ព័ត៌មានជាតិ
ឃាត់ខ្លួនមនុស្សពីរនាក់ សរសេរបំភ្លៃព័ត៌មានពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងកូវីដ-១៩
ភ្នំពេញ៖ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សពីរនាក់ដែលសរសេរបំភ្លៃព័ត៌មានពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ ហើយគ្រោងនឹងបញ្ជូនទៅតុលាការនៅល្ងាចនេះ ដើម្បីធ្វើការកាត់ទោសទៅតាមច្បាប់។

លោក វរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋានរាជធានីភ្នំពេញបានឲ្យដឹងនៅរសៀលថ្ងៃនេះថាសមត្ថកិច្ចបានចាប់អ្នកទាំងពីរកាលពីម្សិលមិញនៅរាជធានីភ្នំពេញពីបទល្មើសជាក់ស្តែង បង្កភាពវឹកវរដល់សង្គមជាតិដោយសារតែពួកគេបានបង្ហោះនូវព័ត៌មានបំភ្លៃការពិតពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងកូវីដ១៩។

លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌មានប្រសាសន៍ថា ការបង្កើតព័ត៌មានញុះញង់បានចែងនៅក្នុងក្រមព្រហ្មទណ្ឌមាត្រា ៤៩៤ និងក្នុងមាត្រា ៤៩៥ ដែលជាមាត្រាបន្ទាប់ក្នុងក្រមព្រហ្មទណ្ឌនេះកំណត់ថា បើការញុះញង់នោះបង្កឱ្យមានភាពវឹកវរដល់សន្តិសុខសណ្តាប់ធ្នាប់សង្គមធ្ងន់ធ្ងរនឹងមានការផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ខែ ទៅ ២ ឆ្នាំ និងពិន័យជាប្រាក់ពី ១ លានទៅ ៤ លានរៀល។

លោក គឹម សន្តិភាព បញ្ជាក់ទៀតថា ចំពោះអ្នកដែលចាប់ផ្តើមពីការបញ្ចេញនូវព័ត៌មានមិនពិតជាការទទួលខុសត្រូវមួយតាមមាត្រា ៤៩៥ ប៉ុន្តែចំពោះអ្នកចែកចាយបន្តចង់ឬមិនចង់គឺជាប់ជំពាក់ជាកម្មវត្ថុនៃការស្រាវជ្រាវរបស់អាជ្ញាធរមានសមត្ថកិច្ច។
លោកក៏បានអំពាវនាវដល់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកទាំងអស់ មុននឹងចែកចាយព័ត៌មានណាមួយត្រូវពិនិត្យឲ្យបានច្បាស់លាស់ដើម្បីចៀសវាងប្រឈមនឹងការជាប់ទោសព្រហ្មទណ្ឌ៕
អត្ថបទ៖ សំអឿន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


