ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី អរគុណ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អាជ្ញាធរ គ្រូពេទ្យ និង ស.ស.យ.ក ដែលរៀបចំ«សង្ក្រាន្តឆ្នាំថ្មី»ប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអរគុណចំពោះ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ច ក្រុមគ្រូពេទ្យ បុគ្គលិកអនាម័យ ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា និងកម្លាំងស្ម័គ្រចិត្តគ្រប់យន្តការទាំងអស់ ដែលចូលរួមសហការរៀបចំ «សង្ក្រាន្ត» តាមបណ្ដារាជធានី-ខេត្ត ញាំងឲ្យការប្រារព្ធ «សង្ក្រាន្តឆ្នាំថ្មី» នៅទូទាំងប្រទេស ប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ និងពោរពេញដោយស្នាមញញឹម។

នៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៤ នេះ តាមរយៈទំព័រហ្វេសប៊ុក ឯកឧត្ដម ហ៊ុន ម៉ានី បានសរសេរឲ្យដឹងថា ក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ រយៈពេល ៤ ថ្ងៃ ប្រជាពលរដ្ឋ បានចាកចេញពីស្រុកកំណើត និងរមណីយដ្ឋានទេសចរណ៍នានា ធ្វើដំណើរត្រលប់មកកាន់គេហដ្ឋានវិញ។
ឯកឧត្ដម ហ៊ុន ម៉ានី បានសរសេរឲ្យដឹងទៀតថា យ៉ាងណាមិញ ឯកឧត្ដម សូមជូនពរដល់ប្រជាពលរដ្ឋ ក៏ដូចជាមិត្តភ័ក្ដិបរទេស ដែលបានមកលេងកម្សាន្តនៅប្រទេសកម្ពុជាទាំងអស់ ទទួលបាននូវសុខសុវត្ថិភាពគ្រប់ៗ គ្នា។ ជាមួយគ្នានេះដែរ ឯកឧត្ដម បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ចូលរួមគោរពច្បាប់ចរាចរណ៍ និងមានអធ្យាស្រ័យខ្ពស់ ដើម្បីសណ្ដាប់ធ្នាប់ និងសុវត្ថិភាពទាំងអស់គ្នា។

ឯកឧត្ដម ហ៊ុន ម៉ានី សរសេរបន្តទៀតថា ជាមួយគ្នានេះ ឯកឧត្ដម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ច ក្រុមគ្រូពេទ្យ បុគ្គលិកអនាម័យ ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា និងកម្លាំងស្ម័គ្រចិត្តគ្រប់យន្តការទាំងអស់ ដែលបានចូលរួមសហការរៀបចំ «សង្ក្រាន្ត» តាមបណ្ដារាជធានី-ខេត្ត រាប់ចាប់តាំងពីការងារតុបតែង ដំឡើង ដឹកនាំកម្មវិធី រហូតដល់ការការពារសន្តិសុខសណ្ដាប់ធ្នាប់ ធានាបាននូវសុខសុវត្ថិភាព បង្កលក្ខណៈដល់ប្រជាពលរដ្ឋបានលេងកម្សាន្ត ញាំងឲ្យការប្រារព្ធ «សង្ក្រាន្តឆ្នាំថ្មី» នៅទូទាំងប្រទេស ប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ និងពោរពេញដោយស្នាមញញឹម។
ឯកឧត្ដម សរសេរបន្ថែមថា សាជាថ្មីម្ដងទៀត ឯកឧត្ដម សូមគោរពថ្លែងអំណរគុណជូនចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់រថយន្តក្រុងដឹកជញ្ជូនប្រជាពលរដ្ឋពីតាមបណ្ដាខេត្ត ត្រលប់មកកាន់រាជធានីភ្នំពេញវិញ ដោយឥតគិតថ្លៃ៕
អត្ថបទ ៖ ពិសី







-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


