ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ កុមារ តំណាងធនធានសក្ដានុពលរបស់ជាតិ ដែលនឹងបន្តវេននាអនាគត
ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា កុមារ តំណាងឲ្យធនធានសក្ដានុពលរបស់ប្រទេសជាតិ ដែលនឹងត្រូវបន្តវេននាពេលអនាគត។

នៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២៤ នេះ តាមរយៈទំព័រហ្វេសប៊ុក ឯកឧត្ដម ហ៊ុន ម៉ានី លើកឡើងថា អបអរសាទរ ទិវាកុមារអន្តរជាតិ ១ មិថុនា ឯកឧត្ដម សូមជូនពរកុមារទាំងអស់ ក្នុងឱកាស នៃទិវាកុមារអន្តរជាតិនេះ សូមឲ្យកុមារទាំងអស់ ទទួលបាននូវសុខភាពល្អ ប្រាជ្ញាវាងវៃ ដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ។
ឯកឧត្ដម ហ៊ុន ម៉ានី លើកឡើងបន្តថា ជាការពិត ការគិតគូរដល់កុមារ ត្រូវបានរាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ជាអាទិភាព តាមរយៈការដាក់ចេញកម្មវិធីនយោបាយនានា សំដៅគាំពារ អភិវឌ្ឍន៍ និងលើកកម្ពស់សុខុមាលភាពកុមារ ចាប់តាំងពីបឋមវ័យ រហូតដល់យុវវ័យ។

ឯកឧត្ដម ហ៊ុន ម៉ានី លើកឡើងបន្តទៀតថា «កុមារ តំណាងឲ្យធនធានសក្ដានុពលរបស់ប្រទេសជាតិ ដែលនឹងត្រូវបន្តវេននាពេលអនាគត»។
ឯកឧត្ដម បន្ថែមថា យើងទាំងអស់គ្នា ត្រូវចូលរួមផ្ដល់ក្ដីស្រលាញ់ ភាពសប្បាយរីករាយ និងក្តីសង្ឃឹម សម្រាប់កុមារទាំងអស់ ដើម្បីពួកគេក្លាយខ្លួនជាពលរដ្ឋល្អសម្រាប់សង្គមជាតិ។

គួរជម្រាបថា ថ្ងៃនេះ គឺជា ទិវាកុមារអន្តរជាតិ ១ មិថុនា។ ការប្រារព្ធទិវាកុមារអន្តរជាតិ ១ មិថុនា នេះ គឺជាការបង្ហាញឆន្ទៈ និងការប្ដេជ្ញាចិត្តយ៉ាងមោះមុតរបស់រាជរដ្ឋាភិបាលក្នុងការលើកស្ទួយសុខុមាលភាព សិទ្ធិ និងឧត្ដមប្រយោជន៍របស់កុមារកម្ពុជា ដែលកម្ពុជាបានផ្តល់សច្ចាប័នលើលិខិតុបករណ៍អន្តរជាតិ និងមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ជាច្បាប់កំពូលរបស់ជាតិ៕
អត្ថបទ ៖ ពិសី



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


