ព័ត៌មានជាតិ
លោក វង្សី វិស្សុត ចង់ឃើញកងទ័ពមានជំនាញនិងសមត្ថភាពខ្លាំងថែមទៀតលើកិច្ចការពារជាតិ
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ចង់ឃើញកងទ័ពកម្ពុជាកាន់តែរឹងមាំប្រកបដោយជំនាញឯកទេសខ្ពស់ និងមានសមត្ថភាពខ្លាំង ឱ្យសមជាកងទ័ពដែលជាកម្លាំងស្នូលមិនអាចខ្វះបានរបស់ប្រទេសជាតិសម្រាប់កិច្ចការពារជាតិ។

ការលើកឡើងនេះពីសំណាក់លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត គ្រាដែលលោកចុះសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលធំអន្តរាគមន៍លេខ៣ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ អមដំណើរលោកឧបនាយករដ្ឋមន្ត្រីប្រចាំការឱកាសនោះ ក៏មានវត្តមានឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក ព្រមទាំងថ្នាក់ដឹកនាំ និងអាជ្ញាធរខេត្តជាច្រើនទៀត។
លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី លើកឡើងថា ការចុះមកជួបជាមួយយោធិនដោយផ្ទាល់ពេលនេះ គឺក្នុងស្មារតីគោរព ស្រលាញ់ ផ្តល់ការគាំទ្រ និងលើកទឹកចិត្តដល់កងទ័ពដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងបុព្វហេតុការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិសុខរបស់ប្រទេសជាតិទាំងមូល។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ គូសបញ្ជាក់ថា ក្នុងស្មារតីផ្សារភ្ជាប់រវាងសមរភូមិមុខ និងសមរភូមិក្រោយនៅក្នុងក្របខ័ណ្ឌនៃសម្ព័ន្ធមេត្រីភាព ទីស្តីការគណៈរដ្ឋមន្រ្តី មានការប្តេជ្ញាចិត្តខ្ពស់ ហើយនឹងខិតខំជួយកងពលធំអន្តរាគមន៍លេខ៣ ទាំងស្មារតី និងសម្ភារៈ តាមសមត្ថភាព និងលទ្ធភាពជាក់ស្តែងជាអតិបរមា ដើម្បីជួយធ្វើឱ្យយោធិនអាចឈរជើងកាន់តែរឹងមាំ និងអាចបំពេញភារកិច្ចការពារជាតិ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកឡើងដែរថា ក្នុងនាមជាថ្នាក់ដឹកនាំមួយរូប និងជាប្រជាពលរដ្ឋម្នាក់ លោកចង់ឃើញកងទ័ពយើងកាន់តែរឹងមាំរីកចម្រើន មានជំនាញឯកទេសកាន់តែខ្ពស់ និងមានសមត្ថភាពកាន់តែខ្លាំងជាងមុន ព្រោះកងទ័ពជាកម្លាំងស្នូលមិនអាចខ្វះបានរបស់ប្រទេសជាតិ ទាំងក្នុងក្របខណ្ឌនៃខឿនការពារជាតិ ការពារអធិបតេយ្យ បូរណភាពដែនដី និងសន្តិសុខរបស់ប្រទេសជាតិទាំងមូល ក៏ដូចជាទាំងក្នុងការជួយប្រទេសជាតិ និងប្រជាជនដែលជួបគ្រោះមហន្តរាយ ឧបទ្ទវហេតុ ឬវិបត្តិ និងពេលមានគ្រោះអាសន្នផ្សេងៗជាដើម។

តែយ៉ាងណា ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះនាយទាហាន នាយទាហានរង និងពលទាហានទំាងអស់នៃកងពលធំអន្តរាគមន៍លេខ៣ ដែលកន្លងមកបានខិតខំយកអស់កម្លាំងកាយ និងកម្លាំងចិត្ត ក្នុងស្មារតីឥតរាថយយ៉ាងអង់អាចក្លាហាន និងហ៊ានពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុការពារអធិបតេយ្យជាតិកម្ពុជាមិនឱ្យមានការបាត់បង់។ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានផ្តល់នូវការលើកទឹកចិត្តដល់យោធិនក្នុងការបន្តបេសកកម្មការពារអធិបតេយ្យជាតិ និងយកចិត្តទុកដាក់ដល់ការហ្វឹកហ្វឺន ដើម្បីបង្កើនសមត្ថភាពជាប់ជាប្រចាំផងដែរ៕

-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១៤ ម៉ោង agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


