ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន នឹងផ្ដល់អត្ថប្រយោជន៍ធំៗ ៤
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លើកឡើងថា ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន នឹងផ្ដល់អត្ថប្រយោជន៍ធំៗ ចំនួន ៤។

ការលើកឡើងនេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាស្ដីពី «ឧត្តមានុវត្តន៍ នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន និងការពង្រឹងសមិទ្ធកម្មវិស័យសាធារណៈ» នាថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៤ នេះ។
នាឱកាសនោះ ឯកឧត្ដម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា តើការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន នឹងផ្ដល់អត្ថប្រយោជន៍ដូចម្ដេចខ្លះ?

ផ្សារភ្ជាប់សំនួរខាងលើ ឯកឧត្ដម ហ៊ុន ម៉ានី លើកឡើងថា «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើន ក្នុងនោះរួមមាន ៖ (១).លើកកម្ពស់ដំណើរការ នៃក្រសួង-ស្ថាប័ន ឲ្យកាន់តែមានប្រសិទ្ធភាព គុណភាព និងស័ក្ដិសិទ្ធិភាពក្នុងក្របខណ្ឌ នៃការបំពេញមុខងារ និងបេសកកម្ម ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល (២).ការចាត់ចែងប្រើប្រាស់ថវិកាប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពក្នុងការអនុវត្តមុខងារ (៣).ការគ្រប់គ្រង និងចាត់ចែងធនធានមនុស្សប្រកបដោយប្រសិទ្ធភាព ដោយកំណត់បានពិតប្រាកដនូវតម្រូវការធនធានមនុស្ស ការអភិវឌ្ឍសមត្ថភាពមន្ត្រី និងការពង្រាយមន្ត្រី (៤).សមិទ្ធកម្មរបស់ក្រសួង-ស្ថាប័ន និងអង្គភាពក្រោមឱវាទ មានភាពច្បាស់លាស់ អាចត្រួតពិនិត្យ និងវាយតម្លៃបាន ព្រមទាំងមានភាពកាន់តែប្រសើរ»។
ឯកឧត្ដម ហ៊ុន ម៉ានី លើកឡើងបន្តថា ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន មានគោលបំណងលើកកម្ពស់ដំណើរការ នៃក្រសួង-ស្ថាប័ន ឲ្យកាន់តែមានប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព ក្នុងក្របខណ្ឌ នៃការបំពេញមុខងារ និងបេសកកម្មរបស់ខ្លួន ឲ្យឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី ៧ នៃរដ្ឋសភា។

គួរជម្រាបថា ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន ជាការងារអាទិភាពមួយរបស់ក្រសួងមុខងារសាធារណៈ ក្នុងបេសកកម្មកែទម្រង់រដ្ឋបាលសាធារណៈ។
ក្នុងរយៈពេលបន្តបន្ទាប់ ក្រសួងមុខងារសាធារណៈ នៃរាជរដ្ឋាភិបាល នីតិកាលទី ៧ បានយកចិត្តទុកដាក់សិក្សារៀបចំ និងសហការជាមួយក្រសួង-ស្ថាប័នទាំងអស់ នៅកម្ពុជា ដើម្បីរៀបចំការងារនេះ តាមរយៈកិច្ចប្រជុំបច្ចេកទេសជាច្រើន ការរៀបចំវគ្គបណ្ដុះបណ្ដាល សិក្ខាសាលា និងការពិគ្រោះយោបល់នានា ធ្វើយ៉ាងណាសម្រេចបានការងារនេះឲ្យបានឆាប់រហ័សនៅក្នុងឆ្នាំ ២០២៤។

គួរបញ្ជាក់ថា សិក្ខាសាលាស្ដីពី «ឧត្តមានុវត្តន៍ នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន និងការពង្រឹងសមិទ្ធកម្មវិស័យសាធារណៈ» ក៏មានការអញ្ជើញចូលរួមដោយ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ តំណាងក្រសួង-ស្ថាប័ន ៣០ តំណាងធនាគារពិភពលោក គ្រូឧទ្ទេសជាតិ-អន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការជំនាញ នៃក្រសួងមុខងារសាធារណៈ និងតាមប្រព័ន្ធអនឡាញ។
សិក្ខាសាលានេះ មានរៀបចំបទបង្ហាញស្ដីពីការពាក់ព័ន្ធការងារវិភាគមុខងារដោយអ្នកជំនាញក្នុងវិស័យសាធារណៈជាតិ និងអន្តរជាតិ, បទពិសោធ និងករណីសិក្សារបស់ប្រទេសអូស្ត្រាលី និងប្រទេសសិង្ហបុរី និងលំហាត់ពិភាក្សាផងដែរ។ សិក្ខាសាលានេះ ជាការសហការរៀបចំដោយក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក រួមជាមួយការសហការឧបត្ថម្ភដោយ The European Union និង Australian Aid៕
អត្ថបទ ៖ ពិសី


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


