ព័ត៌មានជាតិ
វិរះ ស្រីកា៖ កាន់លុយ១០ម៉ឺនរៀលប្រថុយមកភ្នំពេញម្នាក់ឯងដើម្បីរៀនជំនាញបច្ចេកទេស
កញ្ញា វិរះ ស្រីកា ប្រថុយធ្វើដំណើរតែម្នាក់ឯងជាមួយលុយត្រឹមតែ១០ម៉ឺនរៀលប៉ុណ្ណោះ តាំងពីខេត្តកំពង់ចាម ដើម្បីចូលរៀនជំនាញបច្ចេកទេសនៅភ្នំពេញ បានក្លាយជាបុគ្គលិកកិច្ចសន្យានៅវិទ្យាស្ថានល្បីមួយក្នុងរាជធានីភ្នំពេញ ក្រោយពីបានបញ្ចប់ជំនាញបច្ចេកទេសផលិតនំ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា«NPIC»។

កញ្ញា វិរះ ស្រីកា ដែលជាអ្នកកើតក្នុងគ្រួសារក្រីក្រមកពីខេត្តកំពង់ចាម ទទួលបានឱកាសការងារពីវិទ្យាស្ថាន NPIC ទាំងអំឡុងពេលសិក្សាជំនាញ និងក្រោយបញ្ចប់វគ្គសិក្សា។ ខណៈបច្ចុប្បន្ន ស្រីកា ក្លាយជាបុគ្គលិកកិច្ចសន្យានៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ផ្ទាល់តែម្ដង ដោយទទួលបានប្រាក់បៀវត្សន៍សមរម្យសម្រាប់ផ្គត់ផ្គង់ខ្លួនឯង និងជីវភាពគ្រួសារ ថែមទៀតផង។
បន្ថែមពីនេះ កញ្ញា ស្រីកា បានគូសបញ្ជាក់មូលហេតុដែលធ្វើឲ្យកញ្ញាសុខចិត្តប្រថុយធ្វើដំណើរមករាជធានីភ្នំពេញ តែម្នាក់ឯង ទាំងដែលខ្លួនមិនស្គាល់អ្នកណាម្នាក់សោះ គឺដោយសារកញ្ញាយល់ឃើញថា ការមានជំនាញមួយច្បាស់លាស់ពិតជាមានសារៈសំខាន់សម្រាប់ជីវិតកញ្ញាផ្ទាល់ ដែលនឹងធ្វើឲ្យជីវិតរបស់កញ្ញាកាន់តែប្រសើរឡើង៕





-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


