ព័ត៌មានជាតិ
មន្ត្រី៖ យន្តការច្រកចេញចូលតែមួយ រៀបចំឡើងដើម្បីលើកកម្ពស់ការផ្តល់សេវារដ្ឋបាលលក្ខណៈប្រមូលផ្ដុំ
យន្តការច្រកចេញចូលតែមួយ ត្រូវបានរៀបចំ និងដាក់ឱ្យដំណើរការនៅគ្រប់ថ្នាក់នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់ការផ្តល់សេវារដ្ឋបាលមានលក្ខណៈប្រមូលផ្ដុំ។ នេះជាការលើកឡើងរបស់លោក សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។

តាមការបញ្ជាក់របស់លោក សួស ប្រាថ្នា ក្នុងនាមជាសេនាធិការឱ្យក្រសួងមហាផ្ទៃ ក៏ដូចជារាជរដ្ឋាភិបាលលើការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ អគ្គនាយកដ្ឋានរដ្ឋបាល បានសិក្សា និងរៀបចំផែនការអនុវត្តប្រកបដោយភាពប្រុងប្រយ័ត្ន ដើម្បីធានាថា ការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយនៅថ្នាក់ក្រោមជាតិ អាចដំណើរការដោយរលូន និងទទួលបានជោគជ័យ។
ក្នុងឱកាសអញ្ជើញជាវាគ្មិននៃសន្និសីទសារព័ត៌មានស្តីពីការផ្តល់សេវាតាមច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ កាលពីពេលថ្មីៗនេះ លោក សួស ប្រាថ្នា បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ន យន្តការច្រកចេញចូលតែមួយ ត្រូវបានរៀបចំ និងដាក់ឱ្យដំណើរការនៅគ្រប់ថ្នាក់នៅរដ្ឋបាលថ្នាក់ក្រោមជាតិទាំង៣ រួមមាន អង្គភាពច្រកចេញចូលតែមួយនៅថ្នាក់រាជធានី ខេត្ត ការិយាល័យច្រកចេញចូលតែមួយនៅថ្នាក់ក្រុង ស្រុក ខណ្ឌ និងយន្តការច្រកចេញចូលតែមួយនៅថ្នាក់ឃុំ សង្កាត់ ដើម្បីលើកកម្ពស់ការផ្តល់សេវារដ្ឋបាល តាមរយៈការប្រមូលផ្តុំការផ្តល់សេវារដ្ឋបាលនានានៅកន្លែងតែ មួយ តាមនីតិវិធីសាមញ្ញ ប្រកបដោយគុណភាព តម្លាភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព គណនេយ្យភាព និងបរិយាបន្ន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ជាមួយនឹងការដាក់ឱ្យដំណើរការយន្តការច្រកចេញចូលតែមួយនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏សម្រេចបង្កើតឱ្យមានយន្តការដោះស្រាយបណ្ដឹងក្រៅប្រព័ន្ធតុលាការមួយ ដែលមានឈ្មោះថា ការិយាល័យប្រជាពលរដ្ឋ។ លោកអគ្គនាយករដ្ឋបាល នៃក្រសួងមហាផ្ទៃ បញ្ជាក់ថា ការិយាល័យប្រជាពលរដ្ឋនេះ ជាយន្តការអព្យាក្រឹត្យមួយសម្រាប់ទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹងតវ៉ានានារបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ។
ក្នុងអាណត្តិដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយមានលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ជាសេនាធិការ កាន់តែបង្កើនការប្ដេជ្ញាចិត្តខ្ពស់ក្នុងការធ្វើឱ្យគោលនយោបាយវិមជ្ឈការ និងវិសហការ រួមទាំងយន្តការច្រកចេញចូលតែមួយមានភាពរីកចម្រើនប្រកបដោយគុណភាព និងទំនុកចិត្តខ្ពស់ពីប្រជាពលរដ្ឋ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


