ព័ត៌មានជាតិ
ប.ស.ស សហការជាមួយមន្ត្រីជំនាញ ស្វែងរកចាប់ខ្លួនជនឆបោកបន្លំលេខគណនីធនាគាររបស់ ប.ស.ស មកផ្ដន្ទាទោសតាមច្បាប់
បេឡាជាតិសន្តិសុខសង្គម(ប.ស.ស) បាននិងកំពុងសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ ដើម្បីធ្វើការស្រាវជ្រាវស្វែងរកជនឆបោកបន្លំលេខគណនីធនាគាររបស់ ប.ស.ស យកមកផ្ដន្ទាទោសតាមច្បាប់ជាធរមាន។

លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ថ្មីៗ នេះ មានជនអនាមិក បានបន្លំលេខគណនីធនាគាររបស់ ប.ស.ស និងចូលក្នុងគ្រុបតេឡេក្រាមឆាតរបស់ ប.ស.ស ដោយបានបន្លំឈ្មោះជាភ្នាក់ងារ ប.ស.ស និងបានយកឡូហ្គោ របស់ ប.ស.ស ទៅតាំងធ្វើជាប្រូហ្វាល់ ដើម្បីឆបោកប្រជាពលរដ្ឋជាសមាជិករបស់ ប.ស.ស ឱ្យបង់ប្រាក់មកគណនីធនាគាររបស់ខ្លួនតាមរយៈការបង់ភាគទាន។
លោកបានបន្តថា ករណីឆបោកនេះបានបង្កឱ្យមានភាពភ័ន្តច្រឡំ និងបង្កើតឱ្យមានសេចក្ដីមិនទុកចិត្តមកលើ ប.ស.ស ហើយការក្លែងបន្លំនេះ បង្កឱ្យមានភាពប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះអង្គភាព ប.ស.ស ជាពិសេសសមាជិក ប.ស.ស ផ្ទាល់តែម្ដង។

លោកបានបន្ថែមថា ពាក់ព័ន្ធករណីខាងលើនេះ ប.ស.ស បាននិងកំពុងសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ ដើម្បីចាត់វិធានការនីតិវិធីតាមផ្លូវច្បាប់ និងស្រាវជ្រាវរកជនឆបោកខាងលើមកផ្ដន្ទាទោសតាមច្បាប់ជាធរមាន។
លោកបានបញ្ជាក់ថា ប.ស.ស មិនមានគណនីធនាគារដែលបង្ហាញឈ្មោះជាបុគ្គលណាម្នាក់ និងគ្មានការបង់ភាគទានតាមរយៈការស្កេនឃ្យូអរកូដនោះទេ។ ដូចនេះ មុនពេលបង់ភាគទាន ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងត្រួតពិនិត្យមើលពាក្យ ប.ស.ស បុគ្គលស្វ័យនិយោជន៍ ឬជាភាសាអង់គ្លេស NSS self employed ចៀសវាងចាញ់បោកជនខិលខូច នាំឱ្យខាតបង់ទ្រព្យសម្បត្តិដោយប្រការណាមួយ៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


