ព័ត៌មានជាតិ
អាជ្ញាធរស្រុកសេសានរៀបចំប្រព័ន្ធទឹកស្អាត និងផ្នែកសន្តិសុខស្បៀងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅជនបទ
ក្នុងកម្មវិធីស្រង់ទិន្ន័យពាក់ព័ន្ធស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋនៅឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែងថ្ងៃទី ២០ ខែកុម្ភៈឆ្នាំ២០២៤នេះ អាជ្ញាធរស្រុកសេសានសហការជាមួយគណៈកម្មការទន្លេមេគង្គ និងភាគីកូរ៉េម្ចាស់ជំនួយ រួមគ្នាអនុវត្តផែនការយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋភិបាល ដោយរៀបចំឱ្យមានប្រព័ន្ធទឹកស្អាត និងផ្នែកសន្តិសុខស្បៀង ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទីជនបទ។

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសានបានគាំទ្រចំពោះគម្រោងនេះ ព្រោះបានផ្តល់នូវសមិទ្ធផលពាក់ព័ន្ធការអភិវឌ្ឍប្រព័ន្ធទឹកស្អាតប្រើប្រាស់ និងផ្នែកវិស័យកសិកម្មទាក់ទងទៅនិងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយើង។
លោក ឈាង ហុង ប្រធាននាយកដ្ឋានគណកម្មការទន្លេមេគង្គបានបញ្ជាក់ថា៖ នេះជាការរួមគ្នា អនុវត្តផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋភិបាលនៅឆ្នាំ២០២៥ ធ្វើឱ្យប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់ មានបច្ចេកទេសដាំដុះ ដំណាំកសិកម្ម សម្រាប់ធ្វើការអភិវឌ្ឍផ្នែកសន្តិសុខស្បៀង ប្រចាំគ្រួសារនិមួយៗ។

លោកបន្តថា៖ នៅជំហានដំបូងនេះក្រុមការងារបានជួបប្រជាពលរដ្ឋធ្វើការពិគ្រោះគ្នាស្វែងយល់ពីមុខរបរតម្រូវការជីវភាពប្រចាំថ្ងៃ និងស្រង់ទិន្ន័យយកទៅដាក់បង្ហាញ ខាងភាគីកូរ៉េឱ្យគាត់ជួយទៅតាមអ្វីដែលបានសន្យា អញ្ចឹងផ្អែកលើកការពិនិត្យពិចារណា នៃស្ថានភាពគម្រោង និងទស្សនៈទាន យើងអាចដឹងអំពីគំនិតរបស់ខាងភាគីកូរ៉េ ដើម្បីសុំការគាំទ្រពីកាត់ ហើយគាត់ពិចារណាថាសមស្របហើយ គាត់និងជួយដូចអ្វីដែលគាត់បានសន្យាពីមុន។
លោក ចាន់ កន ជាសមាជិកគម្រោង នៅឃុំស្តៅ បានបញ្ចាក់ថា៖ ប្រជាពលរដ្ឋយើងរំពឹងទុកថា គម្រោងនេះនឹងជួយស្តារសេដ្ឋកិច្ចគ្រួសារបាន ហើយប្រជាកសិករយើង នឹងខិតខំប្រឹងប្រែងចូលរួមអនុវត្តគម្រោងឱ្យអស់ពីសមត្ថភាព លោកត្រេកអរមែនទែន បើបានគម្រោងធ្លាក់មក ដោយលោកប្ដេជ្ញាធ្វើឱ្យបានដូចជាការដាំបន្លែ ចិញ្ចឹមត្រី ចិញ្ចឹមសត្វអីនិង។
សូមបញ្ចាក់ថា៖ ប្រព័ន្ធទឹកស្អាត និងផ្នែកសន្តិសុខស្បៀងនេះ គណកម្មការទន្លេមេគង្គនិងដៃគូផ្នែកអភិវឌ្ឍប្រទេសកូរ៉េ ត្រូវចំណាយថវិកា៥០ម៉ឺនដូល្លា សម្រាប់អភិវឌ្ឍគម្រោង លើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជននៅទីជនបទបន្ថែម៕
អត្ថបទើ ងិនលីម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


