ព័ត៌មានជាតិ
សមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឃាត់ខ្លួនជនសង្ស័យពីរនាក់ ពាក់ព័ន្ធបទល្មើសសម្អាតប្រាក់
ជនសង្ស័យចំនួន ០២នាក់ ឈ្មោះ សុខ ហេង ហៅ MA ZHONGJUN និងឈ្មោះ សុក សុម៉ាលី ត្រូវបានកម្លាំងជំនាញប្រឆាំងការសម្អាតប្រាក់ និងនាយកដ្ឋានចារកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឃាត់ខ្លួននៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ០១៖៣៥នាទី នៅចំណុចផ្សារទំនើបសូរិយា ខណ្ឌដូនពេញ ពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់។

តាមរយៈព័ត៌មាន ភស្តុតាង និងតម្រុយជាច្រើនដែលទទួលបានពីការស្រាវជ្រាវ អាចបញ្ជាក់បានថា ជនទាំងពីររូបនេះជាក្រុមឧក្រិដ្ឋជនដែលមានអង្គការចាត់តាំងនៅតាមបណ្តាប្រទេសមួយចំនួនក្នុងតំបន់បានធ្វើសកម្មភាពផ្ទេរហិរញ្ញវត្ថុដោយលាក់បាំងប្រភព ដើម្បីបន្តផ្ទេរហិរញ្ញវត្ថុទាំងនោះទៅសហរដ្ឋអាមេរិក ដោយជ្រកក្រោមអាជីវកម្មប្តូរប្រាក់ដែលគ្មានអាជ្ញាប័ណ្ណ។ ប្រតិបត្តិការប្តូរប្រាក់របស់ពួកគេត្រូវបានបញ្ជូនពីក្រុមឧក្រិដ្ឋជននៅប្រទេសមីយ៉ាន់ម៉ា ជាប្រភេទរូបិយប័ណ្ណឌីជីថល (USDT)។

ផ្អែកតាមការស្រាវជ្រាវស៊ើបអង្កេតយ៉ាងហ្មត់ចត់ និងភស្តុតាងដែលអាចជឿជាក់បាន សមត្ថកិច្ចវាយតម្លៃបានថា ក្រុមជនសង្ស័យបានធ្វើសកម្មភាពដោយមានឈ្មោះ MA ZHONGWEI ត្រូវជាបងប្រុសរបស់ជនសង្ស័យ សុខ ហេង គឺជាអ្នករៀបចំ ហើយត្រូវបានអាជ្ញាធរនៅប្រទេសថៃចាប់ខ្លួនពីបទសម្អាតប្រាក់ និងបានបញ្ជូនខ្លួនទៅប្រទេសចិន ដើម្បីអនុវត្តទោសកាលពីឆ្នាំ២០២៣ ហើយជនសង្ស័យ សុខ ហេង បានបន្តប្រតិបត្តិការសម្អាតប្រាក់នេះ រហូតដល់ពេលចាប់ខ្លួន។

ជនសង្ស័យទាំង ០២នាក់ បានធ្វើសកម្មភាពសម្អាតប្រាក់ ដោយមានរចនាសម្ព័ន្ធច្បាស់លាស់ និងមានបណ្តាញស្ថិតនៅប្រទេសមីយ៉ាន់ម៉ា ហុងកុង ថៃ សហរដ្ឋអាមេរិក ដោយប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងជ្រកកោន ដើម្បីទទួលបានផលពីបទល្មើសផ្សេងៗរបស់ក្រុមឧក្រិដ្ឋជន នៅប្រទេសមីយ៉ាន់ម៉ា ដោយពួកគេជាអ្នកសម្អាតប្រាក់ទាំងនោះ រួចផ្ទេរបន្តទៅបក្ខពួករបស់ខ្លួននៅប្រទេសមីយ៉ាន់ម៉ា ហុងកុង សហរដ្ឋអាមេរិក និងប្រទេសថៃវិញ។
បច្ចុប្បន្នសមត្ថកិច្ចបញ្ជូនខ្លួន ជនសង្ស័យទាំងពីរនាក់រួមទាំងវត្ថុតាង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការចោទប្រកាន់ និងបន្តនីតិវិធីស្រាវជ្រាវរកទ្រព្យដែលបានពីផលនៃបទល្មើសដើម្បីរឹបអូស៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


