ព័ត៌មានជាតិ
ប្រឡាយមុខទឹក ទំនប់សែនសុខដុម ក្នុងខេត្តមណ្ឌលគិរី ត្រូវបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
សមិទ្ធផលថ្មី សំណង់ប្រឡាយមុខទឹក នៅទំនប់សែនសុខដុម ត្រូវបានអាជ្ញាធរខេត្តមណ្ឌលគិរី សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ក្រោយទទួលបានជំនួយ ឧបត្ថម្ភសាងសង់ពីអង្គការបូដា។ ពិធីនេះ បានធ្វើឡើងនាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

លោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ បានលើកឡើងថា ដោយមានការសហការ និងគាំទ្រពីអង្គការបូដា កម្ពុជា ក្រោមគម្រោងការលើកកម្ពស់គុណភាពជីវិត និងពង្រឹងភាពធន់នៃទីក្រុងតាមរយៈអនាម័យប្រកបដោយចីរភាព។ លោកបញ្ជាក់ថា កន្លងទៅរដ្ឋបាលក្រុងសែនមនោរម្យ បានទទួលនូវសមិទ្ធិផលមួយចំនួន ដូចជាផែនការចក្ខុវិស័យតម្រង់ទិសសម្រាប់ក្រុងសែនមនោរម្យ នាឆ្នាំ២០៣០ និង ២០៤០ ជាក្រុងគួរឱ្យចង់រស់នៅប្រកបដោយចីរភាព មានភាពធន់ នឹងបម្រែបម្រួលអាកាសធាតុ ជាមួយនឹងកំណើនសេដ្ឋកិច្ចដែលចូលរួមដោយវិស័យទេសចរណ៍ធម្មជាតិសម្រាប់ប្រជាពលរដ្ឋគ្រប់រូប។

ចំណែកលោក ម៉ង់ ឧបសិទ្ធិ ប្រធាន «អង្គការបូដាកម្ពុជា» បានឱ្យដឹងថា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនាសម្ព័នប្រឡាយមុខទឹកទំនប់សែនសុខដុម ដែលបញ្ចប់ការសាងសង់ ថ្មីៗនេះ គឺធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ដែលនឹងលើកកម្ពស់ការគ្រប់គ្រងទឹក ក្នុងអាងស្តុកទឹកសែនសុខដុមនេះ និងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍មូលដ្ឋាន។
លោកបន្ថែមថា គម្រោងនេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមដ៏ទូលំទូលាយក្នុងគម្រោង ការលើកកម្ពស់គុណភាពជីវិត និង ការពង្រឹងភាពធន់នៃទីក្រុង តាមរយៈអនាម័យប្រកបដោយចីរភាព ដែលកំពុងអនុវត្តនៅក្នុងក្រុងសែនមនោរម្យ ក្រុងក្រចេះ និងក្រុងច្បារមន។ តាមរយៈគំនិតផ្តួចផ្តើមនេះ លោកកំពុងធ្វើការដើម្បីបង្កើតចក្ខុវិស័យរយៈពេលវែង និងផែនការតាមវិស័យសម្រាប់ទីក្រុងនីមួយៗ រួមជាមួយនឹងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ការកសាង សមត្ថភាពសម្រាប់អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធ។

ក្នុងឱកាសនោះដែរ លោក ម៉ែន ផល្លីន នាយករងរដ្ឋបាលសាលាខេត្តមណ្ឌលគិរី បានថ្លែងអំណរគុណ ចំពោះដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកក្នុងភាពជោគជ័យនេះ ជាពិសេសអង្គការបូដាកម្ពុជា សម្រាប់ការខិតខំបំពេញការងារយ៉ាងសកម្មភាព ទាំងផ្នែកបច្ចេកទេស និងការគាំទ្រផ្នែកហិរញវត្ថុ និងអរគុណអាជ្ញាធរមូលដ្ឋានសម្រាប់ការគាំទ្រ និងការសម្របសម្រួលសហការយ៉ាងល្អ។
លោកបានលើកទឹកចិត្ត ដល់មន្ត្រីពាក់ព័ន្ឋ និងប្រជាពលរដ្ឋរស់នៅអាស្រ័យផលពីទំនប់ទឹកសែនសុខដុម និងទំនប់សែនមនោរម្យ ត្រូវចូលរួមគ្រប់គ្រងសំណល់គ្រប់ ប្រភេទឱ្យបានត្រឹមត្រូវ ដើម្បីការពារប្រភពទឹកពីការបំពុល ជួយថែរក្សាការពារប្រភពទឹកដ៏សំខាន់នេះ ឱ្យមានបរិស្ថានល្អស្អាត សម្រាប់បម្រើដល់ផលប្រយោជន៍រួមទាំងអស់គ្នាទៅថ្ងៃអនាគតផងដែរ៕



អត្ថបទ៖រៀម សុខហេង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


