ព័ត៌មានជាតិ
ឆ្នាំនេះល្ហុងមានហាងឆេងខ្ពស់ ប៉ុន្តែនៅតាមចម្ការមានងាប់ច្រើនដោយសាររលកកម្ដៅ
ឆ្នាំនេះផ្លែល្ហុងខ្ចីមានទីផ្សារយ៉ាងល្អប្រសើរ បើទោះបីជាវាមិនបានហក់ឡើងកប់ពពកដូចសណ្ដែកកួរក៏ដោយ ក៏តម្លៃវាអាចធ្វើឲ្យប្រជាកសិករដែលជាអ្នកដាំល្ហុងអាចទ្រទ្រង់ក្នុងជីវភាពគ្រួសារបានយ៉ាងល្អដែរ ដោយសារតម្លៃខុសគ្នា ៥ដងទៅនឹងឆ្នាំកន្លងមក។

អ្នកស្រី វង្ស ចន្ថា រស់នៅភូមិកំពង់ឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង បាននិយាយថា សព្វថ្ងៃល្ហុងដែលអ្នកស្រីដាំមានប្រមាណជាង ២០០ដើម ប៉ុន្តែជាអកុសលដើមល្ហុងមួយចំនួនបានស្លោកត្រួយ ហើយងាប់តែម្ដង ដោយសារតែអាកាសធាតុឆ្នាំនេះកម្ដៅបានឡើងខ្លាំង រហូតដល់ជាង ៤០អង្សារ បើទោះបីជាយើងខំបាញ់ទឹកស្រោចគល់យ៉ាងណាក៏ដោយក៏ដើមល្ហុងមិនអាចទប់ទល់នឹងអាកាសធាតុបានឡើយ។
អ្នកស្រីបានបន្តថា តម្លៃផ្លែល្ហុងខ្ចីដែលអ្នកស្រីលក់នាឆ្នាំកន្លងទៅ មិនបានថ្លៃនោះទេនៅក្នុងមួយគីឡូក្រាមចន្លោះពី ៣០០ ទៅ ៤០០ រៀល ប៉ុណ្ណោះ លុះដល់ឆ្នាំនេះបែរជាល្ហុងមិនសូវចេញផ្លែផ្កាទាល់តែសោះ ហើយក៏មានងាប់មួយចំនួនផងដែរដូច្នេះអ្នកស្រីសន្និដ្ឋានថា អាចបណ្ដាលមកពីរលកកម្ដៅក្តៅខ្លាំងពេក ទើបបណ្ដាលទៅជាបែបនេះ ដោយសព្វថ្ងៃនៅក្នុងចំការមានផ្លែមួយៗប៉ុណ្ណោះដែលគ្រាន់តែទុកសម្រាប់ឲ្យអ្នកភូមិ ឬបងប្អូនជិតខាងទិញយកទៅធ្វើជ្រក់ល្ហុងដើម្បីលក់សាច់គោ ជ្រនួចតែប៉ុណ្ណោះ។

ដោយឡែកលោក ផន សត្យា ជាអាជីវករលក់ផ្លែល្ហុងខ្ចី រាប់ឆ្នាំមកហើយ នៅក្នុងផ្សារបឹងឈូក ក្រុងបាត់ដំបង បានអះអាងថា ឆ្នាំនេះផ្លែល្ហុងខ្ចីមានហាងឆេងខ្ពស់ព្រោះឆ្នាំកន្លងទៅ ទីផ្សារល្ហុងខ្ចីមានតម្លៃពី ៤០០ ទៅ ៦០០ រៀលប៉ុណ្ណោះ ដោយឡែកនៅឆ្នាំនេះដោយសារតែអាកាសធាតុក្តៅ ហើយកសិករដាំដើមល្ហុងក៏មិនសូវបានទទួលផល ទើបផ្លែល្ហុងខ្ចីអាចលក់នៅលើទីផ្សារបាន ១.៥០០ រៀលក្នុងមួយគីឡូក្រាម ដោយឡែកសម្រាប់ល្ហុងដែលលោកបានឈូករួចជាស្រេច គឺក្នុងមួយគីឡូក្រាមអាចលក់បាន ២.០០០ រៀល សម្រាប់អ្នកទិញយកទៅធ្វើជាជ្រក់ល្ហុង ឬក៏ជ្រក់ល្ហុង នំប៉័ងប៉ាតេ និង បុកល្ហុងជាដើម ដោយគេមិនចាំបាច់ធ្វើការឈូសនាំតែលំបាកទៀតឡើយ។

អាជីវកររូបនេះបានសង្កត់ធ្ងន់ថា បច្ចុប្បន្នបើទោះបីជាផ្លែល្ហុងមានការខ្សត់ខ្សោយនៅតាមទីផ្សារ ឬក៏នៅតាមចំការក៏ដោយ ក៏លោកនៅមិនទាន់ប្រើប្រាស់ល្ហុងរបស់ប្រទេសជិតខាងនៅឡើយទេ ព្រោះផ្លែល្ហុងខ្មែរអាចគ្រប់គ្រងនៅលើទីផ្សារសេរីដោយខ្លួនឯងបាន៕
អត្ថបទ៖ សោ និយមរ័ត្ន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ