ព័ត៌មានជាតិ
រដ្ឋបាលខេត្តកំពត នឹងផ្លាស់ប្តូរផ្លូវកៅស៊ូឲ្យក្លាយជាផ្លូវបេតុងដើម្បីប្រើប្រាស់បានយូរអង្វែង និងធន់ជាមួយអាកាសធាតុ
នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានលើកឡើងថា ដោយសារតែខេត្តកំពតគឺជាខេត្តជាប់តំបន់ឆ្នេរសមុទ្រ អាកាសធាតុអាចមានភ្លៀងធ្លាក់ច្រើន ដែលអាចបណ្តាលឱ្យផ្លូវក្រាលកៅស៊ូងាយនឹងរងការខូចខាតជាប់មិនបានយូរ។ ក្នុងន័យនេះលោកអភិបាលខេត្ត នឹងផ្លាស់ប្តូរផ្លូវដែលក្រាលកៅស៊ូសំខាន់ៗក្នុងក្រុងទាំងអស់ ឱ្យទៅជាផ្លូវបេតុងដែលមានគុណភាព ធន់នឹងអាកាសធាតុ ព្រមទាំងប្រើប្រាស់បានយូរ។

លោក ម៉ៅ ធនិន បានលើកឡើងបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់គឺជាសរសៃឈាមមួយយ៉ាងសំខាន់របស់ខេត្តក្នុងការរួមចំណែកទាក់ទាញភ្ញៀវទេសចរ ប្រសិនបើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មិនស្អាត នោះភ្ញៀវទេសចរក៏ពិបាកក្នុងការធ្វើដំណើរមកលេងកម្សាន្តក្នុងទីរួមខេត្តយើងផងដែរ។
លោកអភិបាលខេត្តបានគូសបញ្ជាក់ថា ដោយសារខេត្តកំពត គឺជាខេត្តដែលជាប់នឹងតំបន់ឆ្នេរ ហើយអាកាសធាតុអាចមានការប្រែប្រួសឆាប់រហ័ស មានភ្លៀងធ្លាក់ច្រើនជាដើម ដែលអាចបណ្តាលឱ្យផ្លូវដែលក្រាលកៅស៊ូឆាប់ទទួលរងការខូចខាត ពិសេសនៅរដូវវស្សា ដូច្នេះដើម្បីឱ្យផ្លូវក្នុងក្រុងទាំងអស់មានគុណភាពប្រើប្រាស់បានយូរ ចំណេញថវិកាជាតិ រដ្ឋបាលខេត្តនឹងផ្លាស់ប្តូរការស្ថាបនាផ្លូវក្រាលកៅស៊ូ ទៅជាផ្លូវបេតុងទាំងអស់ក្នុងក្រុង និងផ្លូវតភ្ជាប់ទៅកាន់តំបន់សំខាន់ៗមួយចំនួនទៀត។

ក្នុងកិច្ចប្រជុំនេះ លោក ម៉ៅ ធនិន ក៏បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់ក្រុង-សុ្រកទាំង៩ ត្រូវចូលរួមថែរក្សាអនាម័យបរិស្ថាន គ្រប់គ្រងការទុកដាក់សំរាមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើ ពិសេសការប្រើប្រាស់ថង់ផ្លាស្ទិក ដើម្បីធ្វើឱ្យខេត្តកំពតមានសោភ័ណភាពស្អាតស័ក្ដិសមជាខេត្តគោលដៅទេសចរណ៍ដែលមានប្រជាប្រិយភាព និងបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានមកលេងកម្សាន្តដ៏ល្អបំផុតនៅក្នុងខេត្តកំពត។

លោក ម៉ៅ ធនិន បន្ថែមឱ្យដឹងថា នៅក្នុងឱកាសនៃពិធីឆ្លងឆ្នាំសកលខាងមុខនេះ រដ្ឋបាលខេត្តនឹងមានសមិទ្ធផលថ្មីមួយបន្ថែមទៀតដែលទាក់ទាញបំផុតសម្រាប់ទទួលភ្ញៀវទេសចរមកលេងកម្សាន្ត និងដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរឱ្យមានការកើនឡើងកាន់តែច្រើន៕
អត្ថបទ៖ សឹង រ៉ាត់





-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
សេដ្ឋកិច្ច៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


