ព័ត៌មានជាតិ
កសិករបារាំងនៅស្រុកបន្ទាយស្រី ច្នៃលក់វ៉ានីឡា ត្រឹម ៣០០ ក្រាម បានជាង ១ ពាន់ដុល្លារអាមេរិក
កសិករបារាំងម្នាក់ រស់នៅឃុំត្បែង នៃស្រុកបន្ទាយស្រី ខេត្តសៀមរាប អាចដាំដុះប្រភេទដំណាំវ៉ានីឡា និងចេះកែច្នៃឱ្យក្លាយទៅជាផលិតផលសម្រេចដោយខ្លួនឯង ថែមទាំងអាចលក់បានក្នុងតម្លៃខ្ពស់នៅទីផ្សារ ដែលវ៉ានីឡាកែច្នៃរួច ប្រមាណ ៣០០ក្រាម លក់បានដល់តម្លៃ ១ ពាន់ដុល្លារអាមេរិក។

មុនបញ្ចប់បេសកកម្មនៅសៀមរាប មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានជួបដោយចៃដន្យ ជាមួយកសិករបារាំងម្នាក់ដែលបានដាំដុះប្រភេទដំណាំវ៉ានីឡានៅស្រុកបន្ទាយស្រី។
កញ្ញា អ៉ឹម រចនា បានឱ្យដឹងថា មុនឈានដល់ការដាំដំណាំវ៉ានីឡានេះ កាលដើមឡើយដំណាំស្រកានាគធ្លាប់ជាដំណាំចម្បងរបស់កសិករបារាំងរូបនេះ ប៉ុន្តែដោយសារតែឆ្នាំនេះមានបញ្ហាធាតុអាកាសក្ដៅខ្លាំង ស្រកានាគពុំផ្ដល់ផល។ ហេតុដូចនេះ លោកក៏បានឆ្លៀតពេលរៀបចំដីសារឡើងវិញ និងដាំដំណាំផ្សេងទៀត ដូចជាក្រូចឡេម៉ុន ដើម Acai និងវ៉ានីឡា ជាដើម។

វ៉ានីឡាដែលលោក Christophe Richard បានដាំនៅក្នុងរោង ក៏រងផលប៉ះពាល់ពីកម្តៅដែរ។ ប៉ុន្តែលោក Christophe Richard បានលើកឡើងថា «លោកសំណាងល្អដែលចេះប្រមូលផលវ៉ានីឡាស្តុកទុកកាលពីរដូវមុន សម្រាប់លក់ចេញនារដូវនេះ»។

បើតាមកញ្ញា អ៉ឹម រចនា ដំណាំវ៉ានីឡានៅស្រុកខ្មែរមានដាំតិចតួចបំផុត ហើយភាគច្រើនជាការដាំសាកល្បង។ អ្នកដាំវ៉ានីឡាភាគច្រើន ពុំចេះច្នៃវ៉ានីឡាស្រស់ឲ្យទៅជាផលិតផលសម្រេចដើម្បីដាក់លក់លើទីផ្សារនោះទេ៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


