Connect with us

ព័ត៌មានជាតិ

កម្ពុជា-ឥណ្ឌូណេស៊ី បើកទំព័រកិច្ចសហប្រតិបត្តិការ ផ្ដោតលើពាណិជ្ជកម្មកាបូននិងថាមពលបៃតង

បានផុស

នៅ

ដើម្បី​ឆ្លើយតប​នឹង​​ការ​​ប្រែប្រួល​អាកាសធាតុ​ពាណិជ្ជកម្ម​កាបូននិង​​ថាមពល​បៃតង ស្ថាន​ទូត​ឥណ្ឌូណេស៊ី​ប្រចាំ​នៅ​កម្ពុជា និង​ក្រសួង​បរិស្ថានបាន​សម្រេច​​បើក​ទំព័រ​នៃ​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី​រវាង​ឥណ្ឌូណេស៊ី-កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ជំនួបនៅ​ទីស្តី​ការ​ក្រសួង​បរិស្ថាន លោក​ សានតូ ដាមូស៊ូម៉ាតូ ឯក​អគ្គ​រដ្ឋទូត​​ឥណ្ឌូណេស៊ី​ប្រចាំ​នៅ​​កម្ពុជាបាន​ថ្លែង​អបអរ​ចំពោះ​សមិទ្ធផល​ការងារ​​ដែល​ក្រសួងបរិស្ថាន​សម្រេច​បាន​ដោយ​ជោគជ័យ​នូវ​ភារ​កិច្ច​ក្នុង​រយៈពេល ១០០ ថ្ងៃ​​។

ដើម្បី​បន្ត​រឹត​ចំណង​មិត្ត​ភាព​រវាង​ កម្ពុជា-ឥណ្ឌូណេស៊ី ឲ្យ​កាន់​តែ​​មាន​ភាព​​ស្អិត​រមួតទ្វេឡើង ឯកអគ្គរដ្ឋទូតក៏​បាន​បង្ហាញ​ពី​​គោលបំណង​​ក្នុង​​កិច្ចសហ​ប្រតិបត្តិការ​ទ្វេភាគី ដែល​ផ្ដោត​សំខាន់​លើកិច្ចគាំពារបរិស្ថាន ជីវៈចម្រុះ និងសេដ្ឋកិច្ចបៃតង ដោយ​រាប់បញ្ចូល​​ឥណទានកាបូន ពាណិជ្ជកម្មកាបូន និង​ថាមពល​បៃតង​​ឆ្លើយតប​​នឹង​ការ​ប្រែប្រួលអាកាសធាតុ។

ជាការឆ្លើយតប លោកអ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានជម្រាបជូនដល់ឯកអគ្គរដ្ឋទូតអំពីយុទ្ធសាស្រ្តចក្រាក្នុងវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ ដែល​ឈរលើយុទ្ធសាស្រ្តគន្លឹះនេះកម្ពុជាចង់​សម្រេចបានភាពស្អាត ភាពបៃតង និងចីរភាព។

ជាមួយគ្នានេះ លោក​រដ្ឋមន្រ្តី​បាន​បន្ត​ថា កម្ពុជា-ឥណ្ឌូណេស៊ី នឹងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីសម្អាតប្រទេសទាំងពីរឲ្យទទួលបានភាពស្អាត មិនមានការបំពុលដោយសំណល់ប្លាស្ទិក និងមានភាពបៃតង តាមរយៈការបង្កើនគម្របព្រៃឈើឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូនឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដើម្បីពង្រឹងការវិនិយោគបៃតងក្រោមកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏រឹងមាំនេះ។

គួររម្លឹកជូនថា ទំនាក់ទំនងការទូតរវាងឥណ្ឌូនេស៊ី និងកម្ពុជាអស់រយៈពេល ៦៥ឆ្នាំមកនេះ បាននាំមកនូវផលប្រយោជន៍ជាច្រើន តាមរយៈការវិនិយោគ ការនាំចេញនាំចូលផលិតផល ការផ្លាស់ប្តូរទំនិញកសិកម្ម ឧស្សាហកម្មសម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះផ្ទះលក់គ្រឿងបន្លាស់រថយន្ដនៅក្រុងដូនកែវ

សន្តិសុខសង្គម២ ម៉ោង មុន

នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​ជន​បទេស​២​នាក់​ពាក់​ព័ន្ធ​បទល្មើស​ប៉ុនប៉ង​ឃាតកម្ម​

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើផលិតកម្មGalaxy ពេលផលិតចម្រៀងជួយដាក់សារស្ដីពីផលប៉ះពាល់នៃគ្រឿងញៀន

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រី​ក្រសួង​ការងារ​ចុះ​សួរសុខទុក្ខ និង​ទទួលទាន​អាហារ​ជាមួយ​កម្មករ​និយោជិក នៅ​រោងចក្រ​តា​រាល​ជាង​៦​ពាន់​នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

ខ្សែរថភ្លើងភាគខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) ដាក់​ឲ្យដំណើរការ​រត់​សាកល្បងដោយ​ជោគជ័យ

សន្តិសុខសង្គម១៤ ម៉ោង មុន

ផ្លូវបេតុងជិត៦០០ម៉ែត្រ ដែលមិនប្រកាសដេញថ្លៃជាសាធារណៈ ចាប់ផ្តើមលួចសាងសង់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ណាសា៖ ស្រទាប់ភពពុធ កម្រាស់ជាង ១៦គីឡូម៉ែត្រ អាចក្រាលដោយពេជ្រសុទ្ធ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

កប៉ាល់​ដឹក​ប្រេង​ក្រឡាប់​នៅ​ហ្វីលីពីនបណ្តាល​ឲ្យ​កំពប់​​ប្រេង​១៥០០​តោន​ចូលសមុទ្រ​

ចរាចរណ៍៧ ម៉ោង មុន

ភ្លៀងធ្លាក់ជាប់ៗគ្នា ផ្លូវលេខ៤៨ ចំណុចចំណោតភ្នំទឹកសមុទ្ររអិលខ្លាំង នគរបាលដាក់កម្លាំងសម្រួលចរាចរណ៍២៤ម៉ោង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

​នាយក FBI លាតត្រដាងផែនការ​របស់ខ្មាន់កាំភ្លើង​ដែលប៉ងផ្តាច់ជីវិតលោក ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម