ព័ត៌មានជាតិ
NPIC បញ្ជូនសិក្ខាកាមចំនួន១២២នាក់ចុះហាត់ការនៅក្រុមហ៊ុនឯកជនដើម្បីដកស្រង់បទពិសោធន៍ពិត
វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានបញ្ជូនសិក្ខកាមនៃកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១,៥ លាននាក់ របស់រាជរដ្ឋាភិបាលចំនួន១២២នាក់ចុះហាត់ការនៅក្រុមហ៊ុនឯកជន លើជំនាញចំនួន៤ ដើម្បីដកស្រង់បទពិសោធន៍ពិត ខណៈសិក្ខាកាមរំពឹងខ្ពស់ក្នុងការក្លាយជាបុគ្គលិកពេញសិទ្ធិបន្ទាប់ពីហាត់ការរួច។

ការបញ្ជូនសិក្ខាកាមទៅចុះហាត់ការរបស់វិទ្យាស្ថានជាតិពហុបច្ចេកទេសនៅក្រុមហ៊ុនឯកជននេះ បន្ទាប់ពីសិក្ខាកាមបានសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ បានជិត៤ខែរួចមកហើយ ដោយឡែកការចុះហាត់ការនៅក្រុមហ៊ុនឯកជនពេលនេះ គឺជាវគ្គចុងក្រោយនៃការសិក្សាជំនាញបច្ចេកទេសរបស់សិក្ខាកាម។
បើតាមវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ក្រុមហ៊ុនដែលសិក្ខាកាមចុះហាត់ការមានដូចជា Lotus Green Team, A2Z M &e Engineering Co,..Ltd, Fast Green, GTV, A C C E Service, Three L (Cambodia), Sokha Phnom Penh Hotel & Residence, Sokha Phnom Penh, Dara Airport City Hotel & Spa។ ក្នុងនោះជំនាញទាំង៤មានដូចជា ជំនាញដំឡើងបណ្តាញអគ្គិសនី, ការថែទាំ និងជុសជុលរថយន្ត, ការថែទាំ និងជុសជុលអគ្គិសនីរថយន្ត, សេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន, និងផ្នែកទេសចរណ៍ មុខជំនាញការធ្វើនំ។

យុវជន សូ កក្កដា សិក្ខាកាមសិក្សាជំនាញការដំឡើងបណ្តាញអគ្គិសនីក្នុងអាគារនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាលើកឡើងថា «សាលាបានបញ្ជូនខ្ញុំមកចុះហាត់ការនៅក្រុមហ៊ុន A2Z រយៈពេល៣ខែ បន្ទាប់ពីសិក្សាជំនាញនៅក្នុងថ្នាក់រួច។ ខ្ញុំសប្បាយចិត្តពេលដែលបានចុះហាត់ការនៅក្រុមហ៊ុនឯកជននៅពេលនេះ ពីព្រោះវាជាឱកាសក្នុងពង្រឹងសមត្ថភាពបន្ថែមទៀត»។
យុវជនរូបនេះបន្ថែមថា ការចុះហាត់ការនៅក្រុមហ៊ុនឯកជននេះក៏ទទួលបានប្រាក់ឧបត្ថម្ភពីសំណាក់ក្រុមហ៊ុនសមរម្យជាប្រចាំខែផងដែរ។ ការចុះហាត់ការនៅក្រុមហ៊ុនឯកជននេះ គឺជាឱកាសក្នុងការក្លាយទៅជាបុគ្គលិកពេញសិទ្ធិរបស់ក្រុមហ៊ុនផងដែរ ហើយសង្ឃឹមថា ម្ចាស់ក្រុមហ៊ុននឹងទទួលខ្លួនជាបុគ្គលិកពេញសិទ្ធិបន្ទាប់ពីហាត់ការបាន៣ខែរួច។

គួរកត់សម្គាល់ដែរថា ចាប់តាំងពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យត្រូវបានដាក់ឱ្យអនុវត្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ និងបានបើកបវេសនកាលវគ្គដំបូងកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅ សិក្ខាកាមទូទាំងប្រទេសបាននិងកំពុងសិក្សាជំនាញនានាដែលខ្លួនពេញចិត្ត ខណៈដែលសិក្ខាកាមមួយចំនួនក៏បាននិងកំពុងចុះហាត់ការនៅបណ្តាក្រុមហ៊ុនឯកជន ដើម្បីពង្រឹងសមត្ថភាព និងចាប់យកឱកាសការងារនៅក្រុមហ៊ុនឯកជន បន្ទាប់ពីបញ្ចប់វគ្គហាត់ការរួចផងដែរ៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


