ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី ហាមផ្សាយគាស់ស្រាបៀរផឹក ក្នុងកម្មវិធីផ្សាយផ្ទាល់ទូរទស្សន៍
ខណៈបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលមកពីការស្រវឹងកើនឡើង ស្របទៅនឹងមានការផ្សព្វផ្សាយស្រាបៀរតាមប្រព័ន្ធផ្សព្វផ្សាយផងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសឱ្យ រដ្ឋមន្ត្រីក្រសួងព័ត៌មានគ្រប់គ្រង និងហាមការផ្សព្វផ្សាយនូវសកម្មភាព ពិធីករ ពិធីការិនី និងមហាជន ពិសេសយុវជន ឡើងឆាកកម្មវិធី គាស់ស្រាបៀរផឹក ក្នុងពេលកំពុងផ្សាយផ្សាយ។

ការប្រកាសនេះ ធ្វើឡើងក្នុងឱកាស សម្ដេច អញ្ជើញជាអធិបតីក្នុងពិធី បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បានផ្ដាំទៅ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឱ្យពិនិត្យ និងពង្រឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុលឡើងវិញ ព្រោះគ្រោះថ្នាក់នេះ ជាសោកនាដកម្មខ្លាំង ខណៈបច្ចុប្បន្ន គ្រោះថ្នាក់ដោយចរាចរណ៍ ច្រើនជាង គ្រោះថ្នាក់ដោយសារគ្រាប់បែក គ្រាប់មីន។ ជាមួយគ្នានេះ សម្ដេច បាន ក្រើនរំលឹកទៅ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឱ្យទប់ស្កាត់ការផ្សាយសកម្មភាពឡើងគាស់ស្រាបៀរផឹក ក្នុងកម្មវិធីផ្សាយផ្ទាល់ទូរទស្សន៍។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ “ថ្ងៃមុន ខ្ញុំបញ្ជាពីក្រៅ [ប្រទេស] មកភ្លាមមក ឯកឧត្ដម នេត ភក្ត្រា។ រឿងផ្សាយពាណិជ្ជកម្ម ដែលត្រូវមានព្រំដែន។ ឃើញគេផ្ញើមក រូបភាព យុវជនឡើងលើវេទិកា ហើយគាស់ស្រាបៀរផឹក ដែលផ្សាយតាមទូរទស្សន៍។ អត់ទេ ឈប់ភ្លាម! ដេញឱ្យ ឯកឧត្ដម នេត្រ ភក្ត្រា ឱ្យទូរទស្សន៍ បិទដកភ្លាម ឈប់ឱ្យមានទៀត”។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា ថ្ងៃមុន សម្ដេចបានប្រជុំជាមួយ ស្ថានីយទូរទស្សន៍ ក្នុងនោះក៏មានការហាម និងដាក់សាររំលឹកចំពោះការផ្សព្វផ្សាយប៉ះពាល់ផ្សេងៗ។

សម្ដេចធិបតី មានប្រសាសន៍ថា៖ “ឥឡូវហាម! ការផ្សាយតាមប៉ាណូរឿងមួយ ប៉ុន្តែត្រូវដាក់ពាក្យស្លោកអប់រំ ដូចជា “ស្រវឹងកុំបើកបរ” ជាដើម។ ប៉ុន្តែ កម្មវិធីវ៉ៃបុក ហើយហៅមនុស្សឱ្យឡើងទៅគាស់ផឹក គឺអត់ទេ! សូមឱ្យគ្រប់ស្ថានីយ៍ទូរទស្សន៍ទាំងអស់ គឺឈប់ធ្វើបែបហ្នឹង។ ពិធិរិនីឡើងទៅគាស់អី… គឺមិនបាច់ទេ នៅលើ Live TV (កម្មវិធីទូរទស្សន៍ផ្សាយផ្ទាល់)…”។
សម្ដេចធិបតី បានបញ្ជាក់ថា យើងត្រូវពិនិត្យមើលថា សកម្មភាពអីដែលលើសព្រំដែន ជាពិសេសការផ្សព្វផ្សាយតាមទូរទស្សន៍ដែលមានុស្សរាប់ម៉ឺន លាននាក់បានទស្សនា។ ថ្ងៃមុនបានប្រជុំជាមួយស្ថានីយ៍ទូរទស្សន៍ ក៏បានឯកភាពគ្នាប៉ុន្មានចំណុចដែរ ព្រោះប្រព័ន្ធផ្សព្វផ្សាយ ត្រូវពិនិត្យនូវ ខ្លឹមសារ រូបភាពដែលត្រូវផ្សាយ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


