ព័ត៌មានជាតិ
ធុរកិច្ចថ្មី និងសហគ្រាសធុនតូច-មធ្យមចំនួន៣៨ ទទួលបានជំនួយហិរញ្ញប្បទានសហគ្រិនខ្មែរ ដើម្បីស្តារ និងពង្រីកអាជីវកម្ម
សហគ្រិនខ្មែរ បានរៀបចំពិធីប្រគល់កញ្ចប់ជំនួយហិរញ្ញប្បទានដល់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម ក្នុងន័យគាំទ្រសហគ្រាសស្ដារលទ្ធភាព ពង្រឹងប្រតិបត្ដិការអាជីវកម្ម និងបង្កើនសក្ដានុពលនាំចេញ។ កម្មវិធីនេះ បានប្រព្រឹត្ដទៅនៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ក្រោមអធិបតីភាពរបស់លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ។

សហគ្រិនខ្មែរ បានសម្រិតសម្រាំង និងជ្រើសរើសបានធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមចំនួន៣៨ សម្រាប់កម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរ ដែលមានគោលបំណងផ្តល់ថវិកាជូនសហគ្រាសធុនតូច និងមធ្យម ដើម្បីគាំទ្រការស្តារ អាជីវកម្ម និងការរក្សាលំនឹងក្នុងការចាប់យកឱកាសថ្មីដើម្បីពង្រីកអាជីវកម្មទៅតាមវិស័យរៀងៗខ្លួន។

លោក ហែម វណ្ណឌី បានថ្លែងថា សហគ្រិនខ្មែរ ដែលជាបរធនបាលរបស់រាជរដ្ឋាភិបាលបានកសាងសមិទ្ធផលជោគជ័យមួយចំនួន ហើយនឹងបន្តបេសកកម្មរបស់ខ្លួន ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពបន្ថែមទៀត ដោយផ្តោតពិសេសលើការថែបំប៉នសហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចថ្មី។
លោករដ្ឋមន្ត្រី បានបន្តថា តាមរយៈវិធីសាស្រ្តដ៏ទូលំទូលាយដែលរួមមានទាំងការផ្តល់ជំនួយបច្ចេកទេស និងយន្តការហិរញ្ញប្បទានដ៏រឹងមាំ សហគ្រិនខ្មែរ មានបំណងផ្តល់នូវភាពអង់ អាចដល់សហគ្រាសទាំងនេះ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងក្នុងតំបន់ និងពិភពលោករបស់ពួកគេ ក៏ដូចជាការរួមចំណែកដល់ការបង្កើតការងារ និងកំណើនសេដ្ឋកិច្ចនៅកម្ពុជា។

ចាប់តាំងពីឆ្នាំ២០២០មក សហគ្រិនខ្មែរ បាននឹងកំពុងអនុវត្ដកម្មវិធីជាច្រើន ដើម្បីផ្តល់ជំនួយហិរញ្ញប្បទានដោយផ្ទាល់ដល់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមរាប់រយមកពីបណ្ដារាជធានី-ខេត្តទូទាំងប្រទេសកម្ពុជា។ ការគាំទ្ររបស់ សហគ្រិនខ្មែរដល់សហគ្រាសក្នុងស្រុក មានដូចជា ការបណ្តុះពន្លកសហគ្រិនកម្រិតវិទ្យាល័យ ដើម្បីចាក់ឫសវប្បធម៌ សហគ្រិនភាព ការផ្តល់វគ្គបណ្តុះបណ្តាលទៅកាន់ធុរកិច្ចបង្កើតថ្មី ការបង្កើតវេទិកាប្រកួតប្រជែងគំរូអាជីវកម្ម ការភ្ជាប់ ទំនាក់ទំនងសហគ្រិនជាមួយវិនិយោគិន និងការផ្តល់ហិរញ្ញប្បទានតាមរយៈកម្មវិធីនានា។
ថ្លែងក្នុងកម្មវិធីប្រគល់កញ្ចប់ជំនួយហិរញ្ញប្បទាននេះ លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានលើកឡើងថា តបតាមការណែនាំរបស់ក្រុមប្រឹក្សាបរធនបាល សហគ្រិនខ្មែរ នឹងបន្តការគាំទ្ររបស់ខ្លួនតាមរយៈការបង្កើតកម្មវិធីដែលមានអត្ថប្រយោជន៍បន្ថែមទៀត ដែលហៅថា កញ្ចប់ជំនួយសហគ្រិនខ្មែរ ++ ដល់សហគ្រិនដែលធ្លាប់បានឆ្លងកាត់ និងទទួលភាពជោគជ័យជាមួយសហគ្រិនខ្មែរ កន្លងមក។
លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ បាបន្តថា កិច្ចការនេះត្រូវបានធ្វើឡើងដើម្បីពង្រឹងសមត្ថភាពសហគ្រិន និងបង្កើនលទ្ធភាពឈរជើងនៅលើទីផ្សារបានទូលំទូលាយព្រមទាំងបង្កើននូវប្រសិទ្ធភាពប្រតិបត្តិការអាជីវកម្មរបស់ពួកគាត់។

សម្រាប់សហគ្រិន ដែលមានបំណងចូលរួមក្នុងកម្មវិធីខាងលើ សូមចុះឈ្មោះបង្ហាញចំណាប់អារម្មណ៍តាមតំណភ្ជាប់ នេះ៖ កញ្ចប់ជំនួយសហគ្រិនខ្មែរ ++ ៕





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


