ព័ត៌មានជាតិ
អតីតបវរកញ្ញាឥណ្ឌា ទទួលមរណភាពក្នុងវ័យ ២៨ឆ្នាំ
Rinky Chakma អតីតបវរកញ្ញាឥណ្ឌាបានទទួលមរណភាពក្នុងអាយុ ២៨ឆ្នាំ ដោយសារជំងឺមហារីកកាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បន្ទាប់ពីតស៊ូប្រយុទ្ធនឹងជំងឺមួយនេះតាំងពីឆ្នាំ ២០២២មកម៉្លេះ។
ទំព័រផ្លូវការរបស់កម្មវិធីប្រកួតបវរកញ្ញាប្រទេសឥណ្ឌា Femina បានកាន់ទុក្ខចំពោះមរណភាពរបស់នាង ដោយបង្ហាញ ការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់ក្រុមគ្រួសារ និងមិត្តភក្តិរបស់នាងក្នុងគ្រាដ៏លំបាកនេះ ហើយសង្ឃឹមថាព្រលឹងនាងនឹងបានសុខជារៀងរហូត។ ពួកគេបានចងចាំ Rinky ថាជាកេរដំណែលនៃគោលបំណង និងភាពស្រស់ស្អាត ដោយទទួលស្គាល់នូវអារម្មណ៍នៃការបាត់បង់យ៉ាងខ្លាំងពីសំណាក់អ្នកដែលស្គាល់នាង។

យ៉ាងណាក៏ដោយ ការប្រយុទ្ធរបស់អតីតបវរកញ្ញាឥណ្ឌារូបនេះ បានចាប់ផ្តើមជាមួយនឹងការធ្វើរោគវិនិច្ឆ័យមហារីកសុដន់ ដែលនាំទៅដល់ការអន្តរាគមន៍វះកាត់។ ទោះបីជាយ៉ាងណាក៏ដោយ ជំងឺមហារីកបានរាលដាលដល់សួតរបស់នាង ហើយក្រោយមកទៀតដល់ខួរក្បាល វិវត្តទៅជាដុំសាច់កាច ដូចដែលបានរៀបរាប់ដោយទស្សនាវដ្តី Femina កាលកន្លងមក។
ស្ថានភាពរបស់នាងកាន់តែអាក្រក់ទៅៗ ដែលធ្វើឲ្យនាងមិនអាចបន្តការព្យាបាលដោយប្រើគីមីបាន។ នាងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរកាលពីថ្ងៃទី ២២ខែកុម្ភៈ ដោយពឹងផ្អែកលើជំនួយខ្យល់ក្នុងបន្ទប់ ICU ដោយសារបញ្ហាសួតធ្ងន់ធ្ងរ។
សូមជម្រាបជូនថា យោងតាមគេហទំព័រ India Today បានសរសេរដែរថា ការចូលរួមរបស់នាងនៅក្នុងកម្មវិធីប្រកួតបវរកញ្ញាឥណ្ឌាឆ្នាំ ២០១៧ បានតំណាងឲ្យ Tripura ធ្វើឲ្យនាងទទួលបានពានរង្វាន់បវរកញ្ញាសម្រស់ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់នាងក្នុងអាជីពរាជិនីសម្រស់មួយនេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Lee Dong Wook ទម្លាយថា ប្ដូរចិត្តលាឈប់ពីអាជីពសម្ដែងដោយសារ Gong Yoo

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង