Connect with us

ព័ត៌មានជាតិ

រៀបចំ​​ក្រុងពាលី ត្រៀមបើកការដ្ឋាន​សាងសង់ «ព្រែកជីកហ្វូណន-តេជោ»

បានផុស

នៅ

ខណៈ​ដែល​គម្រោង​ព្រែកជីក​ហ្វូណនតេជោ បាន​ប្រកាស​នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃ​ ៥ សីហា នៅព្រឹកមិញនេះ​មាន​រៀបចំ​ពិធី​ក្រុង​សែនពាលីសែនព្រេន​សុំ​ម្ចាស់​ទឹកម្ចាស់​ដី​ ដើម្បី​ត្រៀម​បើក​ការដ្ឋាន​សាងសង់​នៅ​ពេល​ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផន រឹម មន្រ្តី​អ្នក​នាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ បាន​បង្ហោះ​រូបភាពពិធី​ក្រុង​សែនពាលី​​សុំម្ចាស់ទឹកម្ចាស់ដីរុះរើកាយគាស់ រៀបចំកន្លែង ដើម្បី​​ត្រៀមសម្ពោធ​បើកការដ្ឋាន​ផ្លូវ​នាវាចរ​គម្រោង​ ​«ព្រែកជីកហ្វូណន-តេជោ»។

​លោក ផន រឹម បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹងថា ពិធី​​ក្រុងពាលី​​បាន​រៀបចំ​​ធ្វើ​ឡើង​នៅ​ព្រែកតាកែវ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ១ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល។

ការ​រៀបចំ​ពិធីក្រុងពាលី ដើម្បី​ត្រៀមឈានទៅ​​បើកការដ្ឋាន​សាងសង់​គម្រោង​ព្រែកជីកហ្វូណន​តេជោ​ ដែល​គ្រោងធ្វើនៅថ្ងៃទី ០៥ ខែ​សីហា ឆ្នាំ២០២៤ ខាងមុខ​នេះ។

ថ្លែង​នៅ​ក្នុងពិធីសម្ពោធបើកដំណើរការ “កំពង់ផែពហុបំណងកំពត” របស់​ក្រុមហ៊ុន​កំពត​ផតនៅ​ក្រុងបូកគោ ខេត្តកំពត កាលពី​ថ្ងៃទី ៦ ខែ​មិថុនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបាន​ប្រកាស​កំណត់យកថ្ងៃទី ៥ ខែ​សីហា ឆ្នាំ២០២៤ បើកការដ្ឋានសាងសង់​គម្រោងព្រែក​ជីកហ្វូណនតេជោ។

សម្តេចបាន​គូស​បញ្ជាក់​​ថា ដំណើរការ​សាងសង់​ព្រែកជីក​ហ្វូណន​តេជោ នឹង​ផ្ដល់លទ្ធភាព​ឱ្យកម្ពុជា​មាន​ឯករាជ្យភាព​លើ​ការ​ដឹកជញ្ជូន និង​ផ្ដល់​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋនៅ​ខេត្ត​ទិស​និរតិ ក៏ដូចជា​ក្នុង​ក្រប​ខ័ណ្ឌ​ទូទាំងប្រទេស។

ដើម្បី​ឲ្យ​គម្រោង​ព្រែកជីកជា​ប្រវត្តិសាស្ត្រ​ក្លាយជា​សមិទ្ធផល​ជាក់ស្ដែង សម្តេច​ធិបតី​ក៏​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋកម្ពុជា​ទូទាំ​ង​ប្រទេស បន្ត​គាំទ្រគម្រោង​ប្រវត្ដិសាស្ដ្រ​នេះដើម្បី​ជា​ប្រយោជន៍ជាតិ​រហូត​ដល់​គម្រោង​លេចចេញ​ជារូបរាង​ទ្បើង​និង​រួចរាល់​ជាស្ថាពរ។

គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេស​វិស័យដឹកជញ្ជូន និងការវិនិយោគផ្សេងៗ ខណៈគម្រោង​ត្រូវប្រើពេលវេលាសាងសង់​ ៤ ឆ្នាំ និង​ចាយ​ថវិកា​ប្រមាណ ១ ៧០០ លាន​ដុល្លារ។

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និង​ជា​អនុប្រធាន​ទី ១ ក្រុម​ប្រឹក្សាអភវឌ្ឍ​កម្ពុជា​បាន​បញ្ជាក់ថា គម្រោង​សាងសង់​ព្រែកជីក​ហ្វូនណន​តេជោ អាច​ធ្វើ​ឲ្យ​ថ្លៃ​ដឹកជញ្ជូន​ទំនិញ​ចេញ​ពី​កម្ពុជា​ចំណេញ​ប្រហែល ២០០ ដុល្លារ ទៅ ៣០០ ដុល្លារ ដោយ​មិន​បាច់​ឆ្លង​កាត់​ប្រទេស​វៀតណាម។

តាម​រយៈ​គម្រោង​ព្រែកជីក​ហ្វូណន​នឹង​សម្រួល​ថ្លៃ​ដឹកជញ្ជូន ធ្វើ​ឲ្យ​កម្ពុជា​មាន​លទ្ធភាព​ប្រកួតប្រជែង​ថ្លៃ​ដឹកជញ្ជូន​ជាមួយ​​ប្រទេស​ជិត​ខាង។

លោក ស៊ុន ចាន់ថុល បានអះអាង​ថា​ គម្រោង​សាងសង់ព្រែកជីកហ្វូណនតេជោ មានការ​សិក្សា​រួមគ្នា​រវាង​ក្រុមអ្នកជំនាញ​បច្ចេកទេស​ជាតិ និងអន្តរជាតិដែល​​ធ្វើឡើង​ទាំង​នៅ​លើដី​ផ្ទាល់ និង​ប្រើ​ឧបករណ៍​សិក្សា​ពី​លើអាកាស។

បើតាមលោក ស៊ុន ចាន់ថុល ​ព្រែកជីក​ដែល​មាន​ប្រវែងជាង ១៨០ គីឡូម៉ែត្រនេះ មិនមែន​អភិវឌ្ឍន៍​លើ​ដី​ថ្មី​ទាំងស្រុង​នោះ​ទេ ពោល​គឺអភិវឌ្ឍន៍​តាមគំរូ​ព្រែកចាស់​បុរាណ​។ ដូច្នេះការអភិវឌ្ឍន៍គ្រាន់តែ​ពង្រីក​ទំហំទទឹង និងជីកឱ្យជ្រៅជាងមុន ដែល​​អាច​ធ្វើ​ឱ្យនាវាចំណុះ ៣ ពាន់​តោន ​អាចធ្វើចរាចរណ៍​បាន​តែប៉ុណ្ណោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ពិធី​ក្រុងពាលី​​ជួសជុល​ដំបូល​វិហារ វត្តពោធិរុក្ខារាម ហៅវត្តកំពង់ត្រឡាចលើ នៅ​ស្រុកកំពង់ត្រឡាច

ជីវិតកម្សាន្ដ៦ ម៉ោង មុន

បើទៅលេងថៃចុងខែនេះ កុំរំលងពិព័រណ៌អាហារនិងភេសជ្ជៈធំជាងគេបំផុតនៅអាស៊ី Thaifex-Anuga Asia 2025!

ព័ត៌មានជាតិ៦ ម៉ោង មុន

នាយករដ្ឋមន្ត្រីសិង្ហបុរីអរគុណសម្ដេចធិបតី ដែលទូរសព្ទទៅអបអរលោក គ្រាដែលឈ្នះឆ្នោតបន្តកាន់តំណែង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កងទ័ពនិងប៉ូលិសមីយ៉ាន់ម៉ារត់ភៀសខ្លួនទៅថៃដោយសារការវាយប្រហាររបស់កងទ័ពរំដោះជាតិការ៉ែន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​ចិនយល់ព្រម​ឱ្យ​មន្ត្រី​គយ​ធ្វើការ​២៤​ម៉ោង​ដើម្បី​សម្រួល​ដល់​ការ​នាំ​ចូល​ទុរេន​​ថៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ប៉ាគីស្ថាន អះអាងបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់ឥណ្ឌា ១២គ្រឿងទៀត

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកនាំពាក្យ៖ សមយុទ្ធនាគមាសឆ្នាំនេះ ធំជាងមុន សព្វាវុធទំនើបជាងមុន ប្រើAI តែមិនដើម្បីគំរាមប្រទេសណាឡើយ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ប៉ាគីស្ថាន ផ្តាំទៅឥណ្ឌា ឲ្យត្រៀមខ្លួនទទួលការសងសឹក ជាមួយកម្លាំងដ៏ខ្លាំងអស្ចារ្យ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក សាន សាធុកា ត្រូវបានស្នើដកតំណែងមកជាមន្ត្រីធម្មតា ក្រោយរកឃើញទង្វើល្មើសវិន័យនគរបាល

Sokha Hotels

ព័ត៌មានពេញនិយម