ព័ត៌មានជាតិ
លោក នឹម ចន្ទតារា និងលោក យឹម ស៊ីណន នាំគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េ៦០នាក់ ចុះទៅពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋក្នុងខេត្តកំពត
លោក នឹម ចន្ទតារា សមាជិកសភា និងជាតំណាងរាស្ត្រមណ្ឌលកំពត និងលោក យឹម ស៊ីណន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាសមាជិកក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តកំពត នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ បាននាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េចំនួន៦០នាក់ ចុះទៅជួយពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនពលរដ្ឋនៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគីរី ខេត្តកំពត។ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េប្រមាណ៦០នាក់នេះ មកពីអង្គការ People Medical Cooperation International, Cambodia(PMCI) ដែលមានទីតាំងប្រចាំការនៅកម្ពុជា។

ការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃនេះ គឺធើ្វឡើងមួយថ្ងៃពេញតែម្តង ដោយចាប់ផ្តើមពីម៉ោង៨៖៣០នាទីព្រឹក រហូតដល់ម៉ោង១៧៖៣០នាទីល្ងាច ហើយមានប្រជាពលរដ្ឋប្រមាណ៣០០នាក់ បានមកទទួលការពិនិត្យ និងព្យាបាលជំងឺពីក្រុមគ្រូពេទ្យកូរ៉េដែលមានជំនាញ បទពិសោធន៍ខ្ពស់ និងមានបេះដូងស្រឡាញ់ប្រជាជនកម្ពុជា។ ការពិនិត្យ និងព្យាបាលជំងឺនេះ មានដូចជា ពិនិត្យព្យាបាលជំងឺទូទៅ ពិនិត្យភ្នែក និងកាត់វ៉ែនតា និងពិនិត្យកោសិកាមហារីកមាត់ស្បូន។

ក្រុមគ្រូពេទ្យនៃអង្គការPMCI បានប្រើប្រាស់រថយន្តក្រុងចល័តចំនួន៣គ្រឿង បំពាក់ដោយបរិក្ខាវេជ្ជសាស្រ្តទំនើបៗទៅតាមផ្នែកនីមួយៗដូចជា រថយន្តក្រុង X-ray (ម៉ាស៊ីនថត X-ray, អេកូសាស្រ្ត, វាស់ចង្វាក់បេះដូង និងម៉ាស៊ីនពិនិត្យឈាម) រថយន្តក្រុងOptic (វាស់ភ្នែក កាត់វ៉ែតា និងឱសថស្ថាន) និងរថយន្តក្រុងពិនិត្យកោសិកាមហារីកមាត់ស្បូន។

ស្ថិតក្រោមទឹកមុខសប្បាយរីករាយនៃពលរដ្ឋដែលបានមកទទួលការពិនិត្យព្យាបាលនៅថ្ងៃនេះ ក្នុងនាមជាសមាជិកសភា និងជាតំណាងប្រជាពលរដ្ឋ លោក នឹម ចន្ទតារា បានថ្លែងអំណអរគុណដល់ក្រុមគ្រូពេទ្យ និងក្រុមការងារទាំងអស់ដែលបានលះបង់ពេលវេលាដ៏មានតម្លៃ កម្លាំងកាយចិត្ត និងចំណាយថវិកាផ្ទាល់ក្នុងការជួយដល់ប្រជាពលរដ្ឋកម្ពុជា៕



-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


