ព័ត៌មានជាតិ
លោកស្រី ម៉ែន នារីសោភ័គ អំពាវនាវពលរដ្ឋថែទាំសុខភាពឱ្យបានល្អ តាមរយៈការបរិភោគអាហារូបត្ថម្ភត្រឹមត្រូវ
លើកឡើងក្នុងឱកាសអប់រំផ្សព្វផ្សាយស្តីពីការលើកកម្ពស់សុខភាពមាតា ទារក និងកុមារ និងការទទួលបានសេវាគាំពារសង្គម កាលពីថ្ងៃទី៣១ ខែឧសភា លោកស្រី ម៉ែន នារីសោភ័គ បានអំពាវនាវឱ្យប្រជាជនគិតគូរថែទាំសុខភាពឱ្យបានល្អ តាមរយៈការបរិភោគអាហារូបត្ថម្ភត្រឹមត្រូវ ដូចពាក្យចាស់ថា «ស្រឡាញ់ខ្លួន ស្ងួនចំណី»។

លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានលើកឡើងថា៖ «សូមឱ្យប្រជាជនទាំងអស់គិតគូរថែទាំសុខភាពឱ្យបានល្អ តាមរយៈការបរិភោគអាហារូបត្ថម្ភត្រឹមត្រូវ ដូចពាក្យចាស់ថា ស្រឡាញ់ខ្លួន ស្ងួនចំណី និងការពារប្រសើរជាងព្យាបាល»។ ជាពិសេសលោកស្រី បានណែនាំឱ្យប្រជាជនកាត់បន្ថយផ្អែម ដើម្បីបង្ការការ លើសទម្ងន់ ជំងឺទឹកនោមផ្អែម ឬជំងឺបេះដូងសរសៃឈាម កាត់បន្ថយប្រៃ ដើម្បីបង្ការជំងឺលើសសម្ពាធឈាម និងគ្រោះថ្នាក់សរសៃឈាមខួរក្បាល និងកាត់បន្ថយខ្លាញ់-ប្រេង ដើម្បីបង្ការការលើសទម្ងន់ ធាត់ ជំងឺលើសសម្ពាធឈាម និងជំងឺផ្សេងៗទៀត។

ពាក់ព័ន្ធនឹងការអប់រំផ្សព្វផ្សាយដល់ស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូច ចូលរួមលើកកម្ពស់សុខភាពមាតា ទារក និងកុមារ និងការទទួលបានសេវាគាំពារសង្គម លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណជាពិសេសចំពោះវត្តមានគណៈប្រតិភូសហព័ន្ធអន្តរជាតិ ដែលបានមកសិក្សាស្វែងយល់ពីស្ថានភាពសុខភាពរបស់ប្រជាជនកម្ពុជា ចង់ឃើញពីជីវភាព និងសុខភាពស្ត្រីមានកូនតូច ក៏ដូចជាស្ត្រីមានផ្ទៃពោះនៅកម្ពុជា។
លោកស្រី អគ្គលេខាធិការរងទី១ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ជូនចំពោះបងប្អូនស្ត្រីជាមាតាទាំងអស់ដែលមានវត្តមានក្នុងកម្មវិធី។

ស្ថិតក្នុងឱកាសនោះ អ្នកនាង កាទ្រីន ក្លាសុន ប្រតិភូសហព័ន្ធអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ប្រចាំទីក្រុងបាងកក ទទួលបន្ទុកប្រទេសកម្ពុជា ថៃ ឡាវ និងវៀតណាម បានសម្ដែងក្តីរីករាយជាខ្លាំងដោយបានឃើញពលរដ្ឋកម្ពុជាមានការយល់ដឹងពីការថែទាំសុខភាព ព្រោះថា សុខភាពគឺជាកត្តាចម្បងសម្រាប់មនុស្សយើងម្នាក់ៗ បើទោះបីជាយើងមានការរវល់ខ្លាំងយ៉ាងណាក្តី ក៏យើងត្រូវយកចិត្តទុកដាក់ថែទាំសុខភាពនេះដែរ។

ជាមួយគ្នានេះ ក្នុងនាមសហព័ន្ធអន្តរជាតិ អ្នកនាង កាទ្រីន ក្លាសុន បានថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជា និងសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដែលបានធ្វើសកម្មភាពអប់រំផ្សព្វផ្សាយនេះជាប្រចាំ ព្រមទាំងបានលើកទឹកចិត្តដល់សាខា សូមបន្តការងារនេះ ឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


