ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគណបក្សក្រុង-សង្កាត់ នៃក្រុងឧដុង្គម៉ែជ័យ ដើម្បីតាមដានវឌ្ឍនភាពការងារ
នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារ គណៈកម្មាធិការគណបក្សក្រុង និងសង្កាត់ នៃក្រុងឧដុង្គម៉ែជ័យ ដើម្បីតាមដានវឌ្ឍនភាពការងារ និងស្តាប់នូវសំណូមពរ ក៏ដូចជាបញ្ហាប្រឈមដែលក្រុមការងារជួបប្រទះ នៅស្នាក់ការគណបក្ស។

ក្រោយពីស្តាប់របាយការណ៍ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រុមការងារ គណៈកម្មាធិការគណបក្សក្រុង និងសង្កាត់ នៃក្រុងឧដុង្គម៉ែជ័យ ដែលបានចំណាយពេលវេលាមកចូលរួមប្រជុំ និងចូលរួមផ្តល់រាយការណ៍ ផ្តល់មតិយោបល់ ចែករំលែកបទពិសោធន៍ មកកាន់អង្គប្រជុំ។

ឯកឧត្តមបានគូសបញ្ជាក់ថា គ្រប់ពេលដែលឯកឧត្តមបានមកដល់ទឹកដីក្រុងឧដុង្គម៉ែជ័យ គឺតែងតែទទួលបានឱកាសរៀនសូត្របន្ត តាមរយៈការចែករំលេកបទពិសោធន៍ថ្នាក់ដឹកនាំនៅមូលដ្ឋានក្រុងឧដុង្គម៉ែជ័យផ្ទាល់តែម្តង។

សរុបមតិនៃអង្គប្រជុំនារសៀលនេះ ឯកឧត្តមបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងការសហការយ៉ាងសកម្មរបស់ក្រុមការងារ គណៈកម្មាធិការគណបក្ស ក្រុង សង្កាត់ ដែលបានរួមគ្នានាំមកនូវភាពជោគជ័យជូនគណបក្សនាពេលកន្លងមក។

ជាមួយនេះ ឯកឧត្តមបានលើកទឹកចិត្តដល់សមាជិក សមាជិកាក្នុងអង្គប្រជុំឱ្យបន្តរក្សាសាមគ្គីឯកភាពទាំងទស្សន និងគោលជំហរ រួមទាំងរបៀបរបបធ្វើការងារ ដើម្បីនូវភាពឈ្នះរបស់គណបក្សប្រជាជនកម្ពុជា៕











-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


