ព័ត៌មានជាតិ
បណ្ដុំអង្គការសង្គមស៊ីវិល៖ សម្ដេចតេជោ ជាមេដឹកនាំខ្លាំងជាងគេនៅក្នុងដំណើរប្រវត្តិសាស្ត្រកម្ពុជាជាង ៥០០ឆ្នាំមកនេះ
នៅក្នុងសេចក្ដីថ្លែងការមួយ បណ្ដុំអង្គការសង្គមស៊ីវិល បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន ជាមេដឹកនាំខ្លាំងជាងគេនៅក្នុងដំណើរប្រវត្តិសាស្ត្រកម្ពុជាជាង ៥០០ឆ្នាំមកនេះ ។ បណ្ដុំអង្គការសង្គមស៊ីវិល លើកឡើងដូច្នេះ គឺនៅមុន ខួបលើកទី៤៧ នៃទិវាចងចាំដំណើរឆ្ពោះទៅការប្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤)។

គួរឱ្យដឹងថា កាលពី ៤៧ ឆ្នាំមុន នៅលើទឹកដីជាយដែននៃកម្ពុជា មានយុវជនខ្មែរមួយរូបទើបតែអាយុ ២៥ឆ្នាំ បានសម្រេចចិត្តប្រកបដោយការលះបង់ខ្ពស់បំផុតជាមួយយុទ្ធមិត្តដ៏ស្មោះស្ម័គ្រ៤រូបផ្សេងទៀត ដើម្បីទាមទារសិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋខ្មែរ ក្នុងទឹកដីនៃតំបន់ x-១៦ ក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២០ មិថុនា ឆ្នាំ១៩៧៧ ដែលជាការចាប់ផ្តើមបេសកកម្មដាក់ជីវិតផ្ទាល់ខ្លួនធ្វើជាដើមទុន ដើម្បីប្តូរយកជីវិតខ្មែរ ដែលកំពុងឈរនៅពីមុខជ្រោះមរណៈ និងកំពុងបួងសួងរកអ្នកជួយសង្គ្រោះ។

នៅម្ខាង គឺជាវាលពិឃាដនៃរបបប្រល័យពូជសាសន៍ដែលកាប់សម្លាប់មនុស្សគ្មានត្រាប្រណី។ រីឯនៅម្ខាងទៀត គឺជាព្រំដែនប្រទេសជិតខាងដែលកងទ័ពខ្មែរក្រហមធ្លាប់បើកការវាយប្រហារជារឿយៗ។ ស្ថានភាពនេះ មិនខុសពី «ចុះទឹកក្រពើឡើងលើខ្លា» នោះឡើយ។ ប៉ុន្តែដោយអំណាចនៃទឹកចិត្តស្នេហាជាតិដ៏មោះមុត សម្ដេចតេជោ ហ៊ុន សែន មិនញញើតឡើយក្នុងការប្រថុយជីវិតដើម្បីបុព្វហេតុរំដោះជាតិពីក្រុមខ្មែរក្រហម។

ក្រោយកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍដូចបច្ចុប្បន្ន បណ្ដុំអង្គការសង្គមស៊ីវិល បានចាត់ទុកថា សករាជតេជោសែន គឺជាតឹកតាងមួយសម្រាប់កូនខ្មែរគ្រប់ជំនាន់ចងចាំមិនអាចភ្លេចបាននោះទេ ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន គឺជាតួអង្គបញ្ចប់សង្រ្គាម ក៏ជាបិតាសន្តិភាព និងការអភិវឌ្ឍ ដែលកម្ពុជាទូទាំងប្រទេស បានស្គាល់នូវសន្តិភាពពេញលេញ និងសម្បូរសប្បាយរហូតមកដល់សព្វថ្ងៃ។

បណ្ដុំអង្គការសង្គមស៊ីវិល ប្ដេជ្ញាថានឹងចងចាំជានិច្ចនូវគុណូបការៈ ដ៏ថ្លៃថ្លា និងការលះបង់មហាធំធេងរបស់ សម្តេចតេជោ ហ៊ុន សែន ចំពោះស្នាដៃដ៏ឧត្តុង្គឧត្តមជាច្រើនដែលឥតគណនាបាន ពិសេសសម្តេចបានលះបង់ទាំងកម្លាំងកាយចិត្ត ប្រកបដោយគត្តិបណ្ឌិត ដើម្បីប្តូរជូនសន្តិភាព និងការអភិវឌ្ឍសម្រាប់ប្រទេសជាតិទាំងមូល និងបន្តធានាបាននូវស្ថិរភាពជារៀងដរាប៕



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


