ព័ត៌មានជាតិ
ប្រាសាទបុរាណ និងរហាត់ទឹកបុរាណ នៅអង្គរសៀមរាប ត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ប្រាសាទបុរាណកណ្តាលស្រះស្រង់ និងរហាត់ទឹកបុរាណ នៅក្នុងរមណីយដ្ឋានអង្គរ នៅថ្ងៃចន្ទទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ។

តាមរយៈឯកសារប្រវត្តិជាច្រើនបានសរសេរថា ស្រះស្រង់បានសាងសង់ឡើង នៅក្នុងរជ្ជកាលព្រះបាទ ជ័យវរ្ម័នទី២ នាពាក់កណ្តាលសតវត្សរ៍ទី១០ (គ .ស ៩៤៤ ដល់ ៩៦៨) ដែលក្នុងឆ្នាំ៩៥២ មានមន្ត្រីជាន់ខ្ពស់ ខាងពុទ្ធសាសនាឈ្មោះ KavindrariTatsara ដោយមានគំនិតស្តាបត្យកម្មខ្មែរ បានផ្តួចផ្តើមជីកស្រះនេះឡើង ហើយបន្ទាប់មកត្រូវបានកែលម្អដោយព្រះបាទជ័យវរ្ម័នទី៧នៅសតវត្សរ៍ទី ១២ ដើម្បីឧទ្ទិសដល់ពុទ្ធសាសនា គ.ស.១១៨១ ដល់ ១២១៨ ។

ដោយឡែក រហាត់ទឹកដ៏ធំដែលមាន បណ្តោយ ១៨ម៉ែត្រ កម្ពស់ ១២ម៉ែត្រ អង្កត់ផ្ចិត១១.៦ម៉ែត្រ ត្រូវបានអនុវត្តការជួសជុលដោយក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ដោយបានរក្សានូវរចនាបថបុរាណទាំងស្រុង និងរួមបញ្ចូលនូវស្ថាបត្យកម្មទំនើប ដើម្បីធានាបាននូវភាពលក្ខណៈដើម និងភាពរឹងមាំធានាបានការប្រើប្រាស់យូរ អង្វែងសម្រាប់ជាប្រយោជន៍សាធារណៈ។ ទីតាំងរហាត់ទឹកដ៏ធំ នេះមានប្រវត្តិតាំងពីទសវត្សទី៦០ ត្រូវបានកសាងឡើងតាំងពីសម័យសង្គមរាស្ត្រនិយមមក ហើយអមដោយផ្ទះលម្លែកាយមួយនៅក្បែរនោះ។ ប៉ុន្តែ ដោយសារសង្គ្រាមនាសម័យខ្មែរក្រហម រហាត់ទឹកនេះត្រូវបានរងនូវការខូចខាតស្ទើរបាត់រូបរាងទាំងស្រុងទៅហើយ។ នៅចុងទស្សវត្សទី៨០ ដ្ឋបាលព្រៃឈើខេត្តសៀមរាប បានធ្វើការសាងសង់រហាត់ទឹក នេះឡើងវិញ ប៉ុន្តែមិនមានផ្ទះលម្ដែកាយដូចមុនទេ ដើម្បីទាញទឹកពីស្ទឹងសៀមរាបមកស្រោចស្រពកូនឈើនៅ ក្នុងសួនបណ្តុះកូនឈើប្រាសាទតាកែវ។

ចំណែកឯថវិកាសម្រាប់ចំណាយក្នុងការជួសជុលនេះ គឺទទួលបានការឧបត្ថម្ភគាំទ្រពីសំណាក់ លោកជំទាវឧកញ៉ាមហាឧបាសិកាកិត្ដិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ តាមរយៈ ព្រះសទ្ធម្មប្បកាសនីបណ្ឌិត តាត មហាទី ព្រះគ្រូចៅអធិការវត្តព្រះឥន្ទកោសា ដោយបានទទួលការគាំទ្រពីប្រមុខរាជរដ្ឋាភិបាល តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា ដែលចំណាយថវិកាអស់ប្រមាណជាង ៦០ម៉ឺនដុល្លារ សហរដ្ឋអាមេរិក ដោយបូករួមទាំងការជួសជុលខ្លោងទ្វារតាកាវ ផងដែរ ។

នាឱកាសនោះសម្រាប់ប្រជាពលរដ្ឋជាង ៧០០គ្រួសារ ដែលបានចូលរួមទាំង ៣កម្មវិធី រួមមាន ប្រជាពលរដ្ឋក្រីក្រ ក្រុមជាង និងកងកម្លាំងទាំងបីប្រភេទ បានទទួលថវិកា និងអំណោយរបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផងដែរ៕
អត្ថបទ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកស្លាប់និងរបួសនៅអ៊ីស្រាអែលកើនឡើងយ៉ាងគំហុក ខណៈអ៊ីរ៉ង់បាញ់ស្រោចមីស៊ីល