ព័ត៌មានជាតិ
ឯកឧត្តម ឌី វិជ្ជា និងមន្ត្រីវ័យក្មេង១៤រូបទៀត ត្រូវបានតែងតាំងជាសមាជិកគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនថ្នាក់កណ្តាល
ឯកឧត្តម ឌី វិជ្ជា និងមន្ត្រីវ័យក្មេងចំនួន១៤រូបទៀត ត្រូវបានគណបក្សប្រជាជនកម្ពុជា សម្រេចតែងតាំងជាសមាជិកគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល។

តាមសេចក្ដីសម្រេចរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ចុះហត្ថលេខាដោយសម្ដេច សាយ ឈុំ អនុប្រធានគណបក្ស បានសម្រេចតែងតាំងបំពេញបន្ថែមជាសមាជិកគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលចំនួន១៥រូប។
សមាជិកថ្មីគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាលទាំង១៥រូបនេះ រួមមាន៖ ឯកឧត្តម ទៀ សីហា ឯកឧត្តម ជា សុមេធី ឯកឧត្តម ឆាយ ឫទ្ធីសែន ឯកឧត្តម សុខ សូកេន ឯកឧត្តម ប៊ិន ត្រឈៃ ឯកឧត្តម ឡាយ គឹមលី ឯកឧត្តម ម៉ឹង ពន្លក ឯកឧត្តម ហេង ណន ឯកឧត្តម វង្ស ប៊ុនឥន្ទ្រាវុធ ឯកឧត្តម ហាវ រតនៈ ឯកឧត្តម សេង ឡូត ឯកឧត្តម សុខ ពុទ្ធិវុធ ឯកឧត្តម ស៊ុយ ជីហ៊ាង ឯកឧត្តម ឌី វិជ្ជា និងឯកឧត្តម ហូ ឈុនគ្រី។

គួរជម្រាបថា បច្ចុប្បន្ន យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ស្ថិតក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល អមដោយអនុប្រធាន សមាជិកគណៈអចិន្ត្រៃយ៍ រួមទាំងសមាជិក-សមាជិកាតាមបណ្ដាក្រសួងស្ថាប័ន និងរាជធានីភ្នំពេញ-ខេត្តទូទាំងប្រទេស៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


