឋបាលសាធារណៈ។
គួរជម្រាបថា ជំនួបព្រឹកនេះ បានអនុញ្ញាតឲ្យថ្នាក់ដឹកនាំទាំងពីរ ធ្វើការពិភាក្សា ផ្លាស់ប្ដូរទស្សនៈ និងបទពិសោធន៍លើវិស័យមុខងារសាធារណៈ ព្រមទាំងចែករំលែកព័ត៌មាន ស្វែងយល់ពីគ្នាទៅវិញទៅមកលើប្រធានបទផ្សេងៗ រួមមាន ៖ ការងារវិមជ្ឈការ និងវិសហមជ្ឈការ និងការដឹកនាំវិស័យមុខងារសាធារណៈ នៃប្រទេសទាំងពីរផងដែរ។ លើសពីនេះទៀត តាមរយៈជំនួបនេះ នឹងរួមចំណែកដល់ការបើកទូលាយចំពោះការជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ជាពិសេសក្នុងវិស័យមុខងារសាធារណៈ ហើយជឿជាក់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពអឺរ៉ុប នឹងបន្តរីកចម្រើនទៅមុខ ដែលនឹងជាប្រយោជន៍រួមសម្រាប់ជាតិ និងប្រជាជនទាំងពីរ៕
អត្ថបទ ៖ ពិសី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


