ព័ត៌មានជាតិ
៥ ខែ ប.ស.ស ចំណាយជាង ៨ ពាន់ ៤ រយលានរៀល ដល់សមាជិក សម្រាប់ការព្យាបាលជំងឺ និងអត្ថប្រយោជន៍ផ្សេងៗ
ក្នុងរយៈពេល ៥ ខែ ឆ្នាំ ២០២៤ នេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចំណាយថវិកាប្រមាណជាង ៨ ពាន់ ៤ រយលានរៀល ដល់សមាជិក ប.ស.ស ជាង ៧ ពាន់នាក់ សម្រាប់ការព្យាបាលជំងឺ និងអត្ថប្រយោជន៍ផ្សេងៗ ទៀត។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ កាលពីថ្ងៃទី ០៨ មិថុនា ម្សិលមិញថា ចាប់ពីខែមករា រហូតដល់ខែឧសភា ឆ្នាំ ២០២៤ នេះ ប.ស.ស បានផ្តល់សេចក្តីសម្រេចតាវកាលិកហានិភ័យការងារ ដល់កម្មករ-និយោជិត ជាសមាជិក ប.ស.ស ចំនួន ៧២៤៨ នាក់ ដែលបានរងហានិភ័យការងារ រួមមានគ្រោះថ្នាក់ការងារអំឡុងពេលបំពេញការងារ និងគ្រោះថ្នាក់ពេលធ្វើដំណើរទៅមកកន្លែងការងារ ដោយបានចំណាយថវិកាសរុបចំនួនជាង ៨ ៤០៦ លានរៀល ក្នុងការចំណាយថ្លៃព្យាបាល រួមទាំងតាវកាលិកជាសាច់ប្រាក់ជាអត្ថប្រយោជន៍ផ្សេងៗ ទៀត។
លោកបានបន្តថា ក្នុងចំណោមពួកគេទាំងនោះមានសមាជិក ប.ស.ស ចំនួន ៥៦៤ នាក់ ស្រី ២២៧ នាក់ បានស្នើសុំវាយតម្លៃពីការបាត់បង់សមត្ថភាពអចិន្ត្រៃយ៍ ហើយទទួលបានធនលាភបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍ (ប្រាក់ឧបត្ថម្ភជារៀងរាល់ខែករណីបាត់បង់សមត្ថភាពចាប់ពី ២០ ភាគរយឡើង)។

លោក កត្តា អ៊ន បានបន្តទៀតថា ចំពោះបញ្ហានេះដែរ ប.ស.ស បាននិងកំពុងជំរុញការផ្សព្វផ្សាយអប់រំឱ្យពួកគេយល់ដឹងអំពីអត្ថប្រយោជន៍របបសន្តិសុខសង្គម ពិសេសយន្តការបង្ការហានិភ័យការងារ ដូចជាផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ក្នុងការដឹកជញ្ជូន និងការធ្វើដំណើររបស់កម្មករ-និយោជិត លក្ខខណ្ឌអនាម័យសុវត្ថិភាពការងារ វិធានការទប់ស្កាត់ករណីសន្លប់របស់កម្មករ-និយោជិត ការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ វិជ្ជាសង្គ្រោះបឋម និងផ្សព្វផ្សាយពីការទប់ស្កាត់ករណីបង្ការអគ្គិភ័យនៅកន្លែងធ្វើការ ជាដើម។
គួរបញ្ជាក់ថា គិតមកត្រឹមឆ្នាំ ២០២៣ កម្ពុជា មានរោងចក្រ សហគ្រាស ចំនួន ៤០ ៩៧៥ សហគ្រាស និងមានកម្មករ-និយោជិត សរុបចំនួន ១ ៧១៥ ០២៩ នាក់ ក្នុងនោះស្រី ១ ០៣៩ ៦៩៩ នាក់។ ក្នុងនោះ រោងចក្រ សហគ្រាសវិស័យកាត់ដេរ មានចំនួន ១ ៤៩៩ សហគ្រាស និងកម្មករ-និយោជិត ចំនួន ៨៨៦ ៣៥៥ នាក់ ស្រី ៦៧៣ ៧៣៦ នាក់៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


