ព័ត៌មានជាតិ
លោក លី ធុជ ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយគ្មានមីននៃអនុសញ្ញាអូតាវ៉ា
ពីទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី២៦ ខែមករា លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា នៅខេត្តសៀមរាប ឆ្នាំ២០២៤ និងត្រៀមរៀបចំសេចក្តីថ្លែងការណ៍ និងផែនការសកម្មភាពសៀមរាប-អង្គរ រយៈពេល៥ឆ្នាំ។

កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងប្រទេសដែសជាសមាជិកគណៈកម្មការទាំងប្រាំនៃអនុសញ្ញាអូតាវ៉ា ដៃគូសំខាន់ៗ តំណាងអង្គការអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធ ដូចជា កម្ពុជា ជាប្រធានអនុសញ្ញា តួកគី អង់គ្លេស អៀរឡង់ ស្លូវេនី អ៊ីតាលី ហូឡង់ ម៉ិកស៊ិក អូទ្រីស នូវែលសេឡង់ ម៉ូសំប៊ិក បែលហ្សិក អង់ហ្គោឡា បារាំង កាណាដា ស្វីស សំប៊ី ប៊ូគីណាហ្វាសូ ដាណឺម៉ាក ជប៉ុន អាល់ហ្សេរី អាល្លឺម៉ង់ ន័រវេស ប៉េរូ អាហ្រិ្វកខាងត្បូង កូឡុំប៊ី ថៃ ស៊ុយអែត អូស្ត្រាលី សហភាពអឺរ៉ុប ក្រុមប្រឹក្សាជនភៀសខ្លួនដាណឺម៉ាក (Danish Refugee Council) អង្គការ UNMAS, GICHD, ICBL, ICRC, UNODA, MAG, HALO Trust, NPA និងអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា (ISU)។

កិច្ចប្រជុំ បានផ្តោតជាពិសេសលើការពិភាក្សាអំពីការរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ប្រកបដោយជោគជ័យ ការពិនិត្យវឌ្ឍនភាពការអនុវត្តផែនការសកម្មភាពទីក្រុងអូស្លូ ២០១៩-២០២៤ និងការកំណត់សកម្មភាព និងវិធានការសំខាន់ៗ សម្រាប់ការរៀបចំសេចក្តីថ្លែងការណ៍ និងផែនការសកម្មភាពសម្រាប់រយៈពេល៥ឆ្នាំទៅមុខ។
គូសបញ្ជាក់ថា សេចក្តីថ្លែងការណ៍ និងផែនការសកម្មភាព៥ឆ្នាំបន្តនេះ នឹងត្រូវបានដាក់ឈ្មោះថា សេចក្តីថ្លែងការណ៍សៀមរាប-អង្គរ និងផែនការសកម្មភាពសៀមរាប-អង្គរ ដែលវានឹងត្រូវចារក្នុងប្រវត្តិសាស្ត្ររបស់អង្គការសហប្រជាតិ និងសកលលោកទាំងមូល។ ឯកសារទាំងនេះ ជាឯកសារតម្រង់ទិសសកម្មភាពមីនសម្រាប់ពិភពលោកទាំងមូល។

កិច្ចប្រជុំ បានបញ្ចប់ដោយទទួលបានលទ្ធផលជាផ្លែផ្កា ហើយជាចុងបញ្ចប់ លោកទេសរដ្ឋមន្ត្រី លី ធុជ ប្រធានដឹកនាំកិច្ចប្រជុំ បានស្នើឱ្យក្រុមការងារ និងភាគីពាក់ព័ន្ធទាំងអស់ ពិនិត្យឡើងវិញរាល់ធាតុចូលនិងលទ្ធផល ដែលទទួលបានក្នុងអំឡុងពេលកិច្ចប្រជុំនេះ និងកិច្ចប្រជុំនានា ហើយរៀបចំទិសដៅ និងផែនការសកម្មភាពបន្ទាប់ ដើម្បីធានាថាកិច្ចប្រជុំត្រួតពិនិត្យឡើងវីញលើកទី៥ នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ នៅខេត្តសៀមរាប នឹងប្រព្រឹត្តទៅដោយរលូន និងទទួលបានផ្លែផ្កាជាទីមោទនៈ ហើយគោលដៅអាទិភាពទាំងបីរបស់កម្ពុជា ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ នឹងអាចសម្រេចបានដោយជោគជ័យ។
ទេសរដ្ឋមន្ត្រី លី ធុជ បានបញ្ជាក់ប្រាប់អង្គប្រជុំបន្ថែមថា ការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នៅខេត្តសៀមរាប ខាងមុខ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី យកចិត្តទុកដាក់ខ្ពស់ និងបានផ្តល់អនុសាសន៍ណែនាំមួយចំនួន ក្នុងការទទួលស្វាគមន៍ និងបដិសណ្ឋាកិច្ចដល់គណៈប្រតិភូជុំវិញពិភពលោកយ៉ាងកក់ក្តៅ។


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សន្តិសុខសង្គម៥ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី