ព័ត៌មានជាតិ
រដ្ឋមន្ត្រីកសិកម្ម ស្វាគមន៍ដៃគូវិនិយោគ នាំចេញការកែច្នៃស្វាយចន្ទី ទៅកាន់ទីផ្សារអន្ដរជាតិ
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្វាគមន៍ក្រុមហ៊ុនឯកជនក្នុងការចូលរួមដាំដុះនិងកែច្នៃស្វាយចន្ទីដើម្បីជំរុញការនាំចេញទៅកាន់ទីផ្សារនានានៅក្នុងតំបន់និងពិភពលោក ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងប្រែក្លាយកម្ពុជាទៅជាអធិរាជចន្ទីនាពេលខាងមុខ។

ក្នុងកិច្ចប្រជុំនេះនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាត្រូវការ និងស្វាគមន៍ដៃគូវិនិយោគទាំងអស់លើវិស័យកសិកម្ម ជាពិសេសលើការកែច្នៃសម្រាប់ការនាំចេញទៅទីផ្សារអន្តរជាតិ ជាអាទិ៍ចិន និងអឺរ៉ុប។ ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា កម្ពុជាមានស្វាយចន្ទីល្អ រសជាតិឆ្ងាញ់ ដែលកំពុងត្រូវការអ្នកកែច្នៃ នាំចេញប្រកបដោយគុណភាព មានតម្លៃបន្ថែមខ្ពស់ ដែលអាចផ្តល់ផលចំណេញទាំងកសិករ និងក្រុមហ៊ុន។

ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមអំពីផលិតផលកសិកម្មរបស់ខ្មែរ ដែលមានសក្តានុពលមួយចំនួនទៀត ដូចជាស្វាយ ចេកអំបូងលឿង កៅស៊ូ និងអង្ករជាដើម ដែលត្រូវការក្រុមហ៊ុនផ្សព្វផ្សាយ ធ្វើទីផ្សារ និងនាំចេញទៅក្រៅប្រទេស។

លោករដ្ឋមន្ត្រី បានសង្កត់បញ្ជាក់អំពីកម្មវិធីគោលនយោបាយអាទិភាពរបស់ក្រសួង គឺការជំរុញសហគមន៍កសិកម្មទំនើប ដែលជួយដល់ក្រុមហ៊ុនក្នុងការប្រមូលទិញ និងធ្វើកិច្ចសន្យាជាមួយសហគមន៍ផលិត ហើយក្រសួងនឹងជួយគាំទ្របន្ថែម ដើម្បីឱ្យដំណើរការប្រព្រឹត្តទៅបានរលូន ទទួលបានជោគជ័យ និងមានផលចំណេញពិតប្រាកដដល់គ្រប់ភាគីពាក់ព័ន្ធ។

គួររលឹកផងដែរថា ក្រុមហ៊ុន CSNC Agriculture Co.,Ltd ជាក្រុមហ៊ុនមកពីប្រទេសសឹង្ហបុរី បានបើកការដ្ឋាន សាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីជាមួយទុនវិនិយោគតម្លៃ១២ លានដុល្លារ ស្ថិតនៅភូមិស្នោ ឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២៣។
បច្ចុប្បន្ននេះ ផ្ទៃដីដែលបានដាំដំណាំស្វាយចន្ទីសរុបប្រមាណ ៧០ ម៉ឺនហិកតា ក្នុងនោះខេត្តកំពង់ធំ បានដាំដុះដំណាំស្វាយចន្ទីច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា សរុបមានចំនួនជាង ១៥០ ពាន់ហិកតា។ បច្ចុប្បន្ននេះ កម្ពុជាបាននាំគ្រាប់ស្វាយចន្ទីឆៅ ចេញក្រៅប្រទេសប្រមាណជាង ៩០ភាគរយ ក្នុងតម្លៃទាប៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


