ព័ត៌មានជាតិ
រាជធានីភ្នំពេញ មានទីតាំងអនុញ្ញាតឱ្យលេងបាញ់ទឹកជះទឹក មិនរំខានដល់អ្នកដំណើរតាមដងផ្លូវ
ជុំវិញការអនុញ្ញាត ឬមិនអនុញ្ញាតក្នុងការលេងបាញ់ទឹកជះទឹកក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ លោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញមានទីតាំងអនុញ្ញាតឱ្យលេង និងមិនអនុញ្ញាតឱ្យលេង ខណៈទីតាំងអនុញ្ញាតត្រូវបានដាក់ឡានទឹក ពាងទឹកឱ្យបាញ់ជះទឹកលេងគ្រប់គ្រាន់ផងដែរ ហើយទីតាំងនោះក៏មានដាក់ស្លាកសញ្ញាឱ្យលេងត្រឹមត្រូវ ជៀសវាង ជះទឹក បាញ់ទឹកទៅលើអ្នកដំណើរ ដែលគេមិនបានស្ម័គ្រចិត្តលេងជាមួយយើង។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោក ឃួង ស្រេង សូមឱ្យបងប្អូនប្រជាពលរដ្ឋលេងសប្បាយរីករាយដោយមានក្រមសីលធម៌ខ្ពស់។
ការលើកឡើងរបស់លោក ឃួង ស្រេង បែបនេះបានធ្វើឡើងនាព្រឹកព្រលឹមថ្ងៃទី ១២ មេសាឆ្នាំ២០២៤នេះ ខណៈលោកអញ្ជើញជូនដំណើរ កម្មករ កម្មការិនី និងប្រជាពលរដ្ឋឡើងជិះរថយន្តក្រុងទៅស្រុកកំណើតតាមខេត្តក្រុងនានា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅទីលានប្រជាធិបតេយ្យ ទល់មុខអតីតឃ្លាំងសាំង ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា៖ អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី ព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវា ដឹកជញ្ជូនសាធារណៈ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូន ក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជាមួយនឹងការរៀបចំទឹកពិសាបរិសុទ្ធ និង
ភេសជ្ជៈដោយឥតគិតថ្លៃផងដែរ។
លោក ឃួង ស្រេង បានបន្តថា យើងមានទីតាំងរថយន្តក្រុងសម្រាប់ដឹកជញ្ជូនបងប្អូនកម្មករ កម្មការិនីនិងប្រជាពលរដ្ឋជាច្រើនកន្លែងនៅក្នុងរាជធានីភ្នំពេញ ប៉ុន្តែកន្លែងដែរធំជាងគេមាន២កន្លែង នោះគឺនៅទីតាំងទីលានប្រជាធិបតេយ្យ ខណ្ឌឬស្សីកែវនិងនៅតំបន់ OCIC ខណ្ឌជ្រោយចង្វា។
ការដឹកជញ្ជូនបងប្អូនកម្មករ កម្មការិនីនិងប្រជាពលរដ្ឋជាទៅស្រុកកំណើតនេះ គឺជាការគិតគូររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលមរតពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដើម្បីកាត់បន្ថយការចំណាយរបស់
ប្រជាពលរដ្ឋ ហើយគោលនយោបាយនេះបានទទួលការសាទរពីប្រជាពលរដ្ឋយ៉ាងពេញទំហឹង។
លោក ឃួង ស្រេង បានបន្តថា៖ បន្ថែមពីនេះរដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូន អ្នកដំណើរនានាឱ្យរក្សាតម្លៃដឹកជញ្ចូននៅដដែល ពុំតម្លើងថ្លៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញក្នុងការជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តីយើងមិនបានកម្រិតតម្លៃឱ្យម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំណើរនោះទេ គ្រាន់តែសុំកុំអោយពួកគាត់យកតំលៃហួសហេតុ គ្មានហេតុផល៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


