ព័ត៌មានជាតិ
សាលាគរុកោសល្យចាំបាច់ត្រូវឈានមុខគេ ក្នុងការបង្រៀនដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា វិធីសាស្ត្រក្នុងការបង្រៀនដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជាកិច្ចការសំខាន់ ដែលសាលាគរុកោសល្យចាំបាច់ត្រូវឈានមុខគេ ក្នុងការបង្រៀនដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។

ការថ្លែងនេះ ធ្វើឡើងក្នុងឱកាស លោក អញ្ជើញជាអធិបតីក្នុងកម្មវិធីថ្ងៃទី៣ និងជាថ្ងៃចុងក្រោយ នៃសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២២-២០២៣ និងទិសដៅឆ្នាំសិក្សា ២០២៣-២០២៤ ក្រោមប្រធានបទ “ឧត្តមានុវត្តន៍ នៃកំណែទម្រង់គ្រឹះស្ថានសិក្សា” នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាព្រឹកថ្ងៃទី២ ខែមេសា ២០២៤ នេះ។

ពាក់ព័ន្ធនឹងការលើកកម្ពស់ការអប់រំឌីជីថល បណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា វិធីសាស្ត្រក្នុងការបង្រៀនដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជាកិច្ចការសំខាន់ ដែលក្នុងនោះសាលាគរុកោសល្យចាំបាច់ត្រូវឈានមុខគេ។ លោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ឱ្យគ្រឹះស្ថានឧត្ដមសិក្សាទាំងអស់បង្កើតមជ្ឈមណ្ឌលបរិវត្តកម្មឌីជីថល ព្រមទាំងទំនាក់ទំនង និងជួយគាំទ្រដល់សាលមធ្យមសិក្សា ស្នើសាលាគរុកោសល្យ និងគ្រឹះស្ថានឧត្ដមសិក្សាប្រើប្រាស់ប្រព័ន្ធឌីជីថលគ្រប់គ្រង់ការងារបង្រៀន និងរៀន។ ក្រសួងអប់រំ យុវជន និងកីឡា បានដំណើរការ “សាលាឌីជីថល” ( https://sala.moeys.gov.kh/ ) ជាសាលារៀនបែបឌីជីថលសម្រាប់បម្រើដល់គ្រូបង្រៀន និងអ្នករៀនជំនាន់ថ្មី ជាវេទិកានិម្មិតសម្រាប់សិស្សានុសិស្សគ្រូបង្រៀន និងអ្នកជំនាញធ្វើការចែករំលែកចំណេះដឹងទៅកាន់អ្នកសិក្សាដទៃទៀត ដែលបច្ចុប្បន្នមានអ្នកចូលប្រើប្រាស់ប្រមាណជាង ៩០ ០០០ នាក់។

ជាមួយនេះដែរ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរដល់ម្ចាស់ពានរង្វាន់ សាលារៀនគំរូ ចំនួន ១២០ សាលា សម្រាប់ឆ្នាំដំបូង និងម្ចាស់ពានរង្វាន់ សម្តេចតេជោសែន ចំនួន ៥០រូបរួមមាន៖ សាលារៀន ដែលបានខិតខំរៀបចំកែលម្អ និងអភិវឌ្ឍបរិស្ថានសិក្សាល្អចំនួន ១០ សាលា, នាយកល្អ ចំនួន ១០ រូប, គ្រូបង្រៀនល្អ ១០ រូប, គ្រូ បង្រៀនភាសាខ្មែរ ថ្នាក់ទី១ ទី២ និង ទី៣ ចំនួន ១០ រូប, គ្រូបង្រៀនគណិតវិទ្យាថ្នាក់ទី១ ទី២ និង ទី៣ ចំនួន ១០ រូប, ដែលទទួលបានជោគជ័យដ៏ត្រចះត្រចង់ក្នុងឱកាសនេះ ហើយបានស្នើឱ្យបន្តវប្បធម៌ចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗឱ្យគ្នាទៅវិញទៅមក ដើម្បីបន្តលើកកម្ពស់វិស័យអប់រំកម្ពុជាឱ្យកាន់តែរីកចម្រើន និងចូលរួមជំរុញការអនុវត្តកំណែទម្រង់វិស័យអប់រំឱ្យកាន់តែប្រសើរឡើងប្រកបដោយចីរភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាព ដែលបានកំណត់កំណែទម្រង់វិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្សជាការងារអាទិភាព។

ទន្ទឹមនេះដែរ ឯកឧត្តមបណ្ឌិតសភា ឧបនាយករដ្ឋមន្ត្រី ក៏សូមលើកទឹកចិត្តដល់សាលារៀន លោកគ្រូ អ្នកគ្រូ នាយកសាលាផ្សេងទៀតដែលកំពុងបំពេញភារកិច្ចយ៉ាងល្អ ឱ្យបន្តខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីឈោងចាប់ពានរង្វាន់នេះនៅឆ្នាំក្រោយៗ ដោយក្រសួងអប់រំ សន្យាផ្តល់ការគាំទ្រដល់រាល់ការប្ដេជ្ញាចិត្តខិតខំប្រឹងអនុវត្តល្អ របស់លោកគ្រូអ្នកគ្រូ នាយកសាលា និងប្រធានមន្ទីរអប់រំទាំងអស់ ទូទាំង ២៥ខេត្ត រាជធានី។

ក្នុងឱកាសនោះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារបុគ្គលិកអប់រំ ប្រធានមន្ទីរអប់រំទាំង ២៥ខេត្ត រាជធានី ដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធទាំងអស់ដែលបានខិតខំយកអស់កម្លាំងកាយចិត្តបំពេញភារកិច្ច ចូលរួមអនុវត្តផែនការសកម្មភាពការងារកន្លងមក រហូតទទួលបានលទ្ធផលគួរជាទីមោទនៈនេះ និងបានស្នើឱ្យបន្តស្មារតីចូលរួមសហការគ្នា ដើម្បីជំរុញឱ្យការងារកាន់តែរលូន បង្កើនប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងគោលដៅឈានទៅសម្រេចលទ្ធផលកាន់តែប្រសើរនាឆ្នាំខាងមុខទៀត។

គួរបញ្ជាក់ដែរថា អង្គសន្និបាតនាព្រឹកនេះ បានប្រព្រឹត្តទៅក្រោមរបៀបវារៈសំខាន់ចំនួន ៣ ដែលដឹកនាំដោយ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីដោយផ្ទាល់ រួមមាន៖ ទី១. ការបូកសរុបមតិយោបល់ ធាតុចូលសំខាន់ពីអង្គពិធីទាំងមូលក្នុងរយៈពេល ២ ថ្ងៃមកនេះ ទី២. ដំណោះស្រាយ និងលើកទិសដៅឆ្នាំសិក្សាបន្ទាប់ និង ទី៣. ការប្រគល់ពានរង្វាន់សាលាគំរូ និងពានរង្វាន់ សម្តេចតេជោសែន ជូនសាលារៀនល្អ នាយកល្អ និងគ្រូបង្រៀនភាសាល្អ និងគ្រូបង្រៀនថ្នាក់គណិត វិទ្យា ថ្នាកទី១ ថ្នាក់ទី២ និងថ្នាក់ទី៣៕
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


