ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី បញ្ជាឱ្យបង្ក្រាបបុគ្គលណាដែលបំផ្លាញសំណង់ប្រវត្តិសាស្ត្រ
សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយក្រសួងពាក់ព័ន្ធ ត្រូវចូលរួមបង្ក្រាបឱ្យបានទាន់ពេលវេលា រាល់បុគ្គលទាំងឡាយណាដែលមានចេតនា បំផ្លាញសំណង់ប្រវត្តិសាស្ត្ររបស់កម្ពុជា។ សម្ដេចនាយករដ្ឋមន្ត្រីបានបញ្ជាបែបនេះ នៅក្នុងពិធីអបអរសាទរទិវាវប្បធម៌ ៣ មីនា ដែលរៀបចំឡើងនាល្ងាចថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤នេះ។

សម្ដេច ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ដូច្នេះថា “ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់ថែទាំ ថែរក្សាការពារ និងបង្ក្រាប រាល់បទល្មើសឱ្យទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពនៅតាមទីតាំងប្រាសាទ រមណីយដ្ឋានប្រវត្តិសាស្ត្រ វត្តអារាម សំណង់ប្រវត្តិសាស្ត្រ និងសំណង់ដែលមានអាយុកាលជាច្រើនរយឆ្នាំ នៅតាមមូលដ្ឋាន នៅទូទាំងប្រទេស”។
ជាមួយគ្នានេះ សម្ដេចក៏បានណែនាំដល់ក្រសួងពាក់ព័ន្ធត្រូវបន្តរួមគ្នា ធ្វើបញ្ជីរសារពើភ័ណ្ឌគ្រប់ទីតាំងនៃបេតិកភណ្ឌរូបិយឱ្យបានសព្វគ្រប់ ដើម្បីជៀសវាងការរំលោភបំពាន។ សម្ដេចក៏បានបញ្ជាឱ្យទាមទារមកវិញរាល់សម្បត្តិវប្បធម៌របស់ជាតិ ដែលបានបាត់បង់ក្នុងសម័យសង្គ្រាម។
សម្ដេចមហាបវរធិបតី ក៏បានបញ្ជាឱ្យក្រសួងវប្បធម៌ធ្វើការជាមួយក្រសួងទេសចរណ៍ ដើម្បីផ្សព្វផ្សាយនូវសក្ដានុពលទេសចរណ៍វប្បធម៌ជាតិឱ្យបានទូលំទូលាយ តាមគ្រប់រូបភាព សម្រាប់ទេសចរណ៍ជាតិ និងអន្តរជាតិ សំដៅលើកកម្ពស់វប្បធម៌ជាតិ រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្រ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


