ព័ត៌មានជាតិ
ក្រសួងការបរទេស រៀបចំកិច្ចពិភាក្សាស្ដីពីគោលនយោបាយការបរទេសកម្ពុជាក្នុងបរិបទអាស៑ាន
ដោយមានកិច្ចសហការជាមួយក្រសួងការបរទេស ក្លិបអ្នកកាសែតកម្ពុជា បានរៀបចំវេទិកាពិភាក្សាស្ដីពីគោល នយោបាយការបរទេសកម្ពុជា ក្នុងបរិបទអាស៊ាន។

វេទិកាពិភាក្សានេះ ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នាទីស្តីការក្រសួងការបរទេស ដោយមានការចូលរួមដោយលោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា។
គោលបំណងនៃវេទិកាពិភាក្សាដូចប្រធានបទខាងលើ ដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិបានស្វែងយល់បន្ថែមទៀតអំពីគោលនយោបាយ ការបរទេសរបស់ប្រទេសកម្ពុជាក្នុងបរិបទអាស៊ាន រួមទាំងព្រឹត្តិការណ៍សំខាន់ៗក្នុងតំបន់អាស៊ានដែល ជះឥទ្ធិពលដល់គោលនយោបាយការបរទេសកម្ពុជា។

ក្លិបអ្នកកាសែតកម្ពុជា ចាត់ទុកវេទិកាខាងលើនេះមានសារសំខាន់ណាស់ដែលមិនគ្រាន់តែផ្តល់ឱកាសដល់ អ្នកសារព័ត៌មានបានស្វែងយល់ដឹងកាន់តែច្បាស់អំពីគោលនយោបាយការបរទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសដែលអ្នកសារព័ត៌មានលើកជាសំណួរផ្សេងៗទាក់ទងនឹងគោលនយោបាយការបរទេស របស់ប្រទេសកម្ពុជា ក្នុងបរិបទអាស៊ានផងដែរ៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


