ព័ត៌មានជាតិ
ស្អែក ប្រតិភូព្រឹទ្ធសភាបារាំង នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការព្រឹទ្ធសភា
តាមសេចក្ដីប្រកាសព័ត៌មានដែលចេញដោយស្ថានទូតបារាំងប្រចាំកម្ពុជា គណៈប្រតិភូនៃកុ្រមមិត្តភាពបារាំង-កម្ពុជារបស់ព្រឹទ្ធសភាបារាំង ដឹកនាំដោយលោក វ៉ាំងសង់ អេប្លេ សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពបារាំង-កម្ពុជា នឹងអញ្ជើញ បំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល៤ថ្ងៃ គឺពីថ្ងៃទី១៦ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។

តាមសេចក្ដីប្រកាសព័ត៌មាន ដំណើរទស្សនកិច្ចនេះមានគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការវាងស្ថាប័នព្រឹទ្ធសភានៃប្រទេសទាំងពីរ។រៀបចំឡើងក្នុងបរិបទនៃការផ្លាស់ប្តូរថ្នាក់ដឹកនាំនៃព្រឹទ្ធសភាកម្ពុជា ដំណើរទស្សនកិច្ចនេះឆ្លុះបញ្ចាំងពីភាពរស់រវើកនៃការពង្រឹងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសបារាំង ស្របតាមការប្តេជ្ញាចិត្តមួយដែលធ្វើឡើងនៅក្នុង ជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក អេម៉ានុយអ៊ែល ម៉ាក្រុង ប្រធានាធិបតីបារាំង កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤កន្លងទៅនៅទីក្រុងប៉ារីស៍។
ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា គណៈប្រតិភូព្រឹទ្ធសភាបារាំង នឹងចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ បន្ទាប់មក គណៈប្រតិភូនឹងធ្វើបទបង្ហាញមួយស្តីពីតួនាទីរបស់សមាជិកព្រឹទ្ធសភា និងការទូតសភា។

តាមសេចក្ដីប្រកាសព័ត៌មានដដែល ដំណើរទស្សនកិច្ចនេះ ក៏ជាឱកាសសម្រាប់សមាជិកព្រឹទ្ធសភាបារាំងពិភាក្សាការងារជាមួយធុរជនបារាំង និងពិនិត្យការដ្ឋានសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែង ដែលកំពុងដំណើរការក្រោមសហហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD)។
មុននឹងបញ្ចប់ទស្សនកិច្ចនៅកម្ពុជា គណៈប្រតិភូនឹងធ្វើដំណើរទៅខេត្តសៀមរាប ដើម្បីស្វែងយល់ពីការជួសជុលប្រាសាទមេបុណ្យខាងលិច ដែលធ្វើឡើងដោយមានជំនួយហិរញ្ញវត្ថុពីប្រទេសបារាំងផងដែរ៕
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១៩ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


