ព័ត៌មានជាតិ
ធនាគារជាតិបញ្ចេញថវិកាជិត ១៤០ លានដុល្លារដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់រៀលលើទីផ្សារ
ធនាគារជាតិកម្ពុជាបានធ្វើអន្តរាគមន៍ទិញប្រាក់រៀលនៅលើទីផ្សារប្តូរប្រាក់ ដើម្បីរក្សាបានស្ថិរភាពអត្រាប្ដូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិក។
របាយការណ៍ស្តីពីវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារនៅឆ្នាំ ២០២៣ និងទស្សនវិស័យឆ្នាំ ២០២៤ ដែលធនាគារជាតិទើបចេញផ្សាយថ្មីៗនេះបានបញ្ជាក់ថា ខណៈដែលអត្រាអតិផរណាពិភពលោកបានថយចុះដល់ ៦,៩% អត្រាអតិផរណាកម្ពុជាបានថមថយមកកម្រិតជាមធ្យម ២,១% នាឆ្នាំ ២០២៣ ពី ៥,៤% នាឆ្នាំ២០២២ ដោយសារការធ្លាក់ថ្លៃក្រុមទំនិញនិងសេវាពាក់ព័ន្ធប្រេងឥន្ធនៈនិងការថយល្បឿននៃកំណើនថ្លៃម្ហូបអាហារ។
អតិផរណាក្នុងកម្រិតទាបបានរួមចំណែកដោយការថយចុះអតិផរណានាំចូល ដែលជាលទ្ធផលទទួលបានពីការរក្សាបានស្ថិរភាពអត្រាប្ដូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិក។

របាយការណ៍បានបន្តថា អត្រាប្ដូរប្រាក់ជាមធ្យមមានកម្រិត ៤.១១០ រៀលក្នុងមួយដុល្លារអាមេរិក ហើយនៅចុងខែធ្នូឆ្នាំ២០២៣ អត្រាប្ដូរប្រាក់បានថយចុះបន្តិចមក ៤,០៨១ រៀលក្នុងមួយដុល្លារអាមេរិកដែលមានន័យថា តម្លៃប្រាក់រៀលឡើងថ្លៃ ០,៨៧% ធៀបនឹងគ្រាដូចគ្នាឆ្នាំ២០២២។
ស្ថិរភាពប្រាក់រៀលបានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពថ្លៃ អំណាចទិញរបស់ប្រាក់រៀល ក៏ដូចជាចំណូលអ្នកប្រើប្រាស់ និងរក្សាលំនឹងម៉ាក្រូសេដ្ឋកិច្ចជារួម។
លទ្ធផលនេះសម្រេចបានតាមរយៈការអនុវត្តនយោបាយរូបិយវត្ថុប្រកបដោយភាពប្រុងប្រយ័ត្ន។ បើតាមធនាគារជាតិនៃកម្ពុជា ការធ្វើអន្តរាគមន៍ទិញប្រាក់រៀលនៅលើទីផ្សារប្តូរប្រាក់ ៥៧៣ ប៊ីលាន រៀល (១៣៩,១លានដុល្លារអាមេរិក) និងប្រើប្រាស់ឧបករណ៍នយោបាយរូបិយវត្ថុផ្សេងៗ បានស្រូបយកប្រាក់រៀលលើសប្រមាណ ១៥,២ ទ្រីលានរៀល (៣,៧ ប៊ីលានដុល្លារអាមេរិក) ពីក្នុងសេដ្ឋកិច្ច និងរក្សាការផ្គត់ផ្គង់រូបិយវត្ថុក្នុងកម្រិតសមស្រប។
ទោះយ៉ាងណា ក្នុងរបាយការណ៍បានលើកឡើងបន្ថែមថា បញ្ហាដុល្លារូបនីយកម្មដែលមានកម្រិតខ្ពស់ (ប្រាក់បញ្ញើជារូបិយប័ណ្ណធៀបនឹងរូបិយវត្ថុទូទៅមានកម្រិត ៨៣,៤%) នៅតែជាឧបសគ្គដល់ការអនុវត្តនយោបាយរូបិយវត្ថុប្រកបដោយប្រសិទ្ធភាព ជាពិសេសការជះឥទ្ធិពលលើអត្រាការប្រាក់ទីផ្សារ ដើម្បីជួយជំរុញការប្រើប្រាស់និងវិនិយោគក្នុងស្រុកសម្រាប់គាំទ្រកំណើនឱ្យកាន់តែសកម្ម៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


