ព័ត៌មានជាតិ
អភិបាលខេត្តត្បូងឃ្មុំព្រមានជាថ្មី ចំពោះមន្ត្រី ឬពលរដ្ឋដែលពាក់ព័ន្ធនឹងដីព្រៃលិចទឹករបស់រដ្ឋ ត្រូវប្រញាប់ដកខ្លួនចេញ
លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានធ្វើការព្រមានជាថ្មីម្តងទៀត ពាក់ព័ន្ធដីព្រៃលិចទឹករបស់រដ្ឋ ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ មិនថាពលរដ្ឋធម្មតា មន្ត្រីរាជការសុីវិល និងកងកម្លាំងមានសមត្ថកិច្ច ត្រូវដកខ្លួនចេញ បើរកឃើញមានពាក់ព័ន្ធ ត្រូវអស់បុណ្យស័ក្ត និងអាចជាប់ពន្ធនាគារថែមទៀត ដោយគ្មានការលើកលែងជាដាច់ខាត។

លោក ជាម ច័ន្ទសោភ័ណ នៅក្នុងឱកាសជួបសួរសុខទុក្ខ កម្លាំងប្រដាប់អាវុធចម្រុះ ដែលកំពុងឈរជើងប្រចាំការ ការពារទប់ស្កាត់ការឈូសឆាយទន្ទ្រានតំបន់ដីព្រៃលិចទឹ នៅទីតាំងតំបន់ក្របីក្រៀគ តំបន់ចម្ការចិន តំបន់ពស់អំបែង និងតំបន់ខ្នងក្រពើ ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
លោកអភិបាលខេត្ត បានបន្តលើកឡើងថា ពាក់ព័ន្ធនឹងដីអភិរក្ស នៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាបនេះ រាជរដ្ឋាភិបាល ធ្លាប់បានកាត់ឆ្វៀលជូនប្រជាពលរដ្ឋរួចរាល់ហើយ សម្រាប់កន្លែងដែលអាស្រ័យផល ជាក់ស្តែង។

ទន្ទឹមនោះ រាជរដ្ឋាភិបាលក៏បានហាមដាច់ខាត មិនឱ្យមានការឈូសឆាយទន្ទ្រានដីព្រៃលិចទឹកបន្តទៀត នៅក្នុងតំបន់ទាំងនោះឡើយ ព្រោះថា តំបន់ដីព្រៃលិចទឹកទាំងនេះ ជាជម្រកសម្រាប់ត្រីពងកូន និងសត្វស្លាបជាច្រើនប្រភេទរស់នៅ ហើយបើដីព្រៃលិចទឹកទាំងនេះ ត្រូវបាត់បង់ វាក៏នឹងប៉ះពាល់ដល់ជីវៈចម្រុះជាច្រើនប្រភេទក្នុងបឹងទន្លេសាបផងដែរ។
លោក ជាម ច័ន្ទសោភ័ណ ក៏បានជំរុញដល់កម្លាំងចម្រុះទាំងអស់ បន្តចុះល្បាតជាប្រចាំ នៅតាមគោលដៅនីមួយៗ ត្រូវធ្វើយ៉ាងណាខិតខំតាមដានរាល់សភាពការណ៍ នៃការលបលួចឈូសឆាយទន្រ្ទានដីព្រៃលិចទឹក ដែលជាសម្បត្តិរបស់រដ្ឋនេះ ២៤ម៉ោង លើ ២៤ម៉ោង តាមគោលដៅដែលខ្លួនទទួលខុសត្រូវ ហើយបើមានការប្រព្រឹត្តបទល្មើសជាក់ស្តែងត្រូវតែចាប់ខ្លួនភ្លាមៗ ដោយបន្តស្រាវជ្រាវវែកមុខរកជនពាក់ព័ន្ធ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕




អត្ថបទ៖ សាន វិឡែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


