ព័ត៌មានជាតិ
កសិករភូមិភ្នំរីករាយ សប្បាយចិត្តប្រមូលផលម្រះ
ត្បូងឃ្មុំ ៖ ម្រះអ្នកភូមិភ្នំ ឃុំទន្លេបិទ ស្រុក/ខេត្តត្បូងឃ្មុំ ចាប់ប្រមូលផលហើយ នៅចុងខែមករា ឆ្នាំ២០២៤នេះ លើផ្ទៃដី៥០អា ម្រះឲ្យផល ដោយប្រើរយៈជាង៣ខែប៉ុណ្ណោះ ទាំងការដាំដុះ និងការប្រមូលផល។ ឆ្នាំនេះម្រះឲ្យផលល្អជាងឆ្នាំទៅ តែតម្លៃទីផ្សារធ្លាក់ចុះបន្តិច។

លោក ពូយ វុធ អាយុ៤២ឆ្នាំ រស់នៅភូមិភ្នំ ឃីទន្លេបិទ ស្រុក/ខេត្តត្បូងឃ្មុំ បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីដាំបាន១ខែ១០ថ្ងៃ យើងចាប់ប្រមូលផលវាហើយ ក្នុង១ថ្ងៃយើងបេះផ្លែម្រះបានចំនួន៦០០គីឡូក្រាម រាល់ថ្ងៃ រយៈពេល១ខែដែរ។ យើងអាចប្រមូលផលវាបាន១៥តោន ក្នុង១រដូវ ជាប្រភេទពូជម្រះខ្មែរយើង។ ទីផ្សារមិនជាបញ្ហាទេ បញ្ហាត្រង់ថា ម្រះធ្លាក់ថ្លៃ ជាងឆ្នាំទៅ ឆ្នាំនេះ១គីឡូក្រាម តម្លៃ១៣០០រៀល ខណៈឆ្នាំទៅ២០០០រៀលឯណោះ។ ពិសេសត្រង់ឆ្នាំនេះ ម្រះឲ្យផលទ្វេដង ចំពោះការចំណាយទៅលើជី ទ្រើង ពលកម្ម ជាង៤លានរៀល ហើយយើងប្រមូលផលវិញក៏រកប្រាក់ចំណូលគួរសមដែរ។

លោក ពូយ វុធ បានបន្តឲ្យដឹងទៀតថា គាត់បានដាំម្រះរយៈពេល១៣ឆ្នាំមកហើយ ឆ្លងតាមបទពិសោធន៍ជាច្រើនឆ្នាំមកហើយនេះ យើងចេះបច្ចេកទេសធ្វើដី ចេះ ប្រើជីធម្មជាតិ បាញ់ថ្នាំកំចាត់សត្វល្អិត ច្បាស់លាស់ទើបទទួលបានទិន្នផលល្អបែបនេះ ។ បន្ទាប់ពីដាំម្រះ យើងបន្តដាំត្រសក់ និងននោង បន្តវិលជុំរាល់ៗឆ្នាំ។

លោក ស៊ាង ស៊ីភឿន មេភូមិភ្នំបានបញ្ជាក់ថា ក្នុងភូមិភ្នំទាំងមូល មានប្រជាជនជាង២៧៥គ្រួសារដែរ តែគ្រួសារដាំម្រះមានតែ៥គ្រួសារទេ។ បងប្អូនកសិករដទៃទៀត គេដាំដំណាំផ្សេងៗគ្នា តាមជម្រើសរៀងៗខ្លួន ហើយក៏ទទួលផលល្អដែរ៕
ដោយ ៖ សាន វិឡែម





-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


