ព័ត៌មានជាតិ
តោះ! មកស្គាល់ផ្សារតាមបណ្តាស្រុកទាំង ១៣ នៅខេត្តបាត់ដំបង
បើយោងតាមអាជ្ញាធរខេត្តបាត់ដំបង នៅទូទាំងខេត្តបាត់ដំបងមានផ្សារសរុបជាង ១០០ កន្លែងទាំងនៅក្នុងក្រុងនិងនៅតាមស្រុកទាំង ១៣ ទូទាំងខេត្ត។
ផ្សារនៅក្នុងក្រុងបាត់ដំបងមាន ២៦ កន្លែង ហើយនៅតាមស្រុកទាំង ១៣ មាន ៨៤ កន្លែងទៀតដែលមួយចំនួនគ្រប់គ្រងដោយរដ្ឋ និងមួយចំនួនទៀតជារបស់ឯកជន។
តោះ! មកស្វែងយល់ពីផ្សារតាមបណ្តាស្រុកក្នុងខេត្តបាត់ដំបងមានផ្សារណាខ្លះ?
១-(ស្រុកសង្កែ) មានផ្សារចំនួន ១៤ ក្នុងនោះផ្សារធំរបស់រដ្ឋចំនួន០១ រួមមាន÷១-ផ្សារសង្កែ ស្ថិតក្នុង ភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ផ្សាររដ្ឋ។ ក្រៅពីនេះផ្សារឯកជនទាំងអស់មានដូចជា ២-ផ្សារនរា ស្ថិតក្នុងភូមិ ឃុំនរា ស្រុកសង្កែ។ ៣-ផ្សារអូរខ្ជាយ ស្ថិតក្នុង ភូមិអូរខ្ជាយ ឃុំអូរដំបង១ ស្រុកសង្កែ។ ៤-ផ្សាររាំងកេសី ស្ថិតក្នុងភូមិរងកេសី ឃុំរាំងកេសី ស្រុកសង្កែ។ ៥-ផ្សាររកា ស្ថិតក្នុង ភូមិរកា ឃុំរកា ស្រុកសង្កែ។ ៦-ផ្សារកំពង់ព្រៀង ស្ថិតក្នុងភូមិកាច់រទេះ ឃុំពង់ព្រៀង ស្រុកសង្កែ។ ៧-ផ្សារព្រៃចែក ស្ថិតក្នុងភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ។ ៨-ផ្សារតាប៉ុន ស្ថិតក្នុងភូមិតាប៉ុន ឃុំតាប៉ុន ស្រុកសង្កែ។ ៩-ផ្សារវត្តតាមិម ស្ថិតក្នុងភូមិវត្តតាមិម ស្រុកសង្កែ។ ១០-ផ្សារខ្វែង ស្ថិតក្នុងភូមិនោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ។ ១១-ផ្សារស្លក្រាម ស្ថិតក្នុងភូមិស្លក្រាម ឃុំវត្តតាមិម ស្រុកសង្កែ។ ១២-ផ្សារពង្រ ស្ថិតក្នុងភូមិអូរស្រឡៅ ឃុំអូរដំបង២ ស្រុកសង្កែ។ ១៣-ផ្សារកំណប់ ស្ថិតក្នុងភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ។ ១៤-ផ្សារបាសែត ស្ថិតក្នុងភូមិបាសែត ឃុំតាប៉ុន ស្រុក សង្កែ។
២,(ស្រុកឯកភ្នំ) មាន ០៩ ផ្សារ ដែលជាផ្សារឯកជនក្នុងនោះមាន ១-ផ្សារសំរោងក្នុង ស្ថិតក្នុងភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ។ ២-ផ្សារសាលាតាអន ស្ថិតក្នុងភូមិព្រែកស្នោ ឃុំសំរោងក្នុង ស្រុកឯកភ្នំ។ ៣-ផ្សារព្រែខ្ពប ស្ថិតក្នុងភូមិព្រែកខ្ពប ឃុំព្រែកខ្ពប ស្រុកឯកភ្នំ។ ៤-ផ្សារព្រែកតាច្រែង ស្ថិតក្នុងភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ។ ៥-ផ្សារប្រហុក ស្ថិតក្នុងភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ។ ៦-ផ្សារផ្សារពាមឯក ស្ថិតក្នុងភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ។ ៧-ផ្សារសោមនស្ស ស្ថិតក្នុងភូមិសោមនស្ស ឃុំពាឯក ស្រុកឯកភ្នំ។ ៨-ផ្សារព្រែកហ្លូង ស្ថិតក្នុងភូមិព្រែកឆ្លូង ឃុំព្រែកហ្លូង ស្រុកឯកភ្នំ។ ៩-ផ្សារកំពង់ប្រហុក ស្ថិតក្នុងភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ។
៣,(ស្រុកថ្មគោល) មានចំនួន ១៥ ផ្សារ ក្នុងនោះមានផ្សារធំ ០១ ជាផ្សាររដ្ឋ ក្រៅពីនេះជាផ្សារឯកជន ដែលក្នុងនោះមាន÷១-ផ្សារថ្មគោល ស្ថិតក្នុងភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល (ផ្សារធំរដ្ឋ)។ ២-ផ្សារជ្រៃ ស្ថិតនៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល។ ៣-ផ្សារអូរតាគី ស្ថិតក្នុងមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល។ ៤-ផ្សារតាម៉ឹង ស្ថិតក្នុងភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល។ ៥- ផ្សារទួលតាឌុក ស្ថិតក្នុងភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល។ ៦-ផ្សារគោកឃ្មុំ ស្ថិតក្នុងភូមិកណ្តាលត្បូង ឃុំគោក ឃ្មុំ ស្រុកថ្មគោល។ ៧- ផ្សារភូមិថ្មី ស្ថិតក្នុងភូមិថ្មី ឃុំបន្សារត្រែង ស្រុកថ្មគោល។ ៨-ផ្សារជ្រោយម្ទេស ស្ថិតក្នុងភូមិជ្រោយម្ទេស ឃុំតាម៉ឺន ស្រុកថ្មគោល។ ៩-ផ្សារបឹងព្រីង ស្ថិតក្នុងភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល។ ១០-ផ្សារអូរញរ ស្ថិតក្នុងភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល។ ១១-ផ្សារនិគមក្រៅ ស្ថិតក្នុងភូមិនិគមក្រៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល។ ១២-ផ្សារនិគមកណ្តាល ស្ថិតក្នុងភូមិនិគមកណ្តាល ឃុំជ្រោយស្តៅ ស្រុកថ្មគោល។ ១៣-ផ្សារដីហ៊ុយ ភូមិបល្ល័ង្គក្រោម ឃុំរូងជ្រៃ ស្រុកថ្មគោល។ ១៤-ផ្សារព្រះពន្លា ស្ថិតក្នុងភូមិព្រះពន្លា ឃុំរូងជ្រៃ ស្រុកថ្មគោល។ ១៥-ផ្សារសូភី ស្ថិតក្នុងភូមិសូភី ឃុំអន្លង់រុន ស្រុកថ្មគោល។
៤,(ស្រុកបវេល) មានចំនួន ០៦ ផ្សារ ក្នុងនោះប្រភេទផ្សារធំរដ្ឋ១ រួមមាន÷១-ផ្សារបវេល ស្ថិតក្នុងភូមិបវេល ឃុំបវេល ស្រុកបវេល។ ២-ផ្សារស្វា ស្ថិតក្នុងភូមិដូនញ៉ែម ឃុំល្វា ស្រុកបវេល។៣-ផ្សារខ្នាចរមាស ស្ថិតក្នុងភូមិកោះរាម ឃុំខ្នាចរមាស ស្រុលបវេល។ ៤-ផ្សារក្តុលតាហែន ស្ថិតក្នុងភូមិសាន ឃុំក្តុលតាហែន ស្រុកបវេល។ ៥-ផ្សារឃ្លាំងមាស ស្ថិតក្នុងភូមិអូរដូនពៅ ឃុំឃ្លាំងមាស ស្រុកបវេល។ ៦-ផ្សារអំពិលប្រាំដើម ស្ថិតក្នុងភូមិសា្ថពរ ឃុំអំពិលប្រាំដើម ស្រុកបវេល។
៥,(ស្រុកបាណន់) មានចំនួន ០៧ ផ្សាររួមមាន÷ ១-ផ្សារបាណន់ ស្ថិតក្នុងភូមិកំប៉ង់ ឃុំកន្ទឺ១ ស្រុកបាណន់ (ផ្សាររដ្ឋ)។ ២- ផ្សារស្ទឹង ស្ថិតក្នុងភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់។ ៣-ផ្សារភ្នំសំពៅ ស្ថិតក្នុងភូមិគោកអំពិល ឃុំភ្នំសំពៅ ស្រុកបាណន់។ ៤-ផ្សារឈើទាល ស្ថិតក្នុងភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់។ ៥-ផ្សារកំពីងពួយស្ថិតក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុក បាណន់។ ៦-ផ្សារបាយដំរាំ ស្ថិតក្នុងភូមិបាយដំរាំ ឃុំបាយដំរាំ ស្រុកបាណន់។ ៧-ផ្សាររូង ស្ថិតក្នុងភូមិកំពង់គល់ ឃុំចែងមានជ័ យ ស្រុកបាណន់។
៦,(ស្រុករតនមណ្ឌល) មានចំនួន ០៥ ផ្សារ ក្នុងនោះប្រភេទផ្សារធំ ១ រួមមាន÷ ១- ផ្សារដំណាក់ស្ដៅ ស្ថិតក្នុងភូមិស្តៅ ឃុំស្តៅ ស្រុករតនៈមណ្ឌល ជាប្រភេទផ្សារធំរបស់រដ្ឋ។ ២-ផ្សារវិនិយោគស្រុក ស្ថិតក្នុងភូមិបាដាកត្បូង ឃុំរស្មីសង្ហា ស្រុករតនៈមណ្ឌល ។ ៣-ផ្សារត្រែង ស្ថិតក្នុងភូមិភ្លាវ ឃុំត្រែង ស្រុករតនៈមណ្ឌល។ ៤-ផ្សាររស្មីសង្ហា ស្ថិតក្នុងភូមិភូមិភ្លាវ ឃុំត្រែង ស្រុករតន:មណ្ឌល។ ៥-ផ្សារកសិករញញឹម ស្ថិតក្នុងភូមិបាដាកត្បូង ឃុំរស្មីសង្ខា ស្រុករតនៈមណ្ឌល។
៧,(ស្រុកមោងឬស្សី) មានចំនួន ១២ ផ្សារ ក្នុងនោះមាន ១-ផ្សារមោងឬស្សីចាស់ ស្ថិតក្នុងភូមិមោង ឃុំមោង ស្រុកមោងឫស្សី។ ២-ផ្សារមោងឬស្សីថ្មី ស្ថិតក្នុងភូមិមោង ឃុំមោង ស្រុកមោងឬស្សី។ ៣-ផ្សារកូនខ្លុង ស្ថិតក្នុងភូមិព្រៃតូច ឃុំព្រៃតូច ស្រុកមោងឫស្សី។ ៤-ផ្សារកកោះ ស្ថិតក្នុងភូមិកកោះ ឃុំកកោះ ស្រុកមោងឬស្សី។ ៥-ផ្សារដើមចាន់ ស្ថិតក្នុងភូមិដើមចាន់ ឃុំជ្រៃ ស្រុកមោងឫស្សី។ ៦-ផ្សារព្រៃស្វាយ ស្ថិតក្នុងភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី។ ៧-ផ្សារក្រឡោមភ្លុក ស្ថិតក្នុងភូមិក្រឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី។ ៨-ផ្សារចុងប្រឡាយ ស្ថិតក្នុង ភូមិតាលាស់ ឃុំតាលាស់ ស្រុកមោងឫស្សី។ ៩-ផ្សារតាលាស់ ស្ថិតក្នុងភូមិតាលាស់ ឃុំតាលាស់ ស្រុកមោងឫស្សី។ ១០-ផ្សារថ្នល់បត់ ស្ថិតក្នុងភូមិថ្នល់បត់ ឃុំឬស្សីក្រាំង ស្រុកមោងឫស្សី។ ១១-ផ្សារជ្រៃរុន ស្ថិតក្នុងភូមិជ្រៃរុន ឃុំឬស្សីក្រាំង ស្រុកមោងឫស្សី។ ១២-ផ្សារស្តៅ ស្ថិតក្នុងភូមិព្រៃតូច ឃុំព្រៃតូច ស្រុក មោងឬស្សី។
៨,(ស្រុកគាស់ក្រឡ) មានចំនួន ០២ ផ្សារ ១-ផ្សារគាស់ក្រឡ ស្ថិតក្នុងភូមិគាស់ក្រឡ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ។ ២-ផ្សារធិបតី ស្ថិតក្នុងភូមិរ៉ា ឃុំធិបតី ស្រុកគាស់ក្រឡ។
៩,(ស្រុករុក្ខគិរី) មានចំនួន ០៥ ផ្សារ ក្នុងនោះប្រភេទផ្សារធំ ១ រួមមាន÷ ១-ផ្សារស្ដុកប្រវឹក ស្ថិតក្នុងភូមិស្តុកប្រវឹក ឃុំស្តុកប្រវឹក ស្រុករុក្ខគីរី។ ២-ផ្សារព្រែកជីក ស្ថិតក្នុងភូមិព្រែកជីក ឃុំព្រែកជីក ស្រុករុក្ខគីរី។ ៣-ផ្សារព្រៃត្រឡាច ស្ថិតក្នុងភូមិព្រៃត្រឡាច ឃុំព្រៃត្រឡាច ស្រុករុក្ខគីរី។ ៤-ផ្សារទួលគគីរ ស្ថិតក្នុងភូមិទួលគគីរ ឃុំស្តុក ប្រវឹក ស្រុករុក្ខគិរី។ ៥-ផ្សារមុខរាហ៍ ស្ថិតក្នុងភូមិមុខរាហ៍ ២ ឃុំមុខរាហ៍ ស្រុករុក្ខគិរី។
១០,(ស្រុកកំរៀង) មានចំនួន ០៣ ផ្សារ ក្នុងនោះប្រភេទផ្សារធំ ១ ជាឯកជនទាំង ០៣ ផ្សារ មានដូចជា ១-ផ្សារកំរៀង ខេ.អ.ឌី ស្ថិតក្នុងភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង។ ២-ផ្សារតាកី្រ ស្ថិតក្នុងភូមិតាក្រី ឃុំតាក្រី ស្រុកកំរៀង។ ៣-ផ្សារកំប្លង់ ស្ថិត ក្នុងភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង។
១១,(ស្រុកភ្នំព្រឹក) មានចំនួន ០៤ ផ្សារ រួមមាន÷១-ផ្សារភ្នំព្រឹក ស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ជាប្រភេទផ្សារធំរដ្ឋ។ ២-ផ្សារបូរ ស្ថិតក្នុង ភូមិបូរ ឃុំបួរ ស្រុកភ្នំព្រឹក។ ៣-ផ្សារហេងថេងពេជ្រចិន្តា ស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។ ៤- ផ្សារភ្នំប្រាំពីរ ស្ថិតក្នុងភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក។
១២ (ស្រុកសំពៅលូន) មានចំនួន ០៣ផ្សារ ក្នុងនោះមានផ្សាធំរដ្ឋ១ រួមមាន ១-ផ្សារសំពៅលូន ស្ថិតក្នុងភូមិត្រពាំងព្រលឹត ឃុំសន្តិភាព ស្រុកសំពៅលូន ជាផ្សារធំរដ្ឋ។ ២-ផ្សារតាឡន ស្ថិតក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន។ ៣-ផ្សារគីឡូ១៣ ស្ថិតក្នុងភូមិគីឡូ ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន។
១៣ ,(ស្រុកសំឡូត) មានចំនួន ០៩ ផ្សារ ក្នុងនោះប្រភេទផ្សារធំរដ្ឋមាន១ រួមមាន÷១-ផ្សារសំឡូតថ្មី ស្ថិតក្នុង ភូមិអូរទទឹម ឃុំតាសាញ ស្រុកសំឡូត ផ្សារធំរដ្ឋ។ ២-ផ្សារប៉ែវឡែវ ស្ថិតក្នុងភូមិអូរសំរិលក្រោម ឃុំអូរសំរិល ស្រុកសំឡូត។ ៣-ផ្សាររ៉ែដែក ស្ថិតក្នុងភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត។ ៤-ផ្សារកំពង់ល្ពៅ ស្ថិតក្នុង ភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត។ ៥-ផ្សារស្ពានវែង ស្ថិតក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត។ ៦-ផ្សារស៊ុង១ ស្ថិតក្នុង ភូមិស៊ុង១ ឃុំស៊ុង ស្រុកសំឡូត។ ៧-ផ្សារអូររថក្រោះ ស្ថិតក្នុងភូមិឆរការ ឃុំសំឡូត ស្រុកសំឡូត។ ៨-ផ្សារសំឡូតចាស់ ស្ថិតក្នុង ភូមិកន្ទួត ឃុំសំឡូត ស្រុកសំឡូត។ ៩-ផ្សារអក្សរT ស្ថិតក្នុងភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង៕
ក្រៅពីផ្សារទាំង ៨៤ កន្លែងនៅតាមស្រុកទាំង ១៣ នៅក្រុងបាត់ដំបងមានផ្សារចំនួន ២៦ កន្លែងក្នុងនោះផ្សារធំៗមាន ០៩ កន្លែងដែល ០៦ កន្លែងគ្រប់គ្រងដោយរដ្ឋ និងផ្សារឯកជនមាន ០៣ កន្លែង។ បន្ថែមពីនេះក៏មានផ្សារសម័យ រួមទាំងផ្សារមេឃជាច្រើនកន្លែងទៀត។
ផ្សារធំៗទាំង ០៩ រួមមាន÷
១-ផ្សារក្រុងបាត់ដំបង មានទីតាំងស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ២-ផ្សាររាត្រីក្រុងបាត់ដំបង ស្ថិតក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ៣-ផ្សារបឹងឈូក ស្ថិតនៅភូមិមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ៤-ផ្សារ ១៣ មករា ស្ថិតក្នុងភូមិ ១៣ មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។ ៥- ផ្សារ អប្សារា ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ៦-ផ្សារវត្តលៀប ស្ថិតក្នុងភូមិវត្តលៀប សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលផ្សារទាំង ០៦ នេះគឺជាផ្សាររបស់រដ្ឋ។ ដោយឡែកផ្សារចំនួន ៣ ទៀត មាន ផ្សាររោងចក្រ (ដំបាញ) ស្ថិតក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។ ផ្សារភូពុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង និងផ្សាររស្មីបាត់ដំបង ស្ថិតក្នុងភូមិតាកុយ សង្កាត់ ក្តុលដូនទាវ ក្រុងបាត់ដំបង ដែល៣ ផ្សារនេះ គ្រប់គ្រងដោយឯកជន។
ចំណែកប្រភេទផ្សារសម័យមានចំនួន ០៤ កន្លែង ដែលផ្សាររបស់រដ្ឋមានចំនួន ០១ និងផ្សារឯកជនមានចំនួន ០៣ រួមមាន÷ ផ្សារទំនើបបុរីថ្មី ស្ថិតនៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងជាផ្សាររដ្ឋ។ ផ្សារទំនើប B2B ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ផ្សារទំនើបឡាក់គី ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង និងផ្សារ ហេង ឆាយលី ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែល ៣ ផ្សារនេះគ្រប់គ្រងដោយឯកជន។
ចំណែកប្រភេទផ្សារមេឃមានចំនួន ១៣ កន្លែង គ្រប់គ្រងដោយឯកជនទាំងអស់មានដូចជា៖ ១-ផ្សារទួលតាឯក ស្ថិតនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ២-ផ្សារអូរតាគាំ២ ឬ(ផ្សាររោងល្ខោន) ស្ថិតក្នុងភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ៣-ផ្សារវត្តសូភី ស្ថិតក្នុងភូមិសូភី១ សង្កាត់រតន: ក្រុងបាត់ដំបង ៤-ផ្សារកង្កែបយំ ស្ថិតក្នុងភូមិរំចេក១ សង្កាត់រតន: ក្រុងបាត់ដំបង ៥-ផ្សារឧត្តរ: ស្ថិតក្នុងភូមិដើមស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ៦-ផ្សារជ្រៃកោង ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ៧-ផ្សារពោធិវង្ស ស្ថិតក្នុងភូមិចំការសំរោង សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ៨-ផ្សារដំណាក់ហ្លូង ស្ថិតក្នុងភូមិដំណាក់ហ្លូង សង្កាត់វត្តគរ ក្រុងបាត់ដំបង ៩-ផ្សារបឹងរាំង ស្ថិតក្នុងភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ១០-ផ្សារវត្តរកា ស្ថិតក្នុងភូមិរកា សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ១១-ផ្សារដូនទាវ ស្ថិតក្នុងភូមិដូនទាវ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ១២-ផ្សារលូ ស្ថិតក្នុងភូមិចុងព្រែក សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ១៣-ផ្សារកន្ទួត ស្ថិតក្នុងភូមិក្តុល សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង៕
អត្ថបទ៖ សៅ សារិទ្ធ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+១ សប្តាហ៍ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+២ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោ ប្រកាសបើកការដ្ឋាននៅថ្ងៃ ១៧ មិថុនា នេះ